ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​ណែ​ត ៖ ទុក​ឲ្យ​មហាជន​វិនិច្ឆ័យ​ចំពោះ​ការ​មិន​ហ៊ាន​ភ្នាល់​របស់​ទណ្ឌិត សម រ​ង្ស៊ី​ចុះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចំអក​ទៅ​កាន់​ទណ្ឌិត សម…

រាជធានី​ភ្នំពេញ ៖ លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចំអក​ទៅ​កាន់​ទណ្ឌិត សម រ​ង្ស៊ី ដែល​ហ៊ាន​ស្បថ​ចំពោះ​អ្វី​ដែល​ខ្លួន​និយាយ​ដោយ​ទុក​ឲ្យ​មហាជន​វិនិច្ឆ័យ​ចំពោះ​ទ​ង្វើ​ខ្លួន ។

កូនប្រុស​ច្បង និង​ជា​អគ្គមេបញ្ជាការ​កងទ័ពជើងគោក​បាន​សរសេរ​លើ​បណ្តាញ​សង្គមគណនីផ្ទាល់ខ្លួននៅ​វេលាម៉ោង១១និង២៧នាទីព្រឹកថ្ងៃ​ទី០១ ខែតុលា​​ថា​«​ពាក្យ​ថា​មិន​ចាំបាច់​ភ្នាល់ គឺ​មាន​ន័យ​ស្មើ និង​មិន​ហ៊ាន​ភ្នាល់ ។ កាលពី​ម្សិលមិញ​ខ្ញុំ​បាន​ចោទសួរ​ទៅ​លោក សម រ​ង្ស៊ី ថា តើ​លោក​ហ៊ាន ឬ​មិន​ហ៊ាន​ភ្នាល់​ជាមួយ​ខ្ញុំ ដើម្បី​ការពារ​ពាក្យ​សម្តី​ដែល​លោក​បាន​និយាយ​ជា​សាធារណៈ​ទាក់ទង​រឿង​សញ្ញាបត្រ West Point របស់ខ្ញុំ​» ។ លោក​បន្ត​ថា សូម​អរគុណ​លោក សម រ​ង្ស៊ី ដែល​បាន​ផ្តល់​ចម្លើយ​ដែល​បញ្ជាក់​ពី កម្រិត​នៃ​ភាព​ក្លាហាន​របស់​លោក​ក្នុង​ការ​ការពារ​ពាក្យ​សម្តី​របស់​លោក ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​បន្ត​ថា លោក សម រង្សី បាន​ឆ្លើយ​ថា មិន​ចាំបាច់​ភ្នាល់​ទេ គឺ​មាន​ន័យ​ស្មើនឹង​លោក សម រ​ង្ស៊ី មិន​ហ៊ាន​ភ្នាល់ !!! ពោល គឺ​មិន​ហ៊ាន​ចេញ​មុខការ​ពារ​នូវ​អ្វី​ដែល​ខ្លួន​លោក​បាន​និយាយ​នោះ​ទេ ។ លោក​គូសបញ្ជាក់​ថា ការ​និយាយ​ថា​មិន​ចាំបាច់​ភ្នាល់ ឬ​ការ​ព្យាយាម​បង្វែរ​ប្រធានបទ​ពី​ការ​ការពារ​អំណះអំណាង​របស់​លោក​ចេញពី​ប្រធានបទ​សញ្ញាបត្រ​នៅ​សាលា West Point ទៅ​ជា​ប្រធានបទ​ផ្សេង អ្នក​ណា​ក៏​អាច​យល់​បាន​ថា ជា​វិធីសាស្ត្រ​ដកថយ​ដែល​សូ​ម្បី​តែ​ក្មេង​ក៏​អាច​យល់​បាន​ដោយ​ងាយ​ដែរ ។

លោក​សង្កត់ធ្ងន់​ថា​« ខ្ញុំ​សុំ​មិន​និយាយ​ទៀត​ទេ ដោយ​ខ្ញុំ​មាន​កិច្ចការ​ច្រើន​ទៀត​ដែល​ត្រូវធ្វើ ដូច្នេះ​មិន​មាន​ពេល​កំដរ​លោក សម រ​ង្ស៊ី ឆ្លើយឆ្លង​រឿង​អ្វី​ដែល​លោក​និយាយ​ហើយ​មិន​ហ៊ាន​ការពារ​នោះ​ទៀត​ទេ ។ សូម​ទុក​ជូន​មហាជន​លោក​វិនិច្ឆ័យ​ចុះ​» ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ា​ណែ​ត បន្ទាប់​ពី​ទណ្ឌិត សម រ​ង្ស៊ី បាន​សរសេរ​លើក​បណ្តាញ​សង្គម​នៅ​យប់​ថ្ងៃ​ទី​៣០ ខែកញ្ញា​យ៉ាង​ដូច្នេះ លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​គាត់ ផ្តល់​គម្រូ​អាក្រក់​ដល់​យុវជន​ខ្មែរ និង​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ដោយ​សម្អាង​តែ​លើ​សញ្ញាបត្រ​ក្លែងក្លាយ ឬ សញ្ញាបត្រ​ប្រភេទ​ទី​២ ដែល​មា ន​កម្រិត​ទាប​ជាង​ស្តង់ដា​ធម្មតា នៅ​ប្រទេស​គេ ។ លោក​បន្ត​ថា ក្នុង​ករណី​លោក ហ៊ុន ម៉ា​ណែ​ត ខ្ញុំ​ចង់​និយាយ​ពី​សញ្ញាបត្រ ប្រភេទ​ទី​២ ដែល​ឆ្លុះ​បញ្ចាំង​ការ​ទទួល​បាន​ចំណេះដឹង និង​ជំនាញ​កម្រិត​ទាប​ជាង​ស្តង់ដា​សិក្សា​ធម្មតា នៅ​សហរដ្ឋអាមេរិក ។ នៅ​សហរដ្ឋអាមេរិក និង​ទ្វីបអឺរ៉ុប សញ្ញាបត្រ​ប្រភេទ​ទី​២​បែប​នេះ គេ​ចែក​ឲ្យ​និស្សិត​ជា​ជនជាតិ​បរទេស ដែល​មាន​កម្រិតសិក្សា​ទាប​ជាងគេ​មែន តែ​អាច​នាំ​មក​នូវ​ទំនាក់ទំនង​ផ្នែក​នយោបាយ ដែល​មាន​ប្រយោជន៍​សម្រាប់​ប្រទេស​ដែល​ទទួល​និ​ស្សិ ត​ជា​ជនជាតិ​បរទេស​ទាំងនោះ ។

ទណ្ឌិត​នេះ​មិន​ហ៊ាន​ស្បថ​នោះ​ទេ ដោយ​បញ្ជាក់​ថា យ៉ាង​ដូច្នេះ​ថា​៖«​ចំណេះដឹង និង​ជំនាញ​ពិតប្រាកដ​ត្រូវ​បង្ហាញ​តាម​រយៈ​ស្នាដៃ​ជាក់ស្តែង និង​ស្មារតី​ទទួលខុសត្រូវ​មិន​ចាំបាច់​ទៅ​ស្បថស្បែ ឬ​ភ្នាល់​គ្នា​ដូច​កូន​ក្មេង​ទេ​»៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ