ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាំ​ធុងបាស់​សប្បាយ​ហើយ ស្រាប់តែ​ក្លាយជា​ទុក្ខ​…​ស្លា.ប់​ម្នាក់​លើ​ផ្លូវជាតិ

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​កំពុង​តែ​តាម​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​ជន​ដៃដល់​មាន​គ្នា​២​នាក់​ដែល​បាន​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​ទៅ​លើ​យុវជន​ម្នាក់ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ទំនាស់​ពាក្យ​សម្តី​នៅ​ពេល​ផឹក​ស៊ីនៅមុខ​វត្ត​រវាង​ពួក​គេ​ទាំង​២​ក្រុម ។ សេចក្តីរាយការណ៍​បាន​បន្ត ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត ដោយសារ​តែ​រង​ការ​ចាក់​ត្រូវ​មួយ​កាំបិត​ចំ​ដើមទ្រូង​ឈ្មោះ ជ្រុ​ន…

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​កំពុង​តែ​តាម​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​ជន​ដៃដល់​មាន​គ្នា​២​នាក់​ដែល​បាន​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​ទៅ​លើ​យុវជន​ម្នាក់ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ទំនាស់​ពាក្យ​សម្តី​នៅ​ពេល​ផឹក​ស៊ីនៅមុខ​វត្ត​រវាង​ពួក​គេ​ទាំង​២​ក្រុម ។

សេចក្តីរាយការណ៍​បាន​បន្ត ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត ដោយសារ​តែ​រង​ការ​ចាក់​ត្រូវ​មួយ​កាំបិត​ចំ​ដើមទ្រូង​ឈ្មោះ ជ្រុ​ន វុ​ត្ថា អាយុ​២០​ឆ្នាំ រស់នៅ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ និង​មាន​មិត្ត​ភ​ក្កិ​ម្នាក់​ទៀត​ក៏​ត្រូវ​ក្រុម​ជន​ដៃដល់​ចាក់​ត្រូវ​ចំ​ដៃ​បណ្តាល​ឲ្យ​របួស​ដែរ ។

អធិការ​នគរបាល​ស្រុក​សំបូ​រលោក​វរសេនីយ៍ឯក ប៊ុ​ន ឈឿ​ន បាន​ថ្លែង​ឲ្យ​ដឹង​ថា ករណី​ចាក់​សម្លាប់​មនុស្ស​នេះ​បាន​កើតឡើង​កាលពី​យប់​រំលង​អធ្រាត្រ​ឈាន ចូល​ថ្ងៃ​ទី​២៣ កញ្ញា​នេះ នៅ លើ​ផ្លូវជាតិ​លេខ​៧ ក្នុង​ឃុំ​ស្រែ​ស្បូវ ស្រុក​សំបូរ ។

ដោយ​ក្រុម​ជន​រង​គ្រោះ​មាន​គ្នា​៥​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​បាន​អង្គុយ​ផឹក​ស៊ីនៅមុខ​វត្ត បន្ទាប់​ការ​រាំរែក​ពី​ធុងបាស់​សប្បាយ​ក្នុង​ថ្ងៃ​កាន់បិណ្ឌ​បាន​បញ្ចប់ ។ ក្នុង​ពេល​ផឹកស៊ី​ក្រុម​ជន​ដៃដល់​មាន​គ្នា ២​នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង​កាត់មុខ​វត្ត​ក៏​ត្រូវ​ក្រុម​ជន​រង​គ្រោះ​ដែល​មាន​គ្នា​៥​នាក់​ស្រែក​ជេ ។ ហើយ​ពួក​គេ​ក៏​ជិះ​ម៉ូតូ​ប្រដេញ​តាម​ក្រុម​ជន​ដៃដល់ ។ ពេល​នោះ​ជន​រង​គ្រោះ​ពីរ​នាក់​បាន​ជិះ​ម៉ូតូ ទៅ​ក្បែរ​ម៉ូតូ​ជន​ដៃដល់​ដែល​ឈប់​នៅ​លើ​ផ្លូវជាតិ​ក៏​ត្រូវ​ជន​ដៃដល់​ដែល​មាន​គ្នា​ពីរ​នាក់​បាន​ប្រើ កូនកាំបិត​ចុង​ស្រួច​ចាក់​ស​ម្តៅ​ចំ​ដើមទ្រូង​លិច​កប់​មួយ​កាំបិត បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ម្នាក់ ស្លាប់​ភ្លាម និង​ម្នាក់​ទៀត​ត្រូវ​ពួក​គេ​ចាក់​ត្រូវ​ចំ​ដៃ​ខាងស្តាំ ។

នគរបាល​ព្រហ្មទណ្ឌ​បាន​កំណត់​ថា ករណី​នេះ គឺ​ផ្តើម​ដោយសារ​តែ​ទំនាស់​ពាក្យ​សម្តី ។ លោក​វរសេនីយ៍ឯក ប៊ុ​ន ឈឿ​ន អធិការ​នគរបាល​ស្រុក​បាន​អះអាង​ថា ជន​ដៃដល់​ត្រូវ​បាន​កំណត់​មុខសញ្ញា និង​ក៏​កំពុង​តែ​ស្រាវជ្រាវ​ដើម្បី​ធ្វើការ​ចាប់ខ្លួន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ