ខេត្តពោធិ៍សាត់ ៖ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ចំនួន៤នាក់ កាលពីថ្ងៃទី៣១ មីនា ២០១៤ បានមកទទួលថវិកាមរណៈសង្គ្រោះនៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជនកម្ពុជាខេត្ត ក្រោមវត្តមានលោកលឹម ឆាយ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
លោកញ៉ឹក សារ៉េត ប្រធានមន្ទីរបានជម្រាបជូនថា គ្រួសារសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាដែលត្រូវទទួលថវិកាមរណៈសង្គ្រោះថ្ងៃនេះមានចំនួន៤នាក់ គឺ១-គ្រួសារជនពលីឈ្មោះអ៊ុក សើន នៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ, ២-គ្រួសារជនពលីឈ្មោះជុំ ប៊ុណ្ណា នៅភូមិអណ្តូងសំបូរ ឃុំស្នាមព្រះ ស្រុកបាកាន, ៣-និវត្តជនឈ្មោះរាល ចូត នៅភូមិស្វាយចាន់ ឃុំវាល ស្រុកកណ្តៀង និង៤គ្រួសារពលីឈ្មោះញ៉ែម យិន នៅភូមិព្នៅ ឃុំស្នាមព្រះ ស្រុកបាកាន ដែលម្នាក់ៗទទួលបាន៤លានរៀល ជាថវិការបស់សមាគមអតីតយុទ្ធជនកម្ពុជា។
លោកញ៉ឹក សារ៉េត បានបញ្ជាក់ថា មកដល់ពេលនេះនៅខេត្តពោធិ៍សាត់ សមាគមអតីតយុទ្ធជនកម្ពុជាបានប្រគល់ថវិកាមរណៈសង្គ្រោះដល់សមាជិកសមាគមចំនួន១១៧នាក់ហើយ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ