រាជធានីភ្នំពេញ ៖ យុវជនម្នាក់ឆក់ចរន្តអគ្គិនី ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង ៥និង១០នាទី ក្នុងការដ្ឋានមួយកន្លែង ទល់មុខរម្យនីដ្ឋានធម្មជាតិ នៅក្នងមណ្ឌលកំសាន្តកោះពេជ្រ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សឿង ផាត ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករ ស្នាក់នៅក្នុងការដ្ឋានដែលមេសង់ឱ្យនៅ ហើយមានស្រុកកំណើតនៅភូមិស្តុក ឃុំមានជ័យ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ។
សាក្សីឃើញហេតុការណ៏បានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានឡើងធ្វើពិតាន ខណះពេលដែល ជនរងគ្រោះកាន់ម៉ូទ័រស្វាន ដើម្បីចាប់ខ្ចៅពិតានទៅនិងដែកបត់ចន្ទះស្រាប់តែឆ្លង ចរន្តអគ្គិសនីឆក់ជនរងគ្រោះធ្លាក់ក្បាលមកមុន កំពស់ប្រហែល២ម៉ែត្រ សន្លប់បាត់មាត់ឈឹង ហើយបានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។
សពជនរងគ្រោះត្រូវក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ។
ចែករំលែកព័តមាននេះ