ភ្ញាក់ផ្អើល​! ក្រោយ​ម្ចាស់ផ្ទះ​សំណាក់​ប្រាប់​ថា បរទេស​ស្លាប់​ក្នុង​បន្ទប់


ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ម្ចាស់ផ្ទះ​សំណាក់​ម្នាក់​បាន​រាយការណ៍​មក​កងរាជអាវុធហត្ថ​ខេត្ត​ថា មាន​ជនបរទេស​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល​របស់​ខ្លួន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​។

សេចក្តីរាយការណ៍​បន្ត​ថា ក្រោយ​ពី​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​រាយការណ៍​ខាងលើ​រួច កម្លាំង​សមត្ថកិច្ច កងរាជអាវុធហត្ថ​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ពិនិត្យ​ឃើញ​ថា សព​ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ COX, ROBERT ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​អា​មេ​រិច​កាន់​លិខិតឆ្លងដែន​លេខ ៥៨១៨២៤៩០៧ ។ ហើយ​ក្រោយ​ពី​ពិនិត្យ​កោសល្យ​វិ​ច្ឆ័​យ​រួច​ឃើញ​ថា សព​ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​គាំងបេះដូង ព្រោះ​តាម​ការ​ពិនិត្យ​នៅ​កន្លែង​ស្នាក់​នៅ​សមត្ថកិច្ច​ឃើញ​មាន​ថ្នាំ​ម្យ៉ាង​កិន​ម៉ត់ ដោយ​មិនដឹង​ថា​ជា​ថ្នាំ​អ្វី ដែល​ជន​រង​គ្រោះ​ប្រើប្រាស់​នោះ​ទេ ហើយនឹង​មា​នក​ច្ឆា ដែល​សមត្ថកិច្ច​រក​ឃើញ​នៅ​បន្ទប់​ជន​រង​គ្រោះ​ផង​ដែរ​។

ប​ច្ចុ​ប​ន្ប​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​បញ្ជូន​ទៅ​ស្ថានទូត ដើម្បី​ឱ្យ​ស្ថានទូត​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​ឲ្យ​មក​ទទួលយក​សាកសព​យក​ទៅ​ស្រុក ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ