ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការចាក់​សម្លា.ប់​យុវជន ​PD ក្នុង​សាលា​រៀន​ស្ទឹងត្រែង​ក្រុង ឃាតករ​មិន​ទាន់បាន​វែក​មុខ

11 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង​​ ​៖ ​យុវ​ជន​​ចរិត​​ស្រី​ម្នាក់ ដែល​ត្រូវ​​បាន​គេ​ប្រទះឃើញ​​​​ស្លា.ប់​នៅ​ក្នុង​សាលា​​បឋម​សិក្សា​​ស្ទឹង​ត្រែង​​ក្រុង ​កាល​ពី​វេលា​ម៉ោង​​៥និង​​១៩​នាទី​​​ព្រឹក​​ថ្ងៃ​ទី​២៩​ មីនា ​ស្ថិត​​ក្នុង​ភូមិ​ស្ពាន​​ថ្ម​ ​សង្កាត់​ស្ទឹង​ត្រែង​ ​ក្រុង​ស្ទឹង​ត្រែង​ ។ ដោយ​​មាន​ស្នាម​​ចាក់​​ជា​ច្រើន​កាំ​បិត​​ចុង​ស្រួច​ ហើយ​សម​ត្ថ​កិច្ច​​​​សន្ន​​ិដ្ឋាន​​ថា ជា​ករណី​​ឃាតក.ម្ម​គិត​​ទុក​ជាមុន​ ដែល​​អាច​ប្រព្រឹត្ត​​ទ្បើង​ដោយ​មនុស្ស​២​នាក់​​ទៅ​៣នាក់​នោះ រហូត​​មក​ដល់​​ថ្ងៃ​ទី​៣១ មីនា

ខេត្ត​ស្ទឹង​ត្រែង​​ ​៖ ​យុវ​ជន​​ចរិត​​ស្រី​ម្នាក់ ដែល​ត្រូវ​​បាន​គេ​ប្រទះឃើញ​​​​ស្លាប់​នៅ​ក្នុង​សាលា​​បឋម​សិក្សា​​ស្ទឹង​ត្រែង​​ក្រុង ​កាល​ពី​វេលា​ម៉ោង​​៥និង​​១៩​នាទី​​​ព្រឹក​​ថ្ងៃ​ទី​២៩​ មីនា ​ស្ថិត​​ក្នុង​ភូមិ​ស្ពាន​​ថ្ម​ ​សង្កាត់​ស្ទឹង​ត្រែង​ ​ក្រុង​ស្ទឹង​ត្រែង​ ។ ដោយ​​មាន​ស្នាម​​ចាក់​​ជា​ច្រើន​កាំ​បិត​​ចុង​ស្រួច​ ហើយ​សម​ត្ថ​កិច្ច​​​​សន្ន​​ិដ្ឋាន​​ថា ជា​ករណី​​ឃាតកម្ម​គិត​​ទុក​ជាមុន​ ដែល​​អាច​ប្រព្រឹត្ត​​ទ្បើង​ដោយ​មនុស្ស​២​នាក់​​ទៅ​៣នាក់​នោះ រហូត​​មក​ដល់​​ថ្ងៃ​ទី​៣១ មីនា ​ឃាត​ករ​​ដៃ​ដល់​នៅ​​មិន​ទាន់​ត្រូវ​បាន​​វែក​មុខ​​ឃើញ​នៅ​ទ្បើយ​នោះ​ទេ ​ទោះ​បី​​មាន​ជន​សង្ស័យ​​មួយ​ចំនួន​ត្រូវ​បាន​​ហៅ​​មក​សាក​សួរ​​ជា​បន្ត​​បន្ទាប់​ក្តី​ ។ ​

សូម​បញ្ជាក់​ថា ​ករណី​​ចាក់​​សម្លាប់​​នេះ ​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​ពេញ​​ក្រុង​ស្ទឹង​ត្រែង​​ផង​ដែរ​ ។ ​តាម​ប្រភព​ព័ត៌​មាន​​ពី​គ្រួសារ​សព​ ឱ្យ​ដឹង​ថា ​នៅ​ល្ងាច​​មុន​​ពេល​កើត​ហេតុ ​ជន​រង​គ្រោះ​​បាន​សុំ​ម្តាយ​ទៅហូប​ការ​​ ក្រោយ​មក​ក៏​បាត់​ដំណឹង​​ ។ ក្រោយ​​ពី​បាត់​​មិន​ឃើញ​​មក​ផ្ទះ ​លោក​អធិ​ការ​​ដែល​ត្រូវ​ជា​បង​ថ្លៃ​បាន​ដើរ​​រក​ រហូត​ដល់​​ម៉ោង​​២​រំលង​អធ្រា​ត្រ​នៅ​តែ​​មិន​ឃើញ​ ។ ​លុះ​​​​​​ព្រលឹម​​ទ្បើង​ ក៏​ត្រូវ​បាន​អ្នក​លក់​​បបរ​ក្នុង​​សាលា​រៀន​ប្រទះ​​ឃើញ​​ជន​រងគ្រោះ​​​​ស្លាប់​ ​និង​បាន​រាយ​ការណ៍​​​ដល់​សមត្ថ​កិច្ច​​ចុះ​ពិនិត្យ​សព​ ។​

​ប្រភព​​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​​​​ឱ្យ​ដឹង​ថា ​នៅ​ក្បែរ​​​​សព​ គេ​ឃើញ​​មាន​ស្បែក​ជើង​​ស្ត្រី​​ប្រទ្បាក់​​ឈាម និង​​នៅ​លើ​​​​សព​ ​​មាន​ស្នាម​​ជាំ​​នៅ​ត្រង់​ក ដែល​ធ្វើ​​​ឱ្យ​មាន​ការ​​សង្ស័យ​​ថា អំពើ​​ឃាត​កម្ម​នេះ​ ​បង្ក​ទ្បើង​​ដោយ​​មនុស្ស​ស្រី​​ផង​ដែរ​ ​ដោយ​​មាន​ការ​ចាប់​​ច្របាច់​.ក​ រួច​​ទើប​ចាក់​​នឹង​​កាំ​បិត​​តាម​ក្រោយ​ ។ ​​​ទោះ​ជា​យ៉ាង​ណា​ នគរ​បាល​​​ជំនាញ​​ មិន​បាន​​បង្ហើប​​​អ្វី​ទាំង​អស់​ ​ដោយ​លោក​វរ​សេនី​យ​៍​ទោ​ ដួង ស៊ី​វត្ថា ​នាយ​ការិយា​ល័យ​​​​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​នរ​បាល​ខេត្ត​ គ្រាន់​តែ​​និយាយ​ថា ​កំពុង​​ស្រាវ​ជ្រាវ ។

លោក​នាយ​ការិយា​ល័យ​​បន្ត​ថា ​ឃាតក​រ​​​មិន​ស្គាល​់​អត្ត​សញ្ញាណ​​ចាក់នឹង​កាំ​បិត​​ចុង​ស្រួ​ច​​​ចំនួន​៥​​កាំបិត​ចេញ​ពោះ​វៀន​​បណ្តាលឱ្យ​​ស្លាប់​​ រួច​ជន​សង្ស័យ​​​យក​កាំ​បិត​​​ចុង​ស្រួ​ច​មក​បោះ​ចោល​​ចម្ងាយ​​ពី​ជន​​រង​គ្រោះ​​ប្រមាណ​២០០​ម៉ែត្រ​ ។ លោក ដួង​ ​ស៊ី​វត្ថា​ ​​​​បន្តថា​ ​ជនរង​គ្រោះ​​ដែល​ត្រូវ​​​ឃាតករ​​ចាក់​សម្លាប់​​​មាន​ឈ្មោះ​ មាស ចំរើន​​ ​​អាយុ​​២៣​ឆ្នាំ​ ​មាន​មុខ​របរ​​ជា​អ្នក​កែ​​សម្ផស្ស​​ និង​ត្រូវ​ជា​​ប្អូន​ថ្លៃ​របស់​​លោក​ ឈូក ​កុម៉ល់ ​អធិ​ការ​​នគរ​បាល​​ក្រុង​ស្ទឹង​ត្រែង​ ៕