ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​! ម្នាក់​កៀប​ជាប់​ក្នុង​រថយន្ត ២​នាក់​​ទៀត​ស្លា.ប់ ក្រោយ​​៣​គ្រឿង​បុកគ្នា​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​មនុស្ស​៣​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​៣​គ្រឿង​បុក​គ្នា គឺ​រថយន្ត​រត់​តាក់ស៊ី រថយន្ត​ដឹក​ថ្ម និង​រថយន្ត​ដឹក​ខ្សាច់ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណោត​អូរ​ត្រាវ…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​មនុស្ស​៣​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​៣​គ្រឿង​បុក​គ្នា គឺ​រថយន្ត​រត់​តាក់ស៊ី រថយន្ត​ដឹក​ថ្ម និង​រថយន្ត​ដឹក​ខ្សាច់ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណោត​អូរ​ត្រាវ ជិត​ចូល​ដល់​ក្រុងព្រះសីហនុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ​។

បើ​យោង​តាម​របាយការណ៍​ពី​នគរបាល​បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក STAREX ពណ៌​ស ពាក់​ផ្លា​ក​លេខ កំពត 2B-216 អ្នកបើកបរ​ឈ្មោះ សេង ភារៈ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី រស់នៅ​ភូមិ​ល្បើក ស្រុក​ឈូក ខេត្តកំពត ដោយ​រួម​ដំណើរ​មនុស្ស​៧​នាក់ ក្នុង​នោះ​ស្រី​២​នាក់ ដោយ​បាន​បើក​ពី​ខេត្តកំពត​ចូល​ក្រុងព្រះសីហនុ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ដោយ​ស្ថានភាព​ផ្លូវ​ឡើង​ចំណោត រថយន្ត​តាក់ស៊ី​នេះ​បាន​វ៉ា​ជែង​រថយន្ត​ធុន​ធំ​១​គ្រឿង​ម៉ាក HYUNDAI ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​3D-0144 (​អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​) ហើយ​វ៉ា​មិន​ផុត​ក៏​ជ្រុល​កៀរ ហើយ​បុក​រថយន្ត​ធុន​ធំ​១​គ្រឿង​ផ្សេង​ទៀត​ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា គឺ​រថយន្ត​ម៉ាក HYUNDAI ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3D-1142 (​អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ) បណ្ដាល​ឲ្យ​រថយន្ត​ធុន​ធំ​ទាំង​ពីរ​គ្រឿង​នោះ​បុក​ផ្ទប់​គ្នា​តែ​ម្ដង ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ចំនួន​៣​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ហើយ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នោះ ខណៈ​សមត្ថកិច្ច​កំពុង​ស្វែងរក​សាច់ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

គួរ​បញ្ជាក់​ថា ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ អ្នកបើកបរ​រថយន្ត​ធុន​ធំ​ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 3D-0144 នោះ​បាន​ស្លាប់​កៀប​ជាប់​ក្នុង​រថយន្ត​តែ​ម្តង ចំណែក​អ្នក​រួម​ដំណើរ​លើ​រថយន្ត​ទេសចរណ៍​ចំនួន​២​នាក់​ផ្សេង​ទៀត​នោះ​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ រីឯ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​នាំ​ខ្លួន​មក​សាកសួរ​មក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក រួម​ទាំង​វត្ថុ​តាង​រថយន្ត​៣​គ្រឿង សមត្ថកិច្ច​ជំនាញ​បាន​ចាត់ចែង​ស្ទូច យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ដោះស្រាយ​បន្ត​នៅ​ពេល​ក្រោយ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ