ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្កាត់​ទាំង៣​នៅក្រុងប៉ោយ​ប៉ែតអាចនិងរង​ផលប៉ះពាល់ច្រើន​ព្រោះភ្លៀង​និងខ្យល់​ខ្លាំងវេលា​ល្ងាច​និង​ព្រល​ប់ថ្ងៃទី០១​មេសា​នេះ

11 ឆ្នាំ មុន

ខេត្ត​បន្ទាយមានជ័យ ៖ ភ្លៀងលាយ​ខ្យល់បាន​កើតមានខ្លាំង​ជិត០១ម៉ោង​​វេលាល្ងាច​​ និងព្រលប់​ ​ថ្ងៃទី០១ខែមេសា ឆ្នាំ២០១៤​នេះ​ហើយ​បាន​គ្របដណ្ដប់​លើ សង្កាត់​ទាំង៣នៅ​ក្រុង​ប៉ោយប៉ែត។

ព័ត៌មាន​ជំហ៊ានដំបូង​បានឲ្យដឹងថា​ដើមឈើជាច្រើន​​ដើមតាមភូមិ ​បានបាក់មែក​​និងខ្លះរលើង​ទាំងឬស​​ខ្សែភ្លើង​កន្លែង​​ខ្លះបាន​

ខេត្ត​បន្ទាយមានជ័យ ៖ ភ្លៀងលាយ​ខ្យល់បាន​កើតមានខ្លាំង​ជិត០១ម៉ោង​​វេលាល្ងាច​​ និងព្រលប់​ ​ថ្ងៃទី០១ខែមេសា ឆ្នាំ២០១៤​នេះ​ហើយ​បាន​គ្របដណ្ដប់​លើ សង្កាត់​ទាំង៣នៅ​ក្រុង​ប៉ោយប៉ែត។

ព័ត៌មាន​ជំហ៊ានដំបូង​បានឲ្យដឹងថា​ដើមឈើជាច្រើន​​ដើមតាមភូមិ ​បានបាក់មែក​​និងខ្លះរលើង​ទាំងឬស​​ខ្សែភ្លើង​កន្លែង​​ខ្លះបាន​ដាច់ ផ្ទះ​ប្រជាពលរដ្ឋមួយ​ចំនួបានប៉ើង​ដំបូល​ នៅសង្កាត់ប៉ោយ​ប៉ែត​និង​ សង្កាត់ផ្សារ​កណ្ដាល ក្នុងនោះ​អង់តែនវិទ្យុ​៩៨.៣​មេកាហឺត ​នៅភូមិ​មិត្តភាព​​ សង្កាត់​ប៉ោយប៉ែត​​ ក៍បាត់សង្កត់ផ្ទះ​ប្រជាពលរដ្ឋ​​ ដែលគ្មានមនុស្ស​រស់នៅចំនួន​២ខ្នងផងដែរ។

ចំណែកនៅ​​សង្កាត់និ​មិត្តវិញ តាមព័ត៌មាន​ជំហ៊ានដំបូ​ង​ លោក​ម៉ា​ ​រិន​មេប៉ុស្តិ៍រដ្ឋបាល​នគរបាល​សង្កាត់និមិត្ត​បាន​ប្រាប់​តាម​ទូរស័ព្ទថា​ ផ្ទះប្រជាពលរដ្ឋ​និង​កុដ្ឋលោកសរុប៦ខ្នង​បាន​ប៉ើងដំបូល​អង្កជាច្រើនការ៉ុង​ក្នុងវត្ត​ព្រមទាំងសៀវ​ភៅធម៏មួយចំនួន​ក៍បាន​សើមអស់​ដែរ។ ចរន្តភ្លើងបានបិទ​ងងឹតឈឹងរហូត​ម៉ោងជិត៨យប់ ថ្ងៃដដែល​ទើបបានគេបើក​បំភ្លឺវិញ។

ទោះជាយ៉ាងណា​ពេលនេះ គេមិនទាន់​លម្អិត​ពីការប៉ះពាល់​ឬការខូចខាត​បា​ននៅឡើយទេ​​ទាល់តែវេលា​ព្រឹកស្អែក​ទើបពិស្តារ​៕