ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាលខណ្ឌ​សែន​សុខ​នាំ​ខ្លួន​សន្តិ​សុខ​VIP ២នាក់​ទៅ​តុលាការ​ពាក់​ព័ន្ធ​បើក​ដៃ​ឱ្យ​ចោរ​ចូល​លួច​កុំ​ព្យូទ័រ​ក្នុង​ក្រុម​ហ៊ុន​២​គ្រឿង​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សន្តិ​សុខ​ឯក​ជន​ VIP ២​នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១ មេសា ២០១៤ ត្រូវនគរ​បាល​ខណ្ឌ​សែន​សុខ​ចាប់​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ពី​បទ​ជាប់​ពាក់​ព័ន្ធ​ថា​បាន​បើក​ដៃ​ឱ្យ​ចោរ​ចូល​លួច​កុំ​ព្យូទ័រ​ក្នុង​ក្រុម​ហ៊ុន​អស់​ចំនួន​២​គ្រឿង​។

សន្តិ​សុខ​ទាំង​២​នាក់​នោះ ម្នាក់​ឈ្មោះ​ឈាង ហេង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ​ និង​ម្នាក់​ទៀត​ឈ្មោះ​ឯក ឆើត ភេទ​ប្រុស អាយុ​២១​ឆ្នាំ​​ ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​ក្បាល​ដំរី​​ សង្កាត់​កាកាប​​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជន​សង្ស័យ​ទាំង​២​នាក់​ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន​តាម​ពាក្យ​បណ្តឹង​របស់​អ្នក​ស្រី​ ផុន ឆាយ​ហុង​ អាយុ​២៨​ឆ្នាំ​ ជា​ពាណិជ្ជ​ករ​ មាន​ទី​លំនៅ​ផ្ទះ​លេខ​៦១ ផ្លូវ​២​A ភូមិ​ទឹក​ថ្លា​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែ​ន​សុខ​។

ក្នុង​ពាក្យ​បណ្តឹង​របស់​អ្នក​ស្រី​បាន​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​៣០ មីនា ក្រុម​ហ៊ុន​បាន​បាត់​កុំ​ព្យូរ​ទ័រ​២​គ្រឿង​ ភ្លាម​នោះ​ក្រុម​ហ៊ុន​បាន​ឆែក​កាមេរ៉ា​សុវត្ថិ​ភាព​មើល​ឃើញ​ចោរ​ចូល​លួច​ ហើយ​ក៏​បាន​ឃើញ​រូប​ភាព​សន្តិ​សុខ២នាក់​​ខាង​លើ​ឈរ​ក្បែរ​នោះ​ដែរ ហាក់​ដូច​ជា​ឈរ​មើល​ផ្លូវ​ ឬ​បើក​ដៃ​ឱ្យ​ចោរ​លួច​។

ក្រោយ​ពី​ម្ចាស់​ក្រុម​ហ៊ុន​បាន​ឆែក​ក្នុង​កាមេរ៉ា​ឃើញ​ជាក់​ស្តែង​ហើយ​នោះ​​ក៏​បាន​នាំ​ខ្លួ​ន​សន្តិ​សុខ​ទាំង​២នាក់​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព