ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​វេនីស​​ ឈ្នះ​ជុំបើក​ឆាក Family Circle Cup ខណៈ​នាង​ស៊េរី​ណា ហាល​អាវ​

11 ឆ្នាំ មុន

នាងវេនីស​ វី​លៀម​​ បាន​ក្លាយ​ជា​កីឡាការិនី​វាយ​កូន​បាល់​ដ៏​ជា​ទី​ចូល​ចិត្ត​បំ​ផុត​ពី​សំ​ណាក់​អ្នក​គាំ​ទ្រ​ម្ចាស់​ស្រុក​អា​មេរិក​​ បន្ទាប់​ពី​នាង​ដណ្តើម​បាន​ជោគ​ជ័យ​ក្នុង​ជុំ​ទី​១​ កម្ម​វិធី WTA Family Circle Cup នៅក្រុង Charleston រដ្ឋ​សៅ​កា​រ៉ូ​រី​ណា​ សហ​រដ្ឋ​អា​មេរិក​ កាល​ពី​ថ្ងៃ​អង្គារ​ ទី​២ ​ខែ​មេសាម្សិល​មិញ​ ។​

នាងវេនីស​ វី​លៀម​​ បាន​ក្លាយ​ជា​កីឡាការិនី​វាយ​កូន​បាល់​ដ៏​ជា​ទី​ចូល​ចិត្ត​បំ​ផុត​ពី​សំ​ណាក់​អ្នក​គាំ​ទ្រ​ម្ចាស់​ស្រុក​អា​មេរិក​​ បន្ទាប់​ពី​នាង​ដណ្តើម​បាន​ជោគ​ជ័យ​ក្នុង​ជុំ​ទី​១​ កម្ម​វិធី WTA Family Circle Cup នៅក្រុង Charleston រដ្ឋ​សៅ​កា​រ៉ូ​រី​ណា​ សហ​រដ្ឋ​អា​មេរិក​ កាល​ពី​ថ្ងៃ​អង្គារ​ ទី​២ ​ខែ​មេសាម្សិល​មិញ​ ។​

ដោយ​​ស្ថិត​ក្នុង​វ័យ​៣៣ឆ្នាំ​ហើយ​នោះ​ ដូច្នេះ​កីឡាការិនី​អា​មេរិក​​រូប​នេះ​បាន​ប្រើ​ពេល​ដល់​ទៅ​២​ម៉ោង​និង​១៥​​នា​ទីទើប​អាច​​បំ​បាក់​បាន​គូ​ប្រកួតសញ្ជាតិ​ឆែក​ Barbora Záhlavová-Strýcová ​​ក្នុង​លទ្ធផល៦-៣, ០-៦ ​​និង​៧-៥​ ។​ វាជា​​ការ​ប្រ​កួតលើក​ដំ​បូង​របស់​នាង​ហើយ​នៅ​ទី​នេះ​ បើ​គិត​ពី​ពេល​ដែល​នាង​មាន​ជំ​ងឺ​ផ្អាក​​​ការ​ប្រកួត​កាល​ពី​២ឆ្នាំ​មុន ​។​ជ័យ​ជម្នះ​ពាន​ជើង​ឯក​លើក​ដំ​បូង​របស់​នាង​សម្រាប់​ឆ្នាំ​នេះ​ គឺ​នៅ​ទី​ក្រុង Auckland ប្រ​ទេស​​នូ​វែល​សេឡង់​ក្នុង​កម្ម​វិធី ASB Classic ។

កាល​ពី​សប្តាហ៍​កន្លង​ទៅ​ នៅ​ទី​ក្រុង​ម៉ៃ​អា​មី​ នាង​​បាន​ឈាន​ចូល​ដល់ជុំ​ទី​៤​ កម្ម​វិធី Sony Open ហើយ​នោះ​គឺ​ជា​ការ​ត្រៀម​ខ្លួន​យ៉ាង​ល្អ​របស់​នាង​សម្រាប់​ដណ្តើម​យក​ជ័យ​ជម្នះ​ក្នុង​កម្ម​វិធី​នេះ ។ ​ដោយ​ឡែក សម្រាប់​នាង​ស៊េរី​ណា​ ដែល​ជា​ប្អូន​ស្រី​បាន​រង​នូវ​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​បន្ទាប់​ពី​បរា​ជ័យ​ក្រោម​ថ្វី​ដៃ​កីឡាការិនី​ស្លូ​វ៉ា​គី Jana Cepelova ក្នុង​លទ្ធផល​៦-៤ និង​៦-៤ ។ គ្រាន់​តែ​ការ​ប្រ​កួត​កន្លង​ទៅ​បាន​១៨​នា​ទី​ប៉ុណ្ណោះ ស៊េរី​ណា​ ត្រូវ​បាន​​ដៃ​គូ​នាំ​មុខ​ដល់​ទៅ​៥-០​ បាត់​ទៅ​ហើយ ។

​នាង​បាន​ថ្លែង​ថា ៖ «ខ្ញុំ​ហាក់​ដូចជាមនុស្ស​ស្លាប់​នៅ​ក្នុង​ការ​ប្រ​កួត​លើក​នេះ ។ ខ្ញុំ​គិត​ថា គួរ​ឈប់​សម្រាក​ហើយ​គិត​ឡើង​វិញ​នូវ​ចំណុច​អវិជ្ជមាន​» ។ ចំណែក​លទ្ធផល​គូ​ផ្សេង​ទៀត កីឡាការិនី​ឆែក​ Lucie Safarova យក​ឈ្នះ​កីឡាការិនី​បារាំង Virginie Razzano ក្នុង​លទ្ធផល២-៦, ៦-៤​ និង​៦-៤ ខណៈ​កីឡាការិនី​ម្ចាស់​ផ្ទះ​ Vania King យក​ឈ្នះ​កីឡាការិនី​ Julia Glushko ក្នុង​លទ្ធផល៤-៦ , ៧-៥​ និង​៦-៣ ៕