រាជធានីភ្នំពេញ ៖ នៅទីស្តីការក្រសួងការបរទេស និង សហប្រតិតបត្តិការអន្តរជាតិ នាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៨ មេសា ២០១៤ លោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងទទួលជួបធ្វើសវនាការជាមួយអនុរដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា ។
ជំនួបនេះក៏នឹងមានការចូលរួមផងដែរពីថ្នាក់ដឹកនំានិងមន្រ្តីក្រសួងការបរទេសកម្ពុជា និងមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសឥណ្ឌា ព្រមទាំងឯកអគ្គរដ្ឋទូតនិងមន្រ្តីស្ថានទូតឥណ្ឌាប្រចំាកម្ពុជាជាច្រើនរូបទៀត ។
មិនមានមន្រ្តីណាមួយបញ្ជាក់ថាតើជំនួបនេះភាកីទំាងពីរនឹងពិភាក្សាផ្តោតទៅលើបញ្ហាអ្វីសំខាន់នោះទេ ប៉ុន្តែការបន្តរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរទំាងលើវិស័យការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធ៌ម និង វិស័យផ្សេងទៀត អាចជារបៀបវារៈមួយដែលមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា-ឥណ្ឌាលើកយកមកពិភាក្សានាពេលនេះ ៕
ចែករំលែកព័តមាននេះ