ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចូល​ចិត្ត​ប្រមូល​ទុក្ខ​មក​ដាក់ខ្លួន

4 ឆ្នាំ មុន

បើ​និយាយ​អំពី​សេចក្តី​ទុក្ខ​គឺ​គ្មាន​អ្នក​ណា​ដែល​ថា​មិន​មាន​នោះ​ទេ គ្រាន់តែ​ថា​បរិមាណ​នៃ​សេចក្តី​ទុក្ខ​នោះ​តិច​ឬ​ច្រើន​ប៉ុណ្ណោះ ។ សេចក្តី​ទុក្ខ​មាន​អំណាច​កម្ចាត់​បង់​នូវ​ស្នាមញញឹម​អស់​គ្មាន​សល់ ដោយ​ហោចទៅ​សូ​ម្បី​តែ​ការ​សប្បាយ​ដែល​ធ្លាប់តែ​អ្នក​ដទៃ​និយាយ​លេង​ជាមួយ កាលពីមុន​ធ្លាប់តែ​សើច​ក្អាក់ក្អាយ ក៏​ប្រែជា​ក្រៀម​ស្រពោន នេះ​ក៏​ព្រោះតែ​សេចក្តី​ទុក្ខ​មក​ញាំញី​នេះឯង ។ សេចក្ដី​ទុក្ខ​មាន​ច្រើន​ប្រការ​ណាស់…

បើ​និយាយ​អំពី​សេចក្តី​ទុក្ខ​គឺ​គ្មាន​អ្នក​ណា​ដែល​ថា​មិន​មាន​នោះ​ទេ គ្រាន់តែ​ថា​បរិមាណ​នៃ​សេចក្តី​ទុក្ខ​នោះ​តិច​ឬ​ច្រើន​ប៉ុណ្ណោះ ។ សេចក្តី​ទុក្ខ​មាន​អំណាច​កម្ចាត់​បង់​នូវ​ស្នាមញញឹម​អស់​គ្មាន​សល់ ដោយ​ហោចទៅ​សូ​ម្បី​តែ​ការ​សប្បាយ​ដែល​ធ្លាប់តែ​អ្នក​ដទៃ​និយាយ​លេង​ជាមួយ កាលពីមុន​ធ្លាប់តែ​សើច​ក្អាក់ក្អាយ ក៏​ប្រែជា​ក្រៀម​ស្រពោន នេះ​ក៏​ព្រោះតែ​សេចក្តី​ទុក្ខ​មក​ញាំញី​នេះឯង ។

សេចក្ដី​ទុក្ខ​មាន​ច្រើន​ប្រការ​ណាស់ វា​កើត​ស្ទើរតែ​គ្រប់ពេលវេលា ដែល​អ្នកខ្លះ​ត្អូញត្អែរ​ថា ខ្ញុំ​ពិបាកចិត្ត​ខ្លាំង ខ្ញុំ​ពិបាកចិត្ត​ជាងគេ គេ​ធ្វើបាប​ចិត្ត​ខ្ញុំ កើតទុក្ខ​ព្រោះ​បំណុល គេ​មិន​ឲ្យ​តម្លៃ គេ​មិន​និយាយ​រក កើតទុក្ខព្រោះជំងឺ គេ​មិន​ពេញចិត្ត​ក្នុង​ការងារ ដែល​ខ្លួន​បាន​ធ្វើ​ជាដើម ។ ​គំនិត​បែប​នេះ​មិន​ត្រឹមតែ​មិន​អាច​បន្ថយ​ទុក្ខ​បាន​ទេ តែ​វា​រឹងរឹតតែ​ប្រមូល​ទុក្ខ​មក​ក្នុង​ជីវិត​កាន់តែ​ធ្ងន់​ថែម​ទៀត ។

សេចក្ដី​ទុក្ខ​រមែង​កើតឡើង​គ្រប់​មនុស្ស​ទាំងអស់ សេចក្ដី​ទុក្ខ​ទាំងនេះ វា​កើត​តែ​អំពី​ចិត្ត​របស់ អ្នក​គិត​ហ្នឹងឯង សម​ដូច​ពុទ្ធឱវាទ​សម្ដែង​ថាៈ

ធម៌​ទាំងឡាយ​មាន​ចិត្តជា​ប្រធាន មានចិត្ត​ប្រសើរ​បំផុត មាន​ចិត្តជា​ធំ អ្វី​ៗ​សម្រេច​មក​អំពី​ចិត្ត បើ​បុគ្គល​មានចិត្ត​ត្រូវ​ទោស​ប្រទូស្ដ​ហើយ ពោល​ក្ដី ធ្វើ​ក្ដី ទុក្ខ​រមែង​ជាប់​តាម​បុគ្គល​នោះ​ទៅ​ដូច កង់រទេះ​វិល​ទៅ​តាមដាន​ជើងគោ ដែល​កំពុង​អូស​ទៅ​ដូច្នោះ​ដែរ ។(ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ