ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​​ភាព​ប្លែកៗ​គួរ​ឱ្យ​ចាប់​អារម្មណ៍​នៅ​លើ​ពិភព​​លោក​

11 ឆ្នាំ មុន

១-​បច្ចេក​វិទ្យាទំនើប​នៅ​អេមីរ៉ាត​អារ៉ាប់រួម​
មន្ដ្រី​អេមីរ៉ាត​អារ៉ាប់​រួម បាន​ប្រើ​អេក្រង់​«ថាច់ស្រ្គីន​» នៅ​លើកំផែង​ក្រុង​ឌូបៃ​ បន្ទាប់​ពី​មាន​ការ​រីក​ចម្រើន​លើ​ផ្នែក​សេដ្ឋកិច្ច​នៅ​មជ្ឈិម​ប្រទេស​ ដោយប្រើ​បច្ចេក​វិទ្យា​ដ៏​​ទំនើប​គ្រប់​គ្រង​ឧស្សាហកម្ម​ប្រេង​ និង​ទេសចរណ៍​នៅក្រុង​ឌូបៃ​ ។​​

១-​បច្ចេក​វិទ្យាទំនើប​នៅ​អេមីរ៉ាត​អារ៉ាប់រួម​
មន្ដ្រី​អេមីរ៉ាត​អារ៉ាប់​រួម បាន​ប្រើ​អេក្រង់​«ថាច់ស្រ្គីន​» នៅ​លើកំផែង​ក្រុង​ឌូបៃ​ បន្ទាប់​ពី​មាន​ការ​រីក​ចម្រើន​លើ​ផ្នែក​សេដ្ឋកិច្ច​នៅ​មជ្ឈិម​ប្រទេស​ ដោយប្រើ​បច្ចេក​វិទ្យា​ដ៏​​ទំនើប​គ្រប់​គ្រង​ឧស្សាហកម្ម​ប្រេង​ និង​ទេសចរណ៍​នៅក្រុង​ឌូបៃ​ ។​​

២-​ហ្ដីតា​ច្នៃ​ដោយ​ដៃ​
លោក​អាឡាន​ អេតធីនហ្គ័រ​ (ស្ដាំ​)​ប្រធាន​ក្រុមហ៊ុន​ដេញ​ថ្លៃ​ហ្គើនស៊ី​ និង​នារី​ជំនួយ​ការ​បាន​ត្រួត​ពិនិត្យគុណភាព​ហ្គីតា​ ស៊េរី​ចាស់​ផលិត​ឆ្នាំ​១៩៣៩​ របស់​លោក​ចន​ ដឹអេងជេលីហ្គោ​ អ្នក​ផលិត​ហ្គីតា​ឈើ​ រស់​នៅ​ក្រុង​ញូវយ៉ក​ ។​ ហ្គីតា​ប្រភេទ​នោះ​នៅ​សេស​សល់ប្រហែល​២៦៥​ដើម​ ហើយ​ក្រុមហ៊ុន​ហ្គើនស៊ី​ ដាក់​ដេញ​ថ្លៃ​នៅ​ថ្ងៃ​ទី​៣​  មេសា​ ២០១៤​ ។ ​

៣-​ប្រកួត​ប្រដេញ​គោ​អប​អរ​ការ​បញ្ចប់​រដូវ​ច្រូត​កាត់​
កសិករ​ឥណ្ឌា​បាន​កាន់​ខ្សែ​រត់​ប្រដេញ​​គោ​យ៉ាង​សប្បាយ​រីករាយ​នៅ​វាល​ស្រែ​ក្នុង​ពិធី​ប្រកួត​ប្រដេញ​គោ អប​អរ​ការ​បញ្ចប់​រដូវ​ច្រូតកាត់​។

៤-​មេ​ទ័ព​ប្រមូល​ពន្ធ​ក្នុងសម័យ​បុរាណ​
បុរស​អេស្ប៉ាញ​ពាក់​ស្រោម​មុខ​ សក់​ និង​ឯក​សណ្ឋាន​ជា​មេទ័ព​ក្នុង​សម័យ​បុរាណ​ ដើរ​ប្រមូល​ពន្ធ​ដោយ​គោះ​កណ្ដឹង​គោ និង​ប្រើឈើ​វាយ​ ថ្នមៗ​ដើម្បី​ប្រកូក​ប្រកាស​ប្រាប់​អ្នក​ស្រុក​ បង្កើត​ភាព​សប្បាយ​រីករាយ​ដល់​អ្នក​ចូលរ​ួម​ពិធី​បុណ្យ​នៅ​ក្នុង​ភូមិ​ឡាសា ភាគ​ខាង​លិច​ឆៀង​ខាង​ជើង​អេស្ប៉ាញ​ ។

៥-​ដង្ហែ​ក្បួន​គោម​ភ្លើង​
ក្បួន​គោម​ភ្លើង​ដង្ហែ​ក្នុង​ពិធី​បុណ្យ​មួយ​នៅ​ក្រុង​បាសែល​ ប្រទេស​ស្វ៊ីស​ ដែល​រៀប​ចំ​ឡើង​រយៈ​ពេល​៣​ថ្ងៃ​ កាល​ពី​ថ្ងៃ​ទី​១០​ មីនា​ ២០១៤។​

៦-​តុរៀន​សម្រាប់​ការ​ពារ​ភ្នែក​
សិស្ស​បឋម​សិក្សា​នៅក្រុង​វូហាន​ ខេត្ដ​ហ៊ូប៉ើយ​ ប្រទេស​ចិន អង្គុយ​រៀន​នៅ​លើតុ​មាន​ភ្ជាប់​ដែក​ឃាំង​មិន​ឱ្យ​ឈ្ងោក​ទៅ​លើតុ​ ដើម្បី​ការ​ពារ​កុំឱ្យ​ភ្នែក​ទៅ​ជា​មីញ៉ូប​ ។​

៧-​យន្ដហោះ​ធុនតូច​បុក​អ្នក​លោត​ឆត្រ​យោង​
យន្ដហោះ​ធុន​តូច​មួយ​គ្រឿង​បាន​បុកឆត្រ​យោង​នៅ​ឯ​អាកាស​យាន​​ដ្ឋាន​សៅ​លេកលែន​ ក្នុង​ទីក្រុង​ម៉ាលប៊័ររី​ រដ្ឋ​ផ្លរីដា​ ប៉ុន្ដែ​អាយាកាស​និក​ និង​អ្នក​លោត​ឆត្រ​យោង​របួស​តិច​តួច​ ។

៨-​មូស​បឺត​ឈាម​មនុស្ស​នៅ​ទី​ខ្ពស់​បាន​
អ្នក​វិទ្យាសាស្រ្ដ​ឱ្យ​ដឹង​ថា​ មូស​ដែល​បឺត​ឈាម​មនុស្ស​ជា​អាហារ​ បង្ក​ឱ្យ​រីក​រាលដាល​ជំងឺ​គ្រុនឈាម ត្រូវ​សីតុណ្ហភាព​ដែល​កើនខ្ពស់​ជួយ​លើកកម្រិត​ការ​រក​ស៊ី​របស់​វា​ ដោយ​មាន​សមត្ថ​ភាព​ហើរ​ខាំ​មនុស្ស​នៅ​ទី​ខ្ពស់​បាន​ ។

៩-​មនុស្ស​យន្ដ​យក​លំនាំ​តាម​មនុស្ស​ពិត​
«រ៉ប់បយ»​ មនុស្ស​យន្ដ​លំនាំ​តាម​មនុស្ស​ពិត​បាន​ផលិត​ជា​លើក​ដំបូង​អាច​មាន​ចលនា​ មាន​សាច់​ដុំ​ និងសរសៃ​ ត្រូវ​គេ​ដាក់​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​កុំព្យូទ័រ​នៅក្រុង​ហាន់​ណូវើ​ ប្រទេស​អាល្លឺម៉ង់​ ៕​