រាជធានីភ្នំពេញ ៖ យុវជនញៀនថ្នាំម្នាក់ដែលកំពុងនៅមណ្ឌលកែប្រែឱកាសខ្ញុំ បានលេបថ្នាំ វិតាមីនB12 អស់ចំនួន៣០គ្រាប់ដើម្បីធ្វើអត្តឃាត កាលពីវេលាម៉ោង០៤រសៀល ថ្ងៃទី ០៥ មេសា ២០១៤ ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ហើយត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកខណ្ឌសែនសុខ ដឹកបញ្ជូនទៅ មន្ទីពេទ្យព្រះកេតុមាលា ដើម្បីសង្រ្គោះជីវិត ។
យុវជនរងគ្រោះ មានឈ្មោះ ម៉ក់ សុខដេត អាយុ ២៧ឆ្នាំ រស់នៅផ្ទះលេខ ៥៣ ផ្លូវ២២៧ ស្ទួន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
បើតាមបុគ្គលិកនៅមណ្ឌលកែប្រែឱកាសខ្ញុំ បានឱ្យដឹងថា នៅម៉ោងកើតហេតុ ខាងលើគេឃើញជនរងគ្រោះបែកពពុះមាត់ ហើយគេបានសួរនាំទៅ ជនរងគ្រោះប្រាប់ថា គេលេបថ្នាំវិតាមីនB12 អស់ចំនួន ៣០គ្រាប់ ។បន្ទាប់មកខាងមណ្ឌលក៏បានហៅរថយន្តមន្ទីរបង្អែកសែនសុខ ដឹកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ជាបន្តទៀត។ទាក់ទងនិងបញ្ហានេះ អាចមកពីជនរងគ្រោះខឹងនិងឪពុកមិនឱ្យចេញពីមណ្ឌលកែប្រែមកលែងចូលឆ្នាំ ។
បើតាមការឱ្យដឹងពីឈ្ម៉ោះ ម៉ក់ ឈួង អាយុ៦២ឆ្នាំជាឪពុកជនរងគ្រោះ បានឱ្យដឹងថា កូនរបស់គាត់ញៀនថ្នាំតាំងតែពីអាយុ១៦ឆ្នាំនិងបានបំផ្លាញ របស់របរ នៅខាងក្នុងផ្ទះគាត់ក៏សម្រេចចិត្ត បញ្ជូនកូនទៅមណ្ឌលកែប្រែ។ នៅពេលដែលបញ្ជូនទៅនៅទីនោះកូនរបស់គាត់ លួចរត់ចេញមកវិញ០២ដងហើយ ហើយគាត់បានបញ្ជូនកូនទៅម្តងទៀត បានរយះពេល០៦ខែនៅក្នុងមណ្ឌលបន្សាបគ្រឿងញៀន ដដែល ។នៅ១០ថ្ងៃមុននេះគាត់បានទៅលេងកូននៅមណ្ឌ កែប្រែ ស្រាប់តែកូនរបស់គាត់ សុំទៅលេងផ្ទះចំនួន ០៣ថ្ងៃ តែគាត់មិនឱ្យទៅ ទើបធ្វ់ើឱ្យជនរងគ្រោះតូចចិត្តក៏លេបថ្នាំធ្វើ អត្តឃាតតែម្តង ។
ជនរងគ្រោះបន្ទាប់ពីរគ្រូពេទ្យលាង ក្រពះជម្រះជាតិពុលក្នុងខ្លួនហើយ និងបញ្ជូនទៅមណ្ឌលកែប្រែឱ្យកាសខ្ញុំវិញ ។
ចែករំលែកព័តមាននេះ