ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្សពួក៣នាក់ត្រូវនគរបាលស្រុកម៉ាឡៃឃាត់ខ្លួនបញ្ជូនទៅតុលាការកាលពី ថ្ងៃទី១ មេសា ២០១៤ បន្ទាប់ពីពួកគេធ្វើសកម្មភាពកំហែងបង្ខំដោះយកគ្រឿងអលង្ការស្ត្រីម្នាក់ដែលជាពលករទើបត្រឡប់មកពីធ្វើកម្មករនៅស្រុកថៃ។
លោកវរសេនីយ៍ត្រី សៅ ប៊ុន អធិការស្រុកម៉ាឡៃប្រាប់ឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះ ម្នាក់ឈ្មោះខៀវ និត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ និងម្នាក់ទៀតឈ្មោះសុខ សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិរលួស ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពត ចំណែកស្ត្រីរងគ្រោះឈ្មោះផង ភាន ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។
លោកអធិការបន្តទៀតថា ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះ និងដកហូតវត្ថុតាងពីជនសង្ស័យរួមមានម៉ូតូ២គ្រឿង ទូរស័ព្ទ២គ្រឿង ថង់សម្រាប់ដាក់គ្រឿងអលង្ការចំនួន២ អត្តសញ្ញាណប័ណ្ណ១សន្លឹក និងប្រដាប់កាច់.កម៉ូតូ១៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ