ក្រុងប៉ោយប៉ែត ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងលាយឡំជាមួយខ្យល់ខ្លាំង ដែលមានរយះពេលមួយម៉ោង ចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី០១ មេសា២០១៤ នេះ គឺបានបណ្តាលឱ្យ ដាច់ចរន្តអគ្គិសនីពេញមួយក្រុងប៉ោយ ប៉ែត ដោយមិនដឹងថា ទុស្សេខ្សែរភ្លើង ឬក៏គេកាច់ផ្តាច់នោះទេ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពប្រចាំក្រុងប៉ោយ ប៉ែត បានធ្វើសេចក្តីរាយការណ៏មកថា ភ្លៀងដែលលាយឡំនិងខ្យល់ខ្លាំង មានរយះពេលមួយម៉ោងនេះ បាន ធ្វើឱ្យអង់តែនស្ថានីយ៏វិទ្យុ FM.98.3MHz បាក់រលំសង្កត់លើផ្ទះប្រជាពលរដ្ឋដែលគ្នាន មនុស្សស្នាក់នៅ ដើមឈើនៅតាមមុខសណ្ឋាគារមួយចំនួន ត្រូវបានបាក់រលំ ហើយផ្ទះអ្នកភួមិ ពេញមួយក្រុងប៉ោយ ប៉ោយ គ្មានអគ្គិសនីប្រើប្រាស់ ដោយសារចរន្តអគ្គិសនីត្រូវដាច់ទាំងស្រុង លើកលែង តែបណ្តា កន្លែងប្រកបអាជីវកម្មមួយ ចំនួន ដូចជា កាស៊ីណូ សណ្ឋាគារ ភោជនីដ្ឋាន មានភ្លើងប្រើប្រាស់ធម្មតា ដោយសារមានម៉ាស៊ីនផ្ទាល់ខ្លួន ។
សេចក្តីរាយការណ៏បានបន្តទៀតថា មកដល់វេលាម៉ោង ជាង៧ល្ងាចថ្ងៃដដែលនេះ ភ្លៀងនៅតែបន្តធ្លាក់តែពុំខ្លាំងនោះទេ ហើយ ក្នុងហេតុការណ៏នេះត្រូវបានគេសន្និដ្ឋានថា ផ្ទះប្រជាពលរដ្ឋមួយចំនួន អាចនិងមានការ បើុងដំបូលខ្លះ ។
ចែករំលែកព័តមាននេះ