ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្តី​ត្រឡប់​ពី​កូរ៉េ​អត់​ប្រាប់…មកបន្លំ​ជា​អ្នកទិញ​ឡេ​ពី​​ប្រពន្ធ

4 ឆ្នាំ មុន
  • ភ្នំពេញ

​វី​ដេ​អូ​មួយ​ត្រូវ​បាន​បង្ហោះ​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​លើ​បណ្តាញ​សង្គម នា​រសៀល​ថ្ងៃ​ទី​២៤ កញ្ញា នេះ ដោយ​បុរស​ជា​ប្តី​បាន​ថត​ពី​សកម្មភាព​ខ្លួន ​តាំងពី​នៅ​ព្រ​លាន​យន្តហោះ​ប្រទេស​កូរ៉េ រហូត​មក​ដល់​ស្រុក​ខ្មែរ ។ ប៉ុន្តែ​ការ​ត្រឡប់​របស់​ប្តីរូបនេះ គឺ​​គាត់​មិន​បាន​ប្រាប់​ប្រពន្ធ​ដែល​នៅ​ក្រុងសួង​​ដឹង​មុន​​នោះ​ទេ…

​វី​ដេ​អូ​មួយ​ត្រូវ​បាន​បង្ហោះ​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​លើ​បណ្តាញ​សង្គម នា​រសៀល​ថ្ងៃ​ទី​២៤ កញ្ញា នេះ ដោយ​បុរស​ជា​ប្តី​បាន​ថត​ពី​សកម្មភាព​ខ្លួន ​តាំងពី​នៅ​ព្រ​លាន​យន្តហោះ​ប្រទេស​កូរ៉េ រហូត​មក​ដល់​ស្រុក​ខ្មែរ ។ ប៉ុន្តែ​ការ​ត្រឡប់​របស់​ប្តីរូបនេះ គឺ​​គាត់​មិន​បាន​ប្រាប់​ប្រពន្ធ​ដែល​នៅ​ក្រុងសួង​​ដឹង​មុន​​នោះ​ទេ ដោយ​គាត់​បន្លំ​ខ្លួន​ធ្វើ​ជា​អ្នក​កុម្ម​ង់​ទិញ​ឡេ​ពី​ប្រពន្ធ​ចំនួន​៣​ឈុត​យក​មក​ឱ្យ​ខ្លួន ។

យោង​វី​ដេ​អូ បុរស​ប្តី​បាន​រាប់រៀប​ថា «​មិនដឹង​ខ្ញុំ​សា​ប្រាយ​គាត់ ឬ​គាត់​ត្រូវ​សា​ប្រាយ​ខ្ញុំ​ទេ​» ព្រោះ​មិន​បាន​ឆ្លើយឆ្លង​ជាមួយ​ប្រពន្ធ​១​ថ្ងៃ​ហើយ ហើយ​ធ្វើ​ឱ្យ​នាង​ខឹង​ចោទ​ថា «​មាន​ស្រី​» ។​ល​។ …

​​បុរស​ប្តី​បានឱ្យ​សាច់ញាតិ​និយាយ​ទូរស័ព្ទ​ទៅ​កាន់​ប្រពន្ធ​ថា យក​ឡេ​មក​ឱ្យ​លឿន ព្រោះ​ខ្លាច​រថយន្ត​ចេញ​ចោល ។ ក្រោយមក បានឃើញ​ប្រពន្ធ​ពរ​កូន​តូច​យក​ឡេ​ទៅ​ឱ្យ​ប្តី ដែល​មាន​ពាក់មួក​សុវត្ថិភាព និង​ម៉ាស់ ជិតឈឹង ដោយ​នាង​មិន​បានដឹង​ថា ជា​ប្តី​នោះ​ទេ ។

នៅ​ក្នុង​វី​ដេ​អូ​នោះ ប្តី​បាន​ហុច​លុយ​ថ្លៃ​ឡេ និង​បាន​ច្បិច​ថ្ពាល់​កូនក្តី​នឹករលឹក ។ ក្រោយមក ប្តី​បាន​ដោះ​មួក និង​ម៉ាស់​ចេញ ទើប​ប្រពន្ធ​ដឹង​និង​ភ្ញាក់ផ្អើល​អោប​ប្តី​ទាំង​ស្រក់​ទឹកភ្នែក រហូត​និយាយ​លែង​ចេញ​តែ​ម្តង ។ តោះ​ចង់​ដឹង​ច្បាស់​យ៉ាងណា​នោះ សូម​ទស្សនា​វី​ដេ​អូ​ទាំងអស់​គ្នា ៖ (សម្រួលដោយ៖ ស្រីណា)

https://www.facebook.com/ah.dam.7334/videos/899982563691361/