សៀមរាបធ្លាក់ចុះភ្ញៀវទេសចរបរទេសនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ
- សៀមរាប
ខេត្តសៀមរាប ៖ បើតាមលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបអះអាង ប្រាប់អ្នក យកព័ត៌មានឱ្យដឹង នៅថ្ងៃទី៣០ កញ្ញា…
ខេត្តសៀមរាប ៖ បើតាមលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបអះអាង ប្រាប់អ្នក យកព័ត៌មានឱ្យដឹង នៅថ្ងៃទី៣០ កញ្ញា…
ខេត្តសៀមរាប ៖ បើតាមលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបអះអាង ប្រាប់អ្នក យកព័ត៌មានឱ្យដឹង នៅថ្ងៃទី៣០ កញ្ញា ថា ក្នុងរយៈពេលបីថ្ងៃ គឺចាប់ពី២៧ ដល់២៩ កញ្ញា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នៅខេត្តសៀមរាបនេះទទួលបានភ្ញៀវទេសចរជាតិសរុបចំនួន២៤៤,០៧៥នាក់ បើប្រៀបធៀបនឹងរយ:ពេល៣ថ្ងៃនៃថ្ងៃភ្ជុំបិណ្ឌដូចគ្នា ក្នុងឆ្នាំ២០១៨កើនឡើង៥.០១% ប៉ុន្តែភ្ញៀវអន្តរជាតិ បែរជាធ្លាក់ចុះប្រមាណ៣៧.២៣% បើធៀបនឹងរយៈពេលបីថ្ងៃដូចគ្នានៃពិធីបុណ្យភ្ជុំបិណ្ឌនៅឆ្នាំ២០១៨។
លោកប្រធានមន្ទីរទេសចរណ៍ខេត្បានបន្តថា «ភ្ញៀវទេសចរដែលមកទស្សនាខេត្តសៀមរាប នាឱកាសពិធីបុណ្យភ្ជុំបិណ្រយៈពេលបីថ្ងៃ គឺមានចំនួនសរុប២៤៤,០៧៥នាក់កើនឡើង៥.០១% បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៨ ដែលមានចំនួនសរុប២៣២, ៤២២នាក់»។
លោកបានបញ្ជាក់ថា ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន១៤,០៧៥នាក់ ថយចុះ៣៧.២៣% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ដែលមានចំនួន២២,៤២២នាក់។ ចំណែកភ្ញៀវទេសចរជាតិមានជាង២៣ម៉ឺននាក់ កើនឡើង ៩.៥២% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ដែលមានប្រមាណ ២១ម៉ឺននាក់។
ចែករំលែកព័តមាននេះ