ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភាជាតិ​ផ្តើមបើកសម័យប្រជុំ​លើកទី២​ នីតិកាលទី៥ ​ខណៈបក្សប្រឆាំង​បន្តមិនចូលប្រជុំ​សភា

11 ឆ្នាំ មុន

រាជធានីភ្នំពេញ៖​ រដ្ឋសភាជាតិ​ នៃព្រះរាជាណា​ចក្រ​កម្ពុជា ​នៅព្រឹកថ្ងៃទី០១​ មេសា ​២០១៤ ​បានបើកសម័យប្រជុំលើកទី២​ នីតិកាលទី៥ ​ក្រោមអធិបតី​ភាពសម្តេចអគ្គមហាពញាចក្រី ​ហេង សំរិន ប្រធាន​រដ្ឋសភា​ និង ​ក៏មានវត្តមានសម្តេចតេជោ​ ហ៊ុន សែន ផងដែរ ។ ចំណែក​បេក្ខជនជាប់ឆ្នោត​តំណាងរាស្រ្ត​នីតិកាលទី៥​មកពីគណបក្ស​សង្គ្រោះជាតិ ​បន្តមិនចូលប្រជុំ​សភា ។

យោងតា​មសេចក្តីជូនដំណឹង​របស់អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ចុះថ្ងៃទី២៥ ​មីនា ​២០១៤ ​បានបញ្ជាក់ឲ្យដឹងថា​ របៀបវារៈ​នៃសម័យប្រជុំលើកទី២​ នីតិកាលទី៥​នាព្រឹកថ្ងៃអង្គារ​នេះរួមមាន៖

០១-​ព្រះរាជសារព្រះករុណា ​ព្រះបាទ​សម្តេចព្រះបរមនាថ ​នរោត្តមសីហមុនី ​ព្រះមហាក្សត្រ​នៃព្រះរាជាណា​ចក្រកម្ពុជា​ ជូនសម័យប្រជុំរដ្ឋសភាលើកទី២​ នីតិកាលទី៥ ។

០២-​របាយការណ៏​ស្តីពីសកម្មភាព​របស់រដ្ឋសភា​ចន្លោះសម័យប្រជុំ​រដ្ឋសភាលើកទី១​ និង​ លើកទី២​ នីតិកាលទី៥ ។

០៣-​ការបោះឆ្នោត​ជ្រើសតំាង​ លោក សារី កោសល្យ ​ជាសមាជិក​គណៈកម្មការ​សាធារណការ​ដឹកជញ្ជូន​ ទូរគមនាគមន៏ ​ប្រៃសណីយ៏​ ឧស្សាហកម្ម ​រ៉ែ ​ឋាមពល ​ពាណិជ្ជកម្ម​ រៀបចំដែនដី​ ន​គរួបនីយកម្ម​និងសំណង់ ។

០៤-​ការពិភាក្សា និង អនុម័តសេចក្តីព្រាងច្បាប់ ​ស្តីពីការទូទាត់ថវិកា​ទូទៅ​របស់រដ្ឋ​សម្រាប់ការគ្រប់គ្រង​ឆ្នាំ២០១២​ ៕