ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តី​អ្នក​សុំ​ទាន​ម្នាក់​ដេក​ស្លា.ប់​ចោល​​ប្តី​និង​កូន​តូច​ៗ​០៤​នាក់​ដោយ​សារ​គ្មាន​ប្រាក់​ព្យា​បាល​ជំងឺ​ប្រ​ចាំ​កាយ​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រ្តី​អ្នក​សុំ​ទាន​ម្នាក់ មាន​ជំងឺ​រំាុរ៉ៃប្រចាំ​កាយ​ ​បាន​​ដេក​ស្លា.ប់​ចោល​ប្តី​និង​កូន​ចំនួន​បួន​នាក់ (ស្រី២នាក់-ប្រុស​២​នាក់)ឱ្យ​នៅ​កណ្តោច កណ្តែង ដូច​សម្បុក​អត់​មេ ដែល​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ ផ្អើល​នៅ​វេ​លា​ម៉ោង ៨​យប់​ថ្ងៃ​ទី ០១​មេសា ២០១៤​ក្នុង​ដី​ឡូ​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុម​ទី២ ភូមិដីថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

រាជធានី​ភ្នំពេញ ៖ ស្រ្តី​អ្នក​សុំ​ទាន​ម្នាក់ មាន​ជំងឺ​រំាុរ៉ៃប្រចាំ​កាយ​ ​បាន​​ដេក​ស្លាប់​ចោល​ប្តី​និង​កូន​ចំនួន​បួន​នាក់ (ស្រី២នាក់-ប្រុស​២​នាក់)ឱ្យ​នៅ​កណ្តោច កណ្តែង ​ ដែល​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ ផ្អើល​នៅ​វេ​លា​ម៉ោង ៨​យប់​ថ្ងៃ​ទី ០១​មេសា ២០១៤​ក្នុង​ដី​ឡូ​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុម​ទី២ ភូមិដីថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ទាក់​ទង​ទៅ​និង​ហេតុ​ការណ៏​ភ្ញាក់​ផ្អើល​នេះ បុរស​ជា​ប្តី​បាន​រៀប​រាប់​ប្រាប់​​អ្នក​យក​ព័ត៌មាន​​​ក្នុង​ទឹក​មុខ​ក្រៀម​ក្រំ​ថា គាត់​មាន​ឈ្មោះ លន់លាភ ត្រូវ​ជា​ប្តី​ស្រ្តី​ដែល​បាន​ដេក​ស្លាប់ ដោយ​រូប​គាត់​និង​ប្រពន្ធ​កាល​ពី​នៅ​រស់​គឺ ​តែង​តែ​ប្រ​កប​របរ​ដើរ​សុំទាន​គេ​ដើម្បី​ចិញ្ចឹម​កូន​តូចៗ​ ចំនួន ០៤​នាក់ ។ប្រ​ពន្ធ​របស់​គាត់​គឺ​មាន​ជំងឺ​ របេង​៣​ឆ្នាំ​ហើយ ហើយ​ទើប​តែ​ចាប់​ផ្តើម​ធ្លាក់​ខ្លួន​ ឈឺ​ខ្លាំង​រយះ​ពេល​០៦ខែចុង​ក្រោយ​នេះ​។

លោក​បាន​បន្ត​ថា ដោយ​សារ​តែ​គាត់​ជា​អ្នក​ក្រ​ខ្វះ​ខាត​ផ្នែក​ជីវភាព រក​បាន​​ព្រឹក ខ្វះ​ល្ងាច​ ដោយ​ដើ​រ​សុំទាន​គេ​ ទី​ជិត​ឆ្ងាយ​ ពេល​ខ្លះ​បាន​ ពេល​ខ្លះ​ក៏​អត់ ដូច្នេះ​គ្មាន​ប្រាក់​សល់ សម្រាប់ទិញ​ថ្នាំ​ព្យា​បាល​ ជំងឺ​ប្រពន្ធទេ  រហួត​ដល់​ពេល​នេះ​ប្រពន្ធ​គាត់​ បាន​ដេក​ស្លាប់ ចោល​គាត់​និង​កូនតូចៗ ចំនួន ០៤​នាក់ ឱ្យ​រស់​នៅ​កំព្រា​ម្តាយ ​។

អ្វី​ដែល​កាន់​តែ​​អាណិត ចំពោះ​គ្រួសារ​ក្រីក្រ​មួយនេះ គឺ​នៅ​ពេល​ដែល ប្រពន្ធស្លាប់​ហើយ​នោះ គឺ​ប្តី គ្មាន​ប្រាក់ មួយកាក់ មូយ​សេន សម្រាប់​ធ្វើ​បុណ្យ​ឱ្យ​ប្រពន្ធ​នោះទេ ។បច្ចុប្បន្នសព​បាន​តំកល់ទុកនៅ​ក្នុងផ្ទះ​ជូល​ដែល​គ្រួសារ​​មួយនេះ​ជួល​ស្នាក់នៅ​។

ជា​ចុង​ក្រោយ​បុរស ជា​ប្តី និង​កូន​តូច​ៗ ទាំង​៤នាក់ មាន​តែ​លើក​ដៃ​សំពះ ដល់​សប្បុរស​ជន​ទាំង​ឡាយ ដែល​មាន​ចិត្ត​សប្បុរស​ធម៌ មេត្តា​ជួ​យ​បរិច្ចាគ ​ជា​ថវិការ​ជួយដល់​ក្រុម​គ្រួសារ​របស់គាត់ ដែល​កំពុង ជួប​នៅ​ទុក្ខ​លំបាក ដើម្បីបាន​ថវិការ​ខ្លះ​មក​ធ្វើ​បុណ្យ​ជូន​ប្រ​ពន្ធ​របស់គាត់ ។