ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ជើង​ឯក​អូឡាំ​ពិក​2004​ ជាប់​បម្រាម​2ឆ្នាំ​​

11 ឆ្នាំ មុន

នាង​អូល​ហ្គា​ គូ​ហ្សេន​កូ​វ៉ា​ ម្ចាស់​មេដាយ​មាស​អូ​ឡាំ​ពិក​ឆ្នាំ​២០០​៤​ លើ​វិញ្ញាសា​ចោល​ញញួរ​ បាន​ជាប់​បម្រាម​ប្រ​កួត​រយៈ​ពេល​២ឆ្នាំ​បន្ទាប់​ពី​នាង​ត្រូវ​គេ​រក​ឃើញ​ថា​បាន​ប្រើ​សារ​ធាតុ​ហាម​ឃាត់ ។​ ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​សប្តា​ហ៍​នេះ សហ​ព័ន្ធ​កីឡា​អត្ត​ពលកម្ម​របស់រុស្ស៊ី​បាន​បញ្ជាក់​ថា សំណាក​តេស្ត​របស់​នាង​គូ​ហ្សេន​កូ​វ៉ា​ អំ​ឡុង​ការ​ប្រ​កួត​ជ្រើស​រើស​ជើង​ឯក​ពិភព​លោក​នា​ឆ្នាំ​២០០៥​ នៅ​ក្រុង​ហែល​សុិន

នាង​អូល​ហ្គា​ គូ​ហ្សេន​កូ​វ៉ា​ ម្ចាស់​មេដាយ​មាស​អូ​ឡាំ​ពិក​ឆ្នាំ​២០០​៤​ លើ​វិញ្ញាសា​ចោល​ញញួរ​ បាន​ជាប់​បម្រាម​ប្រ​កួត​រយៈ​ពេល​២ឆ្នាំ​បន្ទាប់​ពី​នាង​ត្រូវ​គេ​រក​ឃើញ​ថា​បាន​ប្រើ​សារ​ធាតុ​ហាម​ឃាត់ ។​  ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​សប្តា​ហ៍​នេះ សហ​ព័ន្ធ​កីឡា​អត្ត​ពលកម្ម​របស់រុស្ស៊ី​បាន​បញ្ជាក់​ថា សំណាក​តេស្ត​របស់​នាង​គូ​ហ្សេន​កូ​វ៉ា​ អំ​ឡុង​ការ​ប្រ​កួត​ជ្រើស​រើស​ជើង​ឯក​ពិភព​លោក​នា​ឆ្នាំ​២០០៥​ នៅ​ក្រុង​ហែល​សុិន​គី​ ប្រ​ទេស​ហ្វាំង​ឡង់​មាន​ផ្ទុក​សារ​ធាតុ​ហាម​ឃាត់ ។​

បម្រាម​របស់​នាង​ត្រូវ​បាន​ចូល​ជា​ធរ​មាន​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​មីនា​ ឆ្នាំ​២០១៣ ​មក​ម៉្លេះ​ ។ ដោយ​ឡែក រាល់​សមិទ្ធ​ផល​ដែល​នាង​សម្រេច​បាន​ចន្លោះ​ពីថ្ងៃ​ទី​១២ សី​ហា ដល់​ថ្ងៃ​ទី​១១ សីហា​ ឆ្នាំ​២០០៧ ក៏​​ត្រូវ​ចាត់​ទុក​ជា​អាសាបង់​​ផង​ដែរ ​។​ គួរ​កត់​សម្គាល់​ថា ​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ ​រុស្ស៊ី​ក្លាយ​ជា​ចំណុច​ខ្មៅ​មួយ​ក្នុង​បញ្ជី​ភ្នាក់​ងារ​ប្រ​ឆាំង​សារ​ធាតុ​ញៀន​ពិភព​លោក (WADA) បន្ទាប់​ពី​​បទ​ល្មើស​លួច​ប្រើ​​​​សា​រ​ធាតុ​ហាម​ឃាត់​ក្នុង​ចំណោម​អត្ត​ពលិក​របស់​ប្រ​ទេស​នេះ​ត្រូវ​បាន​រក​ឃើញ​​ជា​បន្ត​បន្ទាប់ ៕