ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​​ប្លែក​ៗ​នៅ​លើ​ពិភពលោក​​គួរ​ឱ្យ​ចាប់​អារម្ម​ណ៍​

11 ឆ្នាំ មុន

​១-មនុស្ស​​ព្រិល
រូប​ចម្លាក់​​មនុស្ស​ព្រិល​ខ្ពស់​​មួយ​ ស្ថិត​នៅ​ទី​ក្រុង​​ហ្គីល​ម៉េន ​រដ្ឋ​មីន​ណេសូតា ​សហ​រដ្ឋ​អាមេរិក​ ជា​ស្នាដៃ​​របស់​លោក​ ហ្គ្រេក ណូវ៉ាក ​​បាន​ចំណាយ​​ពេល​​រៀប​​ផ្គុំ​ដល់​ទៅ​​៥០​ម៉ោង​ ​រហូត​ក្លាយ​ជា​មនុស្ស​​ព្រិល​មាន​​កម្ពស់​១៥ម៉ែត្រ​ ។

​១-មនុស្ស​​ព្រិល
រូប​ចម្លាក់​​មនុស្ស​ព្រិល​ខ្ពស់​​មួយ​ ស្ថិត​នៅ​ទី​ក្រុង​​ហ្គីល​ម៉េន ​រដ្ឋ​មីន​ណេសូតា ​សហ​រដ្ឋ​អាមេរិក​ ជា​ស្នាដៃ​​របស់​លោក​ ហ្គ្រេក ណូវ៉ាក ​​បាន​ចំណាយ​​ពេល​​រៀប​​ផ្គុំ​ដល់​ទៅ​​៥០​ម៉ោង​ ​រហូត​ក្លាយ​ជា​មនុស្ស​​ព្រិល​មាន​​កម្ពស់​១៥ម៉ែត្រ​ ។

២-​ទូក​ព្រិល​ទឹកក​ក​
​ការ​ប្រកួត​​ចែវ​ទូ​កលើ​​ព្រិល​​ទឹកក​ក​រៀប​ចំ​​នៅ​ឧទ្យាន​​ស្គី​ នៅ​លើ​កំពូល​ភ្នំ​អែល​ ​ក្រុង​គ្រូស​ឃីរ​អីុន​​ខាយ​ ​ប្រទេស​​លីទុយ​​អានី​ ។ ​

៣-​ស្បែក​ជើង​​បាតា​​ពណ៌​ក្រហម​ ​
​ស្បែក​ជើង​បាតា​ពណ៌​ក្រហម​​របស់​ក្រុម​ហ៊ុន​ NIKE ​បាន​តាំង​​បង្ហាញ​ នៅ​ក្រុង​ញូវយ៉ក ​សហ​រដ្ឋ​អាេម​រិក​ ។

៤-​ស្បែក​ជើង​កវែងមាន​តម្លៃ​ខ្ពស់​
​តារាបង្ហាញ​​មូ៉ដ​ម្នាក់​​ពាក់​ស្បែក​ជើង​​កវែងថ្លៃ​បំផុត​​នៅ​លើ​ពិភពលោក​ ​ជា​ស្នា​ដៃ​ច្នៃ​ប្រឌិត​​នៅ​ប្រទេស​បែល​ហ្សុិក​ ។ ​ស្បែក​ជើង​នោះ​ មាន​តម្លៃ​​៣,១៨លាន​ដុល្លារ​​ ដាក់​តាំង​​បង្ហាញ​​នៅ​ក្នុង​​ពិព័រណ៍​ ក្រុង​ប៉ារីស​ ។ ​

៥-ដេញ​ថ្លៃ​​ម៉ាស៊ីនថត​ ហាស់​​សេល​ប្លាដ​
ម៉ាស៊ីន​ថត​​ Hassdblad ស៊េរី​៥០០​ ដែល​លោក​ ជេម​ អឺ​វីន​ អាកាស​​យាន​ិក​​ «អាប៉ូ​ទ្បូ​១៥» ​យក​ទៅ​​ប្រើ​ក្នុង​ពេល​​ទ្បើង​​ឋាន​ព្រះ​ចន្ទ​​កាល​ពី​ឆ្នាំ​១៩៧១​ បាន​ដាក​់​តាំង​បង្ហាញ​​នៅ​ក្រុង​​វីយ៉ែន​ ​ប្រទេស​អូ​ទ្រី​ស​ ​នៅ​មុន​ពេល​​ដាក់​​ដេញ​ថ្លៃ​​លក់​ នៅ​ថ្ងៃ​ទី​​២២ មីនា ​ឆ្នាំ​២០១៤។

​៦-​អាវ​តុប​តែង​​ព្រះ​កាយ​​ចុង​ក្រោយ​​របស់​​ស្តេច​​ណា​ប៉ូទ្បេអុង​
បុគ្គលិក​ក្រុមហ៊ុន​ ក​្នុង​ក្រុង​ប៉ារីស​​​ ប្រទេស​បា​រាំង​ ​បាន​លើក​បង្ហាញ​អាវ​ពណ៌​ស​​របស់​ស្តេច​​ណា​ប៉ូ​ទ្បេ​អុង​ទី១ ​។ អាវនោះ​​ស្តេច​ណា​ប៉ូទ្បេ​អុង​ពាក់​ក្នុង​ដំណាក់​​កាល​ចុង​ក្រោយ​​នៃ​ព្រះ​ជន្ម​​របស់​ព្រះ​អង្គ​ ។ ​សេ្តច​ណា​ប៉ូ​​ទ្បេ​​អុងទី១ ​សោយ​ទិវង្គត​​ក្នុង​ព្រះ​ជន្ម​​៥១​វស្សា​ ​នា​ឆ្នាំ១៨៣១​ ​នៅ​លើ​កោះ​សេន​ហេ​ទ្បេណា​ ​ភា​គ​ខាង​ត្បូង​មហា​សមុទ្រ​អាត្លង់​ទិក ។ ​

៧-​ពិធី​ទិ​ញ​-លក់​គោ
​ក្មេង​ប្រុស​​ ថាណៃ​​ថេន អាស៊ីបូល​ ​អាយុ​១១​ឆ្នាំ​ មើល​ថែ​គោ​ នៅ​មុន​ពេល​ចូល​រួម​ពិធី​​«ទិញ​-លក់​​គោ​​» ​លើក​​ទី​១១៤ នៅ​ទី​ក្រុង​​ខាង​ហ្គារី​​ រដ្ឋ​​អាល់ប៊ើ​​ ប្រទេស​​កាណាដា ។ ​ពិធី​​នោះ​រៀប​ចំទ្បើង​​រៀង​រាល់​ឆ្នាំ​ ដើម្បី​ទិញ​-លក់​គោ​ពី​កសិដ្ឋាន​​ដ៏​ល្បី​ឈ្មោះ នៅទូ​ទាំង​ប្រទេស​ ។ 

៨-​ដំរី​​ទឹក​ម៉ិក​ស៊ិក​
​«តេម៉ាស» កូន​ដំរី​ទឹក​​ឈ្មុល​ក្បាល​ទៅ​រក​មេ​​នៅ​សួន​សត្វ​ «សាពុល​តេ​ពែក​» ក្រុង​ម៉ិ​ក​ស៊ិក​ស៊ីទី​ ប្រទេស​ម៉ិក​ស៊ិក​ ​ក្រោយ​ពេល​កើត​​ថ្មី​ៗ​។​នោះ​ជាកូន​​ដំរី​​ទឹក​ដំបូង​ នៅ​ក្នុង​ឧទ្យាន​​​ចាប់​តាំង​​ពី​១៦​ឆ្នាំ​កន្លងមក​​ ។

៩-​ស្បែក​ជើងឃ្លុប​កែង​ចោត​
ស្បែក​ជើងឃ្លុប​កែង​ចោត​ កម្ពស់​​ប្រហែល​​៦សង្ទី​ុម៉ែត្រ​​​ កំពុង​ពេញ​និយម​​សម្រាប់មនុស្ស​ជំនាន់​ក្រោយ​ ។ បច្ចុប្បន្ន​​ក្រុម​ហ៊ុន​ Adidas និង​ NIKE ​បាន​ប្រកួត​ប្រជែង​​បង្ហាញ​​ស្បែកជើងឃ្លុបកែង​ចោត​ដើ​ម្បី​​ទាក់​ទាញ​ស្ត្រី​​សម័យ​ថ្មី ៕