ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​ ​ឧត្តម​​សេនីយ៏​​ត្រី ផាន់​​ សុផេង​ ​​អញ្ជើញ​​ជា​អធិប​តីក្នុង​​កិច្ច​ប្រជុំដាក់​ផែន​ការកា​រពាវត្ថិភាព​ សណ្តាប់​ធ្នាប់សា​ធារណៈ​ក្នុងឳកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ

11 ឆ្នាំ មុន

ខេត្ត​​​កំពង់ធំ ៖ លោក​ ឧត្តម​សេនីយ៏​ត្រី ផាន់​ សុផេង​ ស្នងការ​ដ្ឋាននគរ​បាលខេត្ត​កំពង់ធំ​ ​​នារសៀថ្ងៃ​ទី​០៤ខែ ​មេសា​ឆ្នាំ​​២០១៤​​មានរៀប​ចំកិច្ច​ប្រជុំដាក់​ផែន​ការកា​រពារ​សន្តិសុ​ខ សុវត្ថិភា​ព សណ្តាប់​ធ្នាប់សាធា​រណៈក្នុង​ឳកាស​​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​​ឆ្នាំ​មមី ​នៅសាល​ប្រជុំ​គណៈស្នង​ការនគរ​បាល​ខេត្ត​។

លោក​វរៈសេ​នីយ៏​ឯក លឹម​ ហេន ​ ស្នងការ​រងទទួល​ផែនសា​នាធិការ​ បានអាន​សេចក្តីណែ​នាំលេខ​០០៣ ​ស.ណ.ន​ ចុះថ្ងៃ​ទី០១​ ខែ​មេសា​ ឆ្នាំ២០១៤​ ​របស់អគ្គ​ស្នងការនគរ​បាលជាតិ ​ស្តីពីវិធានការ​ការពារសន្តិសុខ ​ សុវត្ថិភាព​ សណ្តាប់ធ្នាប់​សាធារណៈ​​ក្នុង​​ឳកាស​​បុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃ​ណីជាតិ​ឆ្នាំមមី ​ឆស័ក​ ព.ស​ ២៥៥៨​ គ.ស ​២០១​៤ រួចមក​។

លោក​ ​ឧត្តមសេនី​យ៏ត្រី ផាន់​​ សុផេង ​បានអញ្ជើញ​មានប្រសាស​ន៏ថាបច្ចុប្បន្ន​នេះ​ចំពោះ​សភាព​​ការបទ​ល្មើស​ព្រហ្មទណ្ឌ​​ថ្វី​​ត្បិត​​មានការ​ថយចុះ​មួយចំនួន​ក៏ពិតមែន​នៅក្នុងខេត្ត​ ក៏ប៉ន្តែកម្លាំង​សមត្ថកិច្ច​នគរបាល​យើង​ត្រូវ​តែមានការ​ប្រុងប្រយ័ត្ត​ខ្ពស់​ជាប់​ជានិច្ច ​ជាពិសេស​គឺក្នុងឳកាស​បុណ្យចូលឆ្នាំ​ថ្មីប្រពៃណីជា​តិឆ្នាំមមី​ដែលនិងប្រព្រឹត្ត​ទៅចាប់ពីថ្ងៃ​ទី១៤ ដល់​ថ្ងៃទី១៦​ ខែ​មេសា ​ឆ្នាំ២០១៤​ ។តាមដាន​នូវរាល់មុខសញ្ញា​ដែលជាសមាសភាព​អាក្រក់មួយចំនួន​​ក្រែងលរពួកនេះ​អាច​លប​លួចធ្វើ​​សកម្មភាព​​ដូច​ជា ​លួច ឆក់ ​ប្លន់ ឃាតកម្ម​ ចាប់រំលោភសេព​សន្ថវៈ….​។ល។​ ត្រូវត្រួតពិនិត្យ​មើលម៉ូតូ ​រថយន្តអន្តរាគមន៏​ រថយន្ត​សង្គ្រោះ ​និង​រថយន្តពន្លត់​អគ្គិសភ័យ ​ ឲ្យបានត្រឹម​ត្រូវរងចាំ​នៅតាមគោល​ដៅសំខាន់ៗ​ ត្រៀមជួយ​អន្តរាគមន៏​​សង្គ្រោះ​ឲ្យបាន​ទាន់​ពេល​វេ​លា​ ដើម្បីការពារ​សន្តិសុខ ​សុវត្ថិភាព ​ សណ្តាប់ធ្នាប់​សាធារណៈជូន​ប្រជាពលរដ្ឋ​​ឲ្យបាន​​១០០%នា​ឳកាស​បុណ្យចូល​ឆ្នាំថ្មី​ប្រ​ពៃណី​ជាតិខែ្មរ​យើង។