ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​សាទរ​អាជ្ញាធរ​ដាក់​គ្រឿងចក្រ​កាយ​ស្តារ​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​១​ត្រង់​តំបន់​ទីប្រជុំជន​ផ្សារ​ជ្រោយ​ដង ស្ថិត​ក្នុងភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​នាំ​គ្នា​សម្តែង​ការ​គាំទ្រ ចំពោះ​អាជ្ញាធរ​ស្រុក​កៀនស្វាយ​បាន​ដាក់​គ្រឿងចក្រ​មក​កាយ​ដី និង​កាក​សំណល់​ដែល​បណ្តាល​អោយ​ស្ទះលូ…

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​១​ត្រង់​តំបន់​ទីប្រជុំជន​ផ្សារ​ជ្រោយ​ដង ស្ថិត​ក្នុងភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​នាំ​គ្នា​សម្តែង​ការ​គាំទ្រ ចំពោះ​អាជ្ញាធរ​ស្រុក​កៀនស្វាយ​បាន​ដាក់​គ្រឿងចក្រ​មក​កាយ​ដី និង​កាក​សំណល់​ដែល​បណ្តាល​អោយ​ស្ទះលូ ដើម្បី​រំដោះ​ទឹកភ្លៀង​បញ្ជៀ​ស​កុំអោយ​លិច​ចិញ្ចើម​ផ្លូវជាតិ​លេខ​១​បង្ក​ការ​លំបាក​ដល់​អ្នក​ធ្វើ​ដំណើរ​និង​បងប្អូន​លក់ដូរ​នា​រដូវវស្សា​នេះ ។

លោក សុខ ពិ​សិទ្ធ អភិបាលស្រុក​កៀនស្វាយ​បាន​ប្រាប់​អោយ កោះសន្តិភាព ដឹង​ថា ការ​ដាក់​គ្រឿងចក្រ​កាយ​ស្តារ​នេះ​ចាប់តាំងពី​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ មក​ម្លេះ ចំពោះ​ការ​ស្ទះលូ​នេះ​គឺ​បណ្តាល​មក​ពី​ដី និង​កាក​សំណល់​ហូរ​ចូល​ច្រើន​ហើយ​មុខ​លូ​ដែល​ជប៉ុន​ធ្វើ​មានមុខ​តូច​ចង្អៀត​ណាមួយ​ក្នុង​រដូវវស្សា​នេះ​មេឃ​ធ្លាក់​ភ្លៀង​ជាប់​ៗ​គ្នា​រហូត​ទើប​ធ្វើ​អោយ​ទឹក​ហូរ​មិន​ទាន់​ក៏​បណ្តាល​អោយ​នៅ​ចាល​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​១​មុខ​ផ្ទះ​បងប្អូន​ពលរដ្ឋបែប​នេះ ។

លោក​អភិបាលរង​បញ្ជាក់​បន្ថែម​ថា អាជ្ញាធរ​ស្រុក​នឹង​អោយ​មន្ត្រី​ជំនាញ​កាយ​ដី និង​កាក​សំណល់​រួច​បាញ់​ទឹក​លាង​អោយ​ស្អាត​អស់​ព្រមទាំង​អោយ​ជីក​គាស់​សាប​តាម​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​ពលរដ្ឋ​ចាប់​ត​ពី​លូ​ជប៉ុន​មក​មាន​ប្រវែង​ប្រហែល​ជាង​៣០​ម៉ែត្រ​ទៀត ដើម្បី​ដាក់​លូ​បន្ត​សម្រាប់​រំដោះ​ទឹកភ្លៀង​អោត​ហូរ​ចូល​ទៅ​ទឹកទន្លេ​មេគង្គ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ