ខេត្តកំពង់ធំ ៖ លោក សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ង៉ែត បូជុំ ប្រធានមន្ទីរពេទ្យខេត្តកំពង់ធំ បានអានរបាយការស្វាគមន៏ចំពោះគណៈអធិបតី មន្ទីរពេទ្យខេត្តកំពង់ធំ មានបុគ្គលិកសរុបចំនួន១១៥នាក់ ក្នុងនោះវេជ្ជបណ្ឌិតមាន១៤នាក់ គ្រូពេទ្យមធ្យម៣នាក់ ឳសថការីឧត្តម៥នាក់ ឳសថការីមធ្យម២១នាក់ ទន្តបណ្ឌិត៣នាក់ ឆ្មបមធ្យម១៥នាក់ ឆ្មបបឋម៦នាក់ គិលានុបដ្ឋាមធ្យម៤១នាក់ គិលានុបដ្ឋាបឋម១២នាក់ មន្ទីរពិសោធន៏៥នាក់ ទន្តគិ.មធ្យម១នាក់ បរិ.ឳសថ.វិទ្យុសាស្ត្រ១នាក់ អ្នកបើកបរ១នាក់ និងបុគ្គលិកផ្សេងៗ៥នាក់ សេវាសុខាភិបាលផ្តល់ដោយមន្ទីរពេទ្យចែកចេញជាពីរ មានផ្នែកពិគ្រោះជំងឺក្រៅនិងផ្នែកសម្រាកពេទ្យ។
ក្នុងឆ្នាំ២០១៣ បានទទួលអ្នកជំងឺមកសម្រាកនៅមន្ទីរពេទ្យចំនួន៧.០០៦ករណីចំពោះគម្រោងមូលនិធិសមធម៌សម្រាប់បង់ថ្លៃសេវាជួសឲ្យអ្នកជំងឺក្រីក្រ ត្រូវបានដាក់ឲ្យដំណើរការ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ នៅឆ្នាំ២០០៥ និងគម្រោងធានារ៉ាប់រងសុខភាពសហគមន៏បានអនុវត្តនៅឆ្នាំ២០០៧នៅថ្ងៃទី០១ខែមេសាឆ្នាំ២០១៤អ្នកជំងឺមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំសរុបចំនួន៩៥នាក់។
លោក អ៊ុត សំអន មានប្រសាសន៏សំណេះសំណាលថា ខែនេះជារដូវចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរយើងដែលប្រជាពលរដ្ឋខ្មែរតែងតែប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំតាំងពីសម័យបុរម្យបុរាណកាលតររៀងមក នាឳកាសនេះដែរក្នុងនាមអាជ្ញាធរខេត្តនិងមន្ត្រីរាជការ បានពាំនាំយកមកនូវការសាកសួរសុខទុក្ខព្រមមកជាមួយនូវរបស់របរកំដរដៃបន្តិចបន្តួចមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋយើង ដែលកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យទាំង៩៥នាក់ ដោយម្នាក់ៗទទួលបានមីសៀម៥កញ្ចប់ ទឹកក្រូច៥ដប និងទឹកដោះគោ៥ដប ចំណែកអ្នកជំងឺដែលពុំទទួលឥវ៉ាន់១កញ្ចប់និងគេនោះ លោកវេជ្ជបណ្ឌិត ង៉ែត បូជុំ បានឧបត្ថម្ភ ក្នុងម្នាក់ៗជាទឹកប្រាក់ចំនួន១.៥០០០៛។
ជាចុងក្រោយលោក អភិបាលខេត្តសូមបួងសួងដល់វត្ថុសក្កសិទ្ធនិងទេវតាឆ្នាំ សូមប្រទានពរជ័យដល់អ្នកជំងឺទាំងអស់ដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ សូមឲ្យឆាប់ជាសះស្បើយចាប់ពីពេលនេះតរៀងទៅ។
ចែករំលែកព័តមាននេះ