រឿងរ៉ាវប្លែកៗនៅលើពិភពលោកដែលកម្រនឹងជួបប្រទះ
១-អាកាសធាតុអួអាប់
រថយន្តកកស្ទះក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចកណ្តាលក្រុងប៉េកាំង បង្កឱ្យមានផ្សែងអ័ព្ទ និងមានជាតិពុលនៅក្នុងអាកាសធាតុ ។
១-អាកាសធាតុអួអាប់
រថយន្តកកស្ទះក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចកណ្តាលក្រុងប៉េកាំង បង្កឱ្យមានផ្សែងអ័ព្ទ និងមានជាតិពុលនៅក្នុងអាកាសធាតុ ។
១-អាកាសធាតុអួអាប់
រថយន្តកកស្ទះក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចកណ្តាលក្រុងប៉េកាំង បង្កឱ្យមានផ្សែងអ័ព្ទ និងមានជាតិពុលនៅក្នុងអាកាសធាតុ ។
២-ត្រួតពិនិត្យរូងភ្នំភ្លើង
ក្រុមអ្នកផ្សងព្រេងរបស់បារាំងចំនួន២នាក់ បញ្ជាយន្តហោះធុនតូច ត្រួតពិនិត្យរូងភ្នំភ្លើង ធូនឌីណា នៅអូស្ត្រាលី ។ ពួកគេបានព្យាយាមធ្វើដំណើរនៅជុំវិញពិភពលោក ក្នុងចម្ងាយផ្លូវប្រហែល៣៤.៩៦០គីឡូម៉ែត្រ ដោយចំណាយពេល១៤ខែ ដើម្បីសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ។
៣-លាលាដ៍ក្បាលខ្លា
ខ្លាឈ្មោលឈ្មោះ «រូ៉ហ្គាន» ទម្ងន់១២០គីឡូក្រាម អាយុ១៧ឆ្នាំ ជាខ្លាដ៏លេចធ្លោក្នុងឧទ្យានសត្វ វ៉េលលីងតុន ។ គេបានថតអេកូ លលាដ៍ក្បាលខ្លានោះ ដោយដាក់ថ្នាំសណ្តំ បន្ទាប់ពីបុគ្គលិកឧទ្យានសង្ស័យថាវាមានជំងឺ ។
៤-ពិសោធន៍ពីអារម្មណ៍របស់ឆ្កែ
ម្ចាស់បញ្ជាឆ្កែ៣ក្បាលឱ្យដេក ដើម្បីថតខួរក្បាលនៅគ្លីនិកសរសៃប្រសាទវិទ្យា ក្នុងទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី ដើម្បីប្រៀបធៀបខួរក្បាលឆ្កែ និងមនុស្ស ។
៥-ប៉េកាំងរុំព័ទ្ធដោយផ្សែងពុល
អ្នកក្រុងប៉េកាំងដើរឆ្លងស្ពាន ខណៈពេលមានរថយន្តកកស្ទះ ប្រកបដោយជាតិពុលនៅក្នុងដែនអាកាស ដែលគ្របដណ្តប់នៅពាសពេញទីក្រុង ក្នុងប្រទេសចិន ។
៦-ជួយត្រីបាឡែនឱ្យមានសេរីភាព
បុគ្គលិកអភិរក្សសត្វទឹក និងសត្វព្រៃក្នុងរដ្ឋជ័រចៀ សហរដ្ឋអាមេរិក នាំគ្នាដោះត្រីបាឡែនមួយក្បាលពីសំណាញ់ ដែលគេនេសាទបាន។
៧-ដបទឹកបណ្តេញសត្វ
អ្នកទីក្រុងតូក្យូម្នាក់ ដើរកាត់ហាងទំនិញមួយ ដោយយកដបទឹកដាក់តម្រៀបគ្នានៅលើផ្លូវថ្មើរជើង ។ អ្នកស្រុកមានជំនឿថា ការតម្រៀបដបនេះ នឹងធ្វើឱ្យមានស្រមោលជួយបណ្តេញឆ្កែ និងឆ្មាមិនឱ្យចូលលុកលុយ ។
៨-ព្យុះនៅពីលើចក្រភពអង់គ្លេស
ផ្កាយរណប «ធ័ររ៉ា» របស់អង្គការអវកាសសហរដ្ឋអាមេរិក បានប្រើឧបករណ៍វាស់គុណភាពពន្លឺ ហើយបង្ហាញព្យុះមហិមាគ្រប់ដណ្តប់លើចក្រភពអង់គ្លេស កាលពីកណ្តាលខែកុម្ភៈ ២០១៤។
៩-ទារុណកម្មលើសត្វ
ក្រុមអ្នកការពារសត្វអន្តរជាតិ បានបង្ហាញការរស់នៅរបស់ចចកតំបន់ប៉ូល ក្នុងកសិដ្ឋានមួយនៅហ្វាំងឡង់ ។ គេចិញ្ចឹមចចកឱ្យមានរោមក្រាស់ដើម្បីយករោមទៅផលិតអាវពេញនិយមនៅតំបន់អឺរ៉ុប ។
១០-វិទ្យុសកម្មពន្លឺព្រះអាទិត្យ
យានអវកាសសង្កេតការណ៍ព្រះអាទិត្យរបស់អង្គការអវកាសសហរដ្ឋអាមេរក បានថតរូបនៅជុំវិញព្រះអាទិត្យ ខណៈកំពុងអួអាប់ដោយបាតុភូតនេះ ពាក់ព័ន្ធនឹងម៉ាញេទិក ៕
ចែករំលែកព័តមាននេះ