ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ស្រា​ស្រវឹង​មិនទៅ​ដេក បែរ​ជា​ទៅ​ចង.ករ​សម្លា.ប់​ខ្លួន​វិញ​

11 ឆ្នាំ មុន

ខេត្តស្វា​យរៀង​ ​៖ បុរសម្នាក់​ត្រូវគេ​ប្រទះ​ឃើញ​ចង​ករសម្លា.ប់​ខ្លួន​ ​នៅលើដើម​​ជ្រៃកំពស់​ ១០ម៉ែត្រ​ទាំងព្រ​លឹម សង្ស័យ​ថាតូច​ចិត្ត​ព្រោះប្រពន្ធ​ជាទីស្រលា​ញ់រត់​ចោល ។ ហេតុការណ៍​នេះបាន​កើតឡើង​កាលពីថ្ងៃ​ទី២ ខែមេសា​ ឆ្នាំ២០១៤ ​ ស្ថិត​ក្នុងភូមិ​ព្រៃ​ស្ទៀង ​ឃុំស្វាយ​តាយាន ​​​​ស្រុកកំពង់រោទន៍ ខេត្តស្វាយ​រៀង ។

ខេត្តស្វា​យរៀង​ ​៖ បុរសម្នាក់​ត្រូវគេ​ប្រទះ​ឃើញ​ចង​ករសម្លាប់​ខ្លួន​​ ​នៅលើដើម​​​ជ្រៃកំពស់​ ១០ម៉ែត្រ​​ទាំងព្រ​​លឹម សង្ស័យ​​ថាតូច​ចិត្ត​ព្រោះ​ប្រពន្ធ​ជាទី​ស្រលា​ញ់​រត់​ចោល ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពីថ្ងៃ​ទី២ ខែមេសា​ ​ឆ្នាំ២០១៤ ​​ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ស្ទៀង​ ​ឃុំស្វាយ​​តាយាន ​​​​ស្រុកកំពង់​រោទន៍ ខេត្តស្វា​យ​រៀង ។​

បើតាម​សម្តី​មន្ត្រី​នគរ​បាលប៉ុស្តិ៍​ឃុំ​ស្វាយតា​យាន​បាន​ឱ្យ​ដឹងថា​ បុរសចំណា​ស់​ដែលគិ​ត​ខ្លីខាងលើ​​មានឈ្មោះ​​ថា សំ​ ​សឿន​ ​អាយុ ​៧៣ឆ្នាំ​ ​មុខរបរក​សិករ ​​ មានទីលំ​នៅក្នុង​ភូមិ​ឃុំក្បែ​រកន្លែង​កើត​ហេតុ ​និងធ្លាប់មាន​ប្រពន្ធ២​​នាក់ ដែល​ប្រពន្ធ​​ទី១​ បាន​​រៀបកា​រ​នឹងរស់នៅ​​ជាមួយគ្នា​​អស់រយៈ​ពេល ​៣ឆ្នាំ​ ដោយមាន​ភាពរ​កាំ​រកូស និងមិនចុះ​​សម្រុង​និងគ្នា​ផង​នោះ​ ប្រពន្ធ​របស់​​​គាត់​ក៏បានរត់​ចោល ​ និងបន្សល់​ទុកចំណង​ដៃនូវ​កូន​ប្រាំនាក់​ ហើយមិន​យូរប៉ុន្មាន​គាត់ក៏​មាន​ប្រពន្ធ​ទី២​ទៀត​ ប៉ុន្តែគ្មាន​​​កូន​នោះ​​ទេ ​។

ប្រភព​ដដែល​បានបន្ត​​ទៀតថា​ ក្រោយកា​ររួម​រស់​ជាមួយ​ស្ត្រីជា​ប្រពន្ធ​​ទី២នេះ​ក៏មិនខុស​គ្នា​នឹង​ប្រពន្ធទី១​ដែល​ ដោយ​​ត្រូវ​​ប្រពន្ធ​រត់ចោល​ទៀត ​។ បន្ទាប់ពី​ត្រូវប្រពន្ធ​រត់ចោល​​បុរសដែលរង​គ្រោះបាន​​ទៅរស់នៅ​ជាមួយ​កូន​ស្រី​របស់គាត់​ម្នាក់​ ​ ហើយ​បាន​ដើរ​ផឹកជា​រៀង​រាល់​ថ្ងៃ ។

ដោយឡែក​បើតាមសម្តី​ស្រ្តីដែល​ជាកូន​​ស្រីរបស់​ជនរង​គ្រោះខាង​លើបា​ន​ឱ្យដឹងថា​ មុនពេល​កើត​ហេតុ​រូបនាងបាន​​​លើក​បាយ​​​ម្ហូប​ទៅជូនឪពុក​របស់​នាង​នៅក្នុងផ្ទះ​ដូច​ធម្មតា តែមិនបា​ន​ឃើញគាត់​​ឡើយ នាងក៏​បានដើ​ររក​ប្រហែល​ជា​មួយ​ម៉ោង ​ស្រា​ប់​តែ​មានអ្នក​ភូមិរត់មក​ប្រាប់ថា​ គេឃើញ​សពឪពុក​របស់នាង​ចងករ​សម្លាប់ខ្លួន​នៅក្រោម​ដើមជ្រៃបាត់​ទៅហើយ​ ។ នាងបាន​បន្ត​ទៀត​ថា កាលពីប៉ុន្មាន​ថ្ងៃមុនឪពុក​ស្រវឹងបាន​និយាយថា​​នឹកម្តាយ​នាងខ្លាំង​​ណាស់ ​និងចង់​ទៅតាមម្តាយនាង​​ឱ្យត្រឡប់​​មកវិញ ​រួចមក​គាត់ក៏ចូល​ទៅ​សម្រាន​ក្នុងផ្ទះ​បាត់​ទៅ ហើយបន្ទាប់​​ពីនោះ​មក​​មិនបាន​ប៉ុន្មាន​​ថ្ងៃក៏កើត​មាន​ហេតុការណ៍​​បែ​បនេះ​​តែ​ម្តង​ទៅ ​។​

គួរបញ្ជាក់ថា​ក្រោយពីកើត​ហេតុមន្រី្ត​នគរបាលប៉ុស្តិ៍​សហការណ៍​ជាមួយមន្រ្តី​ជំនាញបានចុះ​មកពិនិត្យ​ និងធ្វើកោសល្យ​វិច័យ​លើសាក​សព រួចធ្វើការ​សន្និដ្ឋានការជនរង​គ្រោះពិតជា​បានធ្វើអត្ត​ឃាតដោយ​ខ្លួនឯង ព្រោះគ្មាន​ស្លាកស្នាម​​សំគាល់ថា​ជាអំ​ពើ​ឃាតកម្ម​នោះឡើយ​ ។ ក្រោយពី​ធ្វើការ​ពិនិត្យ​រួចរាល់​សមត្ថកិច្ច​​ក៏បានប្រគល់​សាកសព​ជន​រងគ្រោះ​ទៅឱ្យក្រុម​គ្រួសារ​​យកទៅ​ធ្វើបុណ្យ​តាមប្រពៃ​ណី ។