ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រា​សាក់ ចូលរួម​ឧបត្ថម្ភ​កម្មវិធី​ទិវា​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា ឆ្នាំ2019

5 ឆ្នាំ មុន
  • ភ្នំពេញ

ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ មាន​មោទនភាព​ក្នុង​ការ​ឧបត្ថម្ភ​កម្មវិធី​ទិវា​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា ឆ្នាំ 2019 ដែល​រៀបចំ​ឡើង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​។ កម្មវិធី​នេះ ប្រព្រឹត្ត​​ទៅ​កាលពី​ថ្ងៃ​ទី 2 ខែតុលា…

ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ មាន​មោទនភាព​ក្នុង​ការ​ឧបត្ថម្ភ​កម្មវិធី​ទិវា​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា ឆ្នាំ 2019 ដែល​រៀបចំ​ឡើង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​។ កម្មវិធី​នេះ ប្រព្រឹត្ត​​ទៅ​កាលពី​ថ្ងៃ​ទី 2 ខែតុលា ឆ្នាំ 2019 នៅ​សណ្ឋាគារ Raffles Hotel Le Royal ក្នុង​ទីក្រុង​ភ្នំពេញ​។

គោលបំណង​នៃ​ព្រឹត្តិការណ៍​ដ៏​មាន​សារសំខាន់​នេះ គឺ​ដើម្បី​បង្កើន​ការ​យល់​ដឹង និង​ផ្លាស់​ប្ដូរ​ព័ត៌​មាន​គ្នា​អំពី​និន្នាការ​ទីផ្សារ និង​កា​រវិ​វ​ឌ្ឍ​រីក​ចម្រើន​នៃ​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ក៏​ដូច​ជា​បញ្ហា​បទ​ប្បញ្ញត្តិ​ដែល​ទាក់ទិន​នឹង​សេវា​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្នុង​តំបន់​។

កម្មវិធី​នេះ មាន​អ្នកចូលរួម​ប្រមាណ 500 នាក់ ដែល​ជា​តំណាង​ពី​មន្ត្រី​រដ្ឋាភិបាល អ្នក​ធ្វើ​គោល​នយោ​បាយ និយ័ត​ករ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ មជ្ឈដ្ឋាន​បណ្ឌិត​បញ្ញវន្ត ព្រមទាំង​ក្រុម​ហ៊ុន​​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ផង​ដែរ​។

សូម​បញ្ជាក់​ថា FinTech ឬ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ជា​កម្មវិធី​កុំព្យូទ័រ កម្មវិធី​តាម​ទូរស័ព្ទ (app) ឬ​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា​នានា ដែល​ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​ជា​ជំនួយ ឬ​ផ្ដល់​ដំណោះ​ស្រាយ​ហិរញ្ញវត្ថុ​។

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មាន​ប្រសាសន៍​ថា «​ប្រា​សាក់ មាន​មោទន​ភាព​ដែល​បាន​ឧបត្ថម្ភ​កម្មវិធី​ទិវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា ឆ្នាំ​2019 ។ នេះ​ជា​ព្រឹត្តិ​ការណ៍​ដ៏​ឧត្ដុង្គ​ឧត្ដម​មួយ​ដែល​បាន​ប្រមូលផ្ដុំ​ប្រតិបត្តិ​ករ​ក៏​ដូច​ជា និយ័ត​ករ​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ដើម្បី​ជួប​ពិភាក្សា​អំពី​សារសំខាន់​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) ក្នុង​ការ​កំណត់​ទិស​ដៅ​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៃ​យុគសម័យ​សេដ្ឋកិច្ច​ថ្មី និង​ដើម្បី​ស្វែង​យល់​ឱ្យទាន់​ពេលវេលា​នូវ​ក្រប​ខណ្ឌ​បទ​ប្បញ្ញត្តិ​ថ្មី​ៗ កត្តា​ប្រឈម កាលានុវត្តភាព និង​កា​រវិ​វ​ឌ្ឍ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្នុង​តំបន់​»​។

លោក​បន្ត​ថា «​ចំពោះ​ប្រា​សាក់ យើង​ទទួលស្គាល់​យ៉ាង​ខ្លាំង​ពី​គុណសម្បត្តិ​នៃ​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​។ យើង​ជឿជាក់​ថា​បច្ចេកវិទ្យា​នេះ នឹង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​បង្កើន​ចំនួន​ប្រជាជន​ដែល​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​។ តាម​ន័យ​នេះ​ហើយ បានជា​យើង​បាន​ធ្វើ​ការ​វិនិយោគ​យ៉ាងច្រើន​ទាំង​ពេលវេលា និង​ថវិកា​ដើម្បី​ចាប់​យក​អត្ថប្រយោជន៍​នៃ​និ​វា​នុ​វត្ត​ន៍​ថ្មី​នេះ​។ ហេតុនេះ ប្រា​សាក់​បាន​ខិតខំ​ធ្វើ​ទំនើប​កម្មរាល់​ប្រតិបត្តិការ​របស់​ខ្លួន​ដោយ​បំពាក់​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ ដូច​ជា ប្រព័ន្ធ​ធនាគារ​ស្នូល​ដ៏​ទំនើប សេវា​អេ​ធី​អឹ​ម សេវា​ធនាគារ​ចល័ត ម៉ាស៊ីន​ឆូត​កាត និង​ការ​ប្រើ​លេខ QR កូដ​ជាដើម​។

លោក សាយ សូ​នី បាន​បញ្ជាក់​ថា បច្ចេកវិទ្យា​ទាំងនេះ បាន​ជួយ​បង្កើន​ប្រសិទ្ធភាព សុវត្ថិភាព និង​តម្លាភាព​នៃ​សេវា​ហិរញ្ញវត្ថុ ដោយ​បាន​កាត់​បន្ថយ​ចំណាយ និង​បង្កើន​លទ្ធភាព​កាន់តែ​ច្រើន​ឱ្យ​ប្រជាជន​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​។ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​បាន​ជួយ​ធ្វើ​ឱ្យ​វិស័យ​ហិរញ្ញវត្ថុ​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ដែល​រួមចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​លើកកំពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​។

លោក សូ​នី បន្ថែម​ទៀត​ថា «​បច្ចុប្បន្ន​នេះ យើង​មាន​អតិថិជន​ជាង 410 ពាន់​នាក់ ដែល​ពួក​គាត់​អាច​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ប្រា​សាក់ ដែល​រួម​មាន​សេវា ឥណទាន បញ្ញើ​សន្សំ ទូទាត់​វិក្កយ​បត្រ ផ្ទេរ​ប្រាក់ ប្តូរ​ប្រាក់ តាម​រយៈ​ការិយាល័យ​ទាំង​១៨០​សាខា អេ​ធី​អឹ​ម និង​សេវា​ធនាគារ​ចល័ត​យ៉ាង​ងាយស្រួល​»​។

អំពី​ប្រា​សាក់ ៖
ក្នុង​រយៈពេល 6 ខែ​ដើមឆ្នាំ 2019 នេះ ប្រា​សាក់​មានទ្រព្យ​សកម្ម​សរុប​ច្រើន​ជាង 2,800 លាន​ដុល្លារ​អា​មេ​រិ​ក សម្ពៀត​ឥណទាន​ច្រើន​ជាង 2,370 លាន​ដុល្លារ​អា​មេ​រិ​ក បណ្តាញ​ការិយាល័យ​និង​ម៉ាស៊ីន​អេ​ធី​អឹ​ម​ទូ​ទាំង​ប្រទេស សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ដែល​ស្រប​តាម​តម្រូវការ​អតិថិជន និង​បុគ្គលិក​ជិត 8,200​នាក់ ព្រមទាំង​បាន​ផ្តល់​អគារ​បណ្ណាល័យ​ចំនួន 40 នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា​។ ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​៖ www.prasac.com.kh

ត្រូវការ​កម្ចី​ពី​ប្រា​សាក់ សូម​អញ្ជើញ​ទាក់ទង​មក​កាន់​លេខ​ទូរស័ព្ទ 086 999 911 ឬ 023 999 911 ឬ 0969 999 911 ឬ ទាក់ទង​មក​កាន់​សាខា​ប្រា​សាក់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត​។
ប្រា​សាក់ រីក​ចម្រើន​ជាមួយ​គ្នា​!

ដោយ​សហ​ការ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ