ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋខ្មែរ​០៥នាក់ដែល​​ស្លា.ប់ក្នុងហេតុការណ៏​ផ្ទុះគ្រាប់នៅក្រុងបាងកក ក្រុម​គ្រួសារ​​សម្រេច​​ធ្វើ​​បុណ្យ​​រួម​គ្នា​​នៅ​​វត្ត​​ទម្លាប់​​រង្សី​​ ស្រុក​​ព្រះ​នេត្រ​​​ព្រះ​​

11 ឆ្នាំ មុន

ខេត្ត​​បន្ទាយមាន​ជ័យ ៖ ពលរដ្ឋខ្មែរ​០៥នាក់ដែល​​ស្លា.ប់ក្នុងហេតុការណ៏​ផ្ទុះគ្រាប់ក្នុង​ហាង​​ទិញ​​ -លក់​​អេត​​ចាយ​​ នៅក្រុងបាងកក ត្រូវ​​ក្រុម​គ្រួសារ​​សម្រេច​​ធ្វើ​​បុណ្យ​​រួម​គ្នា​​នៅ​​វត្ត​​ទម្លាប់​​ រង្សី ភូមិ​ទម្លាប់ ឃុំ​ប្រាសាទ​​ ស្រុក​​ព្រះ​នេត្រ​​​ព្រះ​ កាល​ពីថ្ងៃទី​​០៦ មេសា ។

ខេត្ត​​បន្ទាយមាន​ជ័យ ៖ ពលរដ្ឋខ្មែរ​០៥នាក់ដែល​​ស្លាប់ក្នុងហេតុការណ៏​ផ្ទុះគ្រាប់ក្នុង​ហាង​​ទិញ​​ -លក់​​អេត​​ចាយ​​ នៅក្រុងបាងកក ត្រូវ​​ក្រុម​គ្រួសារ​​សម្រេច​​ធ្វើ​​បុណ្យ​​រួម​គ្នា​​នៅ​​វត្ត​​ទម្លាប់​​ រង្សី ភូមិ​ទម្លាប់ ឃុំ​ប្រាសាទ​​ ស្រុក​​ព្រះ​នេត្រ​​​ព្រះ​ កាល​ពីថ្ងៃទី​​០៦ មេសា ។

គួររំលឹកថា កាល​ពីវេលា​​​​ម៉ោង​ជិ​ត​​០១រសៀល​ថ្ងៃទី០២​ ​មេសា​ ២០​១៤​ កន្លងមក​ នៅចំណុច​បាងខេ​​ ​​ក្រុងបាងកក ​​​មានក​រណីផ្ទុះគ្រាប់​​​​ដ៍កក្រើក​នៅទី​តាំងទទួល​ទិញ​អេត​ចាយ​ដ៍ធំមួយ​ដែល ​​ធ្វើ​ឲ្យកម្មករខ្មែរ-ថៃ​ ស្លាប់​របួស​​ប្រហែល​២០នា​ក់ ។ ​

ករណី​ផ្ទុះដ៍​កក្រើក​នៅក្រុងបាងកកនេះ​ ដំបូងឡើយគេមិនដឹងថា​​អ្នករងគ្រោះ​មានជនជាតិខ្មែរ​ឬអត់នោះទេ ​ហើយ​ក៍មិនដឹង​ថាផ្ទុះអ្វី​នោះដែរ។​ ​​ទោះជាយ៉ាងណា​តាម​ព័ត៌​​មាន​ដែល​​កោះសន្តិភាព​ទ​ទួលបា​ន កាល​ពី​​ព្រឹកថ្ងៃទី០៣ ​មេសា​ ២០១៤ ពីគ្រួសារមួយប្រាប់តាម​ទូរស័ព្ទ​ថា ការផ្ទុះ​ដ៍​កក្រើកនៅ​កន្លែងមួយ​ក្នុងក្រុងបាងកកនោះ ​ធាតុ​ពិត​សាច់​ញាតិ​​របស់​គាត់​​បានស្លាប់០៥​នា​ក់​​ មាន​ក្មេងប្រុស​ស្រី​០២នាក់​ និង​​​មនុស្សធំ​០៣នាក់​​​ ដោយ​០៤នាក់​​​ជាអ្នកភូមិទម្លាប់ ​​ឃុំប្រាសាទ ​ស្រុកព្រះនេត្រ​​ព្រះ​ ​​ខេត្ត​បន្ទាយ​មាន​ជ័យ​​ និងម្នាក់​ ជាអ្នកភូមិសំបួរ ឃុំ ​សំបួរ ស្រុកក្រឡាញ់ ​ខេត្ត​សៀមរាប ។ អ្នកប្រាប់តាមទូរស័ព្ទពីករណីផ្ទុះស្លាប់របួសនៅក្រុងបាងកកនេះ ឈ្មោះយឿន សាន ភេទស្រី អាយុ៤៨ឆ្នាំមានទីលំនៅភូមិ​ទម្លាប់​ឃុំប្រាសាទ។​ ស្ត្រីខាងលើបន្តថា​ ជនរងគ្រោះទាំង៥​ រួមមាន៖០១-ឈ្មោះមឿត ពក ​ភេទប្រុសអាយុ២៨ឆ្នាំ​ ( ជាកូនរបស់គាត់ ) ​។ ​០២-ឈ្មោះ​ឃឿត នី ​​ភេទប្រុស ​អាយុ៣០ឆ្នាំ ( ជាក្មួយ ) ​។ ០៣-ឈ្មោះ ឆា បារាំង ​ភេទប្រុស អាយុ២៣ឆ្នាំ​ ( ជាអ្នកភូមិ ) តែបានប្រពន្ធ​និងទៅ​ស្នាក់​នៅ​ភូមិ​សំបួរ ​ឃុំសំបួរ ​ស្រុកក្រឡាញ់ ​ខេត្តសៀមរាប ​។ ០៤-ឈ្មោះ ឡាន់ ឡា​ ភេទប្រុស​ អាយុ១០ឆ្នាំ ​និង ៥-ឈ្មោះឡាន់ ខាច ​ភេទស្រីអា ​យុ៧ឆ្នាំ ។​ស្ត្រីឈ្មោះ​យឿន សាន ​បានបន្តថា ​មុនពេលកើតហេតុ ​គាត់បានទូរស័ព្ទ​ទៅសួរសុខទុក្ខ​កូនប្រុសរបស់គាត់​ ហើយ​ក្រោយពី​បញ្ចប់​ការជួបគ្នា​តាម​ទូរស័ព្ទបានមួយសន្ទុះ ​គាត់ក៍ទទួល​ទូរស័ព្ទពីសាច់ញាតិ​ប្រាប់ថា ​កន្លែងដែលកូន​ និងសាច់ញាតិ​គាត់មួយ​ចំនួន​ធ្វើការនោះ ​​មានករណីផ្ទុះ​គ្រាប់ដ៍ធំមួយ​ ខណ:ដែលកូន​របស់គាត់ ​ត្រូវបានថៅកែ​អេតចាយនោះ​ ប្រើឲ្យផ្សាកាត់​មើលថាតើជាប្រភេទ​ដែកអ្វីនោះ ​ស្រាប់តែ​​ផ្ទុះកក្រើក​បង្កឲ្យកម្មករខ្មែរ-ថៃ​ស្លាប់និងរបួស​ជាច្រើននាក់​ តែម្ដង ។

ស្ត្រីខាងលើប្រាប់ថា​ មុនហេតុការណ៍​កើតឡើង​មានគ្រាប់​​ដ៍ធំ០១​ត្រូវក្រុកម្មករ​សំណង់​​មួយក្រុម​ ដឹកតាមរថយន្តមកលក់​ឲ្យទីតាំង​អេតចាយនោះ​ ដោយគេប្រាប់ថា ​រកឃើញជម្រៅ៣ម៉ែត្រ ​ក្នុងពេលជីក​រណ្ដៅ​ដើម្បីបុក​គ្រឹះ​សំណង់​មួយកន្លែង​។ គាត់បន្តថា​ គ្រាប់មួយនោះ ​ពេលមកដល់ត្រូវគេថ្លឹង​មានទម្ងន់២៣០គីឡូក្រាម ​ហើយពេលថៅកែ​អេត​ចាយនោះ​​បញ្ជាឲ្យ​កូនរបស់គាត់កាត់​ ឬ ផ្សាមើលក៍ផ្ទុះ​កក្រើកតែម្ដង​។ គាត់បន្តថាក្នុ ងចំណោមជនរងគ្រោះទាំង៥ ​សពរកឃើញតែ២នាក់ទេ ​គឺក្មេងប្រុស​ស្រី​ឈ្មោះ​ឡាន់ ឡា ​និង ​ឈ្មោះឡាន់ ខាច​ ហើយពេលនេះ​ ឪពុកម្ដាយក្មេងទាំង២កំពុង​ទំនាក់ទំនង​យកសពក្មេងៗ​ទាំងនោះ​ត្រឡប់​មកស្រុក​ វិញ។