រាជធានីភ្នំពេញ ៖ អដ្ឋិធាតុដែលគេជឿថា ជាបំណែកឆ្អឹងរបស់ទាហានអាមេរិកដែលបាត់ខ្លួនក្នុងប្រទេសកម្ពុជាអំឡុងសម័យសង្គ្រាមវៀតណាម ហើយត្រូវគេរកឃើញក្នុងខេត្តកំពង់ធំនោះ ត្រូវបានស្ថានទូតអាមេរិកប្រចាំកម្ពុជាធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញ នៅថ្ងៃទី២ មេសា ២០១៤ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោក William E Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងលោកសៀង ឡាប្រេស អនុប្រធានទី១នៃគណៈកម្មាធិការកម្ពុជាទទួលបន្ទុកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនក្នុងសង្គ្រាមបានធ្វើជាអធិបតីក្នុងពិធីមាតុភូមិនិវត្តន៍អដ្ឋិធាតុនោះ។
លោក Wiillam E Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានឱ្យដឹងថា ទាហានអាមេរិកចំនួន៩០នាក់ដែលបានបាត់ខ្លួននៅប្រទេសកម្ពុជាក្នុងអំឡុងពេលនៃសង្គ្រាមវៀតណាម រហូតមកដល់ពេលនេះបំណែកឆ្អឹងរបស់ទាហានចំនួន៣៧នាក់ត្រូវគេរកឃើញ និងកំណត់អត្តសញ្ញាណរួចហើយ ខណៈពេលទាហានចំនួន៥៣នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួននៅឡើយ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ