តាមប្រភពព័ត៌មាន Playing For 90 បានឱ្យដឹងថា កីឡាករជើងខ្លាំងរបស់ក្លិបអ្នកមានបុណ្យ Lionel Messi មិនមែនត្រឹមតែជាកីឡាករនៅក្នុងក្រុមនោះទេ គេគឺជាអ្នកនៅពីក្រោយការសម្រេចចិត្តផ្សេងៗរបស់ក្រុមទាំងមូលថែមទៀតផង ។

នៅរដូវកាលនេះ Messi ចង់ឱ្យក្លិបលក់ចេញមិត្តរួមក្រុមចោលខ្លះ ។ តាមការពិតទៅការស្តាប់ Messi ឬក៏អត់វាជាការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំទាំងមូល តែភាគច្រើនគឺគេសុខចិត្តស្តាប់តាម Messi ព្រោះតែគេចង់ឱ្យកីឡាករខ្លាំងប្រចាំក្រុមសប្បាយចិត្ត ។

យោងតាម Fox Sports បានឱ្យដឹងថា Lionel Messi បានស្នើឱ្យ Barcelona លក់ Sergio Busquets មុនពេលចប់រដូវកាលបើទោះបីជាកីឡាកររូបនេះលេងនៅ Barcelona អស់រយៈពេល១១ឆ្នាំមកដោយគ្មានបង្កបញ្ហាណាមួយក៏ដោយ ។

សមត្ថភាពលេងរបស់ Busquets នៅរដូវកាលនេះគឺជាបញ្ហា ដោយសារតែគេមិនអាចលេងដល់កម្រិតស្តង់ដារដែលគ្រប់គ្នាអាចទទួលយកបាន ជាពិសេសនៅក្នុងការប្រកួត Champions League តែបើនៅក្នុង La Liga គេលេងបានល្អគ្រាន់បើដែរក្រោយពី Assit បាន២ដងនៅក្នុងការប្រកួត៥ដង ។

គួរបញ្ជាក់ផងដែរថា Busquets គឺជាខ្សែបម្រើយ៉ាងល្អសម្រាប់ក្លិបអ្នកមានបុណ្យ Barcelona ដោយគេបានរៀនពី Xavi ។ Barcelona នឹងមិនមែនជា Barcelona ដូចសព្វថ្ងៃនេះទេបើគ្មាន Busquets ៕
ប្រភព ៖ playingfor90 , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ