ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​លេប​ត្រ​បាក់​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​អស់​០៣​ខ្នង​ឆេះ​ម៉ត់នៅ​ផ្សារ​ព្រៃវល្លិ

11 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖ ​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​០៣ ខ្នង​ត្រូវ​អគ្គិភ័យ​លេប​ត្រ​បាក់​អស់​ម៉ត់ គ្មាន​សល់​អ្វី​ទេ គឺ​សល់​តែ​ផេះ​ផង់​ ហើយ​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ​ឆេះ​អស់​រលីង ដោយ​សារ​ម្ចាស់​ផ្ទះ​ចេញ​ទៅ​ក្រៅ ហើយ​ពុំ​មាន​អ្នក​នៅ​ចាំ​ផ្ទះ ទាក់​ទងនិង​គ្រោះ​អគ្គិ​ភ័យ​នេះ​ សមត្ថ​កិច្ច​មិន​ទាន់​ដឹថា​ការ​​ឆេះបណ្តាល​ ​មក​ពី​មូល​ហេតុ​អ្វី​ពិត​ប្រា​កដ​នៅ​ឡើយ​ទេ ។

ករណី​ភ្លើង​ឆេះ​ផ្ទះ​នេះ​ផង​ដែរ​ គឺ​កើត​ឡើង កាល​ពី វេលា ម៉ោង ១និង ៣០​នាទី​រសៀល ថ្ងៃ​ទី​០៧ មេសា​២០១៤​ នៅ​ផ្សារ​ព្រៃ​វល្លិ ឃុុំថ្មី ស្រុក​កំពង់​រោទ៍ ។បើតាម​លោក​មេឃុំ​ថ្មី​បាន​ឱ្យ​ដឹង​ថា ម្ចាស់​ផ្ទះ​រង​គ្រោះ​ទី​១. មាន​ឈ្មោះ ពុយ កុល​ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខ​របរ​ជា​មន្រ្តី​នគរបាល វរៈកា​ពា​រ​ព្រំ​ដែន​ ប៉ុស្តិ៍ព្រៃវល្លិ ចំណែក​ជនរងគ្រោះ​ទី២ .មាន​ឈ្មោះ គង់ ហាន អាយុ​៤៨​ឆ្នាំ មុខ​របរ អាជីវករ និង​ជនរងគ្រោះ​ទី៣.មិនទាន់ស្គាល់ អត្ត​សញ្ញាណ ព្រោះ​ផ្ទះ​ទុក​ចោល ។

ការ​សន្និដ្ឋាន​ជំហ៊ាន​ដំបូង​អ្នក​ខ្លះ​ថាទុស្សេខ្សែ​ភ្លើង អ្នក​ខ្លះ​ថាមក​ពី​ភ្លើង​ចង្រ្កាន ។

ព័ត៌មានលម្អិតនិង​មានផ្សាយ​ជូន​នៅ​លើកា​សែត​កោះ​សន្តិភាព​