ខេត្តកំពង់ឆ្នាំង ៖ រថយន្តកាម៉ាសមានកន្ទុយសណ្តោងមួយគ្រឿង បានបុករះបង្គោលរបងសាលារៀនបំពេញវិជា្ជបណ្តាលឱ្យបាក់អស់ជាច្រើនផ្ទាំង និងបន្តបុកផ្ទប់បង្គោលភ្លើងមួយដើមបាក់ត្រឹមគល់។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីទៀបភ្លឺ ថ្ងៃទី០១ មេសា នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
មន្ត្រីប៉ូលិសចរាចរក្រុងកំពង់ឆ្នាំង បាននិយាយថា មុនពេលកើតហេតុ រថយន្តម៉ាកកាម៉ាស ពាក់ស្លាកលេខ ក 3480 ភ.ព 3 បើកបរដោយឈ្មោះ ថុល អាយុ៣០ឆ្នាំ បានធ្វើដំណើរពីភ្នំពេញ ទៅខេត្តបាត់ដំបងដោយដឹកចំណីសត្វ លុះមកដល់ចំណុចកើតហេតុ ជាផ្លូវកោងបត់ឆ្វេង ប៉ុន្តែអ្នកបើកបរប្រហែលជាងោក ឬយ៉ាងណានោះទេបានជ្រុលចង្កូតមកស្តាំដៃ បុករះខ្លោងទ្វារ និងរបងសាលាបំពេញវិជ្ជា បណ្តាលឱ្យបាក់ខ្ទេចជាច្រើនផ្ទាំង បន្ទាប់មករថយន្តបានបុកផ្ទប់ជាមួយបង្គោលភ្លើងបាក់វៀចត្រឹមគល់ និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនីក្នុងខេត្តទៀតផង ។
ទោះយ៉ាងនេះក្តីពុំមាននរណារងរបួសក្នុងហេតុការណ៏នោះឡើយ ។ ប៉ុន្តែម្ចាស់បង្គោលភ្លើងបានទារសំណងជាង១ពាន់ដុល្លារសម្រាប់ដាំបង្គោលថ្មី និងលោកនាយកសាលាក៏ទារសំណងការខូចខាតនេះដែរ ទើបរថយន្តខាងលើត្រូវបានសមត្ថកិច្ចនគរបាលយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីរក្សាទុកដោះ
ស្រាយតាមនិតិវីធី ៕
ចែករំលែកព័តមាននេះ