ខេត្តកណ្តាល ៖ នគរបាលក្រុងតាខ្មៅបានឃាត់ខ្លួនជនសង្ស័យ២នាក់ កាលពីវេលាម៉ោង១១ និង៥៥នាទីយប់ ថ្ងៃទី៧ មេសា ២០១៤ បន្ទាប់ពីពួកគេជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពស្ទាក់ផ្លូវអ្នកលក់ពូកខ្នើយវាយប្លន់យកលុយមិនបានសម្រេចនៅចំណុចលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះប៉ាត់ ពៅ ហៅខ្យង ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ មានមុខរបរ និងទីលំនៅមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះឯម សំអុល ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ។
ដោយឡែកជនរងគ្រោះឈ្មោះលន់ ធារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ ជាអ្នកលក់ពូកខ្នើយ មានទីលំនៅភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខត្រូវជនសង្ស័យយកដុំថ្មគប់ចំក្បាលរបួសយ៉ាងដំណំ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ