ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបរៀប​ការបាន​មួយ​សប្តាហ៍ នាង​លេបថ្នាំ​ប៉ងធ្វើ​អត្តឃា.ត កំពុង​សង្គ្រោះ​នៅមន្ទីរ​ពេទ្យ

11 ឆ្នាំ មុន

ខេត្ដ​កំពង់ឆ្នាំង​ ៖ កូន​ក្រមុំ​ដែល​ទើប​រៀប​ការ​បាន​៧​ថ្ងៃ​ បាន​លេប​ថ្នាំ​ប៉ង​សម្លា.ប់​ខ្លួន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០​ មីនា​ នៅ​លំនៅ​ឋាន​របស់​នាង​ ក្នុង​​ភូមិ​អូរ​ទទឹង​ ឃុំ​ស្វាយ​ជ្រំ ស្រុក​រលាប្អៀរ​ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​ ។ ពុំ​មាន​ប្រភព​ណា​បញ្ជាក់​ថា​ នាង​លេប​ថ្នាំ​សម្លា.ប់​ខ្លួន​បណ្ដាល​មក​ពី​មូល​ហេតុ​អ្វី​ពិត​ប្រាកដ​ទេ

ខេត្ដ​កំពង់ឆ្នាំង​ ៖ កូន​ក្រមុំ​ដែល​ទើប​រៀប​ការ​បាន​៧​ថ្ងៃ​ បាន​លេប​ថ្នាំ​ប៉ង​សម្លាប់​ខ្លួន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០​ មីនា​ នៅ​លំនៅ​ឋាន​របស់​នាង​ ក្នុង​​ភូមិ​អូរ​ទទឹង​ ឃុំ​ស្វាយ​ជ្រំ ស្រុក​រលាប្អៀរ​ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​ ។ ពុំ​មាន​ប្រភព​ណា​បញ្ជាក់​ថា​ នាង​លេប​ថ្នាំ​សម្លាប់​ខ្លួន​បណ្ដាល​មក​ពី​មូល​ហេតុ​អ្វី​ពិត​ប្រាកដ​ទេ​ តែ​តាម​ការ​សង្ស័យ​ថា​បណ្ដាល​មក​ពី​ប្ដី​ដែល​នាង​បាន​រៀប​ការ​ជា​បុរស​ពោះ​ម៉ាយ​ ធ្លាប់​មានប្រពន្ធ​២​ និង​កូន​៤នាក់​ ។​ ទោះ​ជា​យ៉ាង​ណា​ នេះ​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន​ទេ។​

ស្រ្ដី​ទើប​រៀប​ការ​រូប​នេះ​ឈ្មោះ​ វង់​ សុជាតិ​​ អាយុ​ ២៦​ឆ្នាំ​ ។​ នៅព្រឹក​ថ្ងៃ​ទី៣១​​ មីនា​ នាង​កំពុង​ស្ថិត​ក្នុង​ការ​ជួយ​សង្គ្រោះ​នៅ​ឡើយ​ ដែល​គ្រូ​ពេទ្យ​ប្រាប់​ថា​ ធ្ងន់ធ្ងរ​និង​កំពុង​ស្ថិត​ក្នុង​ការ​តាម​ដាន​ ។ គ្រូពេទ្យ​ប្រាប់ថា​ នាង​ត្រូវ​បាន​ដឹក​មក​ដល់​មន្ទីរ​ពេទ្យ​នា​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៣០​ មីនា​ ហើយគ្រូ​ពេទ្យ​បាន​លាង​ក្រពះ​ ដាក់សេរ៉ូម​ និង​បញ្ចូល​ខ្យល់​អុកស៊ីសែន ប៉ុន្ដែ​មក​ដល់ព្រឹក​​ថ្ងៃ​ទី​៣១​ មីនា​ នាង​នៅ​តែ​សន្លប់នៅ​ឡើយ​ ។ ក្រុម​គ្រួសារ​ដែល​នៅ​កំដរ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បាន​លាក់បាំង​ពី​មូល​ហេតុ​នៃ​ការ​ប៉ង​សម្លាប់​ខ្លួន​នេះ ដោយ​គ្រាន់​តែ​ប្រាប់ពី​ឈ្មោះ​និង​លំនៅ​ឋាន​របស់​នាង​ប៉ុណ្ណោះ​ ដោយ​មិន​ប្រាប់​ពី​មូលហេតុអ្វី​ឡើយ​ និង​បាន​ប្រាប់​ថា​ នាង​នៅ​លីវ​ មិន​ទាន់​រៀប​ការ​ទៀត​ផង​ ។ ផ្ទុយ​​ពី​ការ​ប្រាប់​របស់​ក្រុម​គ្រួសារ​ លោក​ អ៊ុក​ យ៉ុន​ អនុប្រធាន​ភូមិ​អូរ​ទទឹង​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​ នាង​ វង់​ សុជាតិ​ អាយុ​ ២៦​ឆ្នាំ​ បាន​រៀប​ការ​កាល​ពី​ថ្ងៃ​ទី២២​ មីនា​ ឆ្នាំ​២០១៤​ ជា​មួយ​បុរស​ម្នាក់​ឈ្មោះ​ សុខ​ សាំង​ អាយុ​ជាង​៤០​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ភូមិ​-ឃុំ​ជា​មួយ​គ្នា​ ។

បុរស​នេះ​ពោះម៉ាយ​ធ្លាប់​មាន​ប្រពន្ធ​២​ ប្រពន្ធ​ទី​១​ មាន​កូន​៣នាក់ ហើយ​បានលែង​លះគ្នា​ដាច់ស្រេច​ ទើប​មាន​ប្រពន្ធ​ទី​២​ មាន​កូន​១​ ។ ប្រពន្ធ​ទី​២​បាន​ស្លាប់​ជាង​៥​ឆ្នាំ​ហើយ​ ក៏​យក​ប្រពន្ធ​ទី​៣​ ទើប​រៀប​ការ​បាន​៧​ថ្ងៃ​ទេ​ ។​ គាត់​មិន​បាន​ដឹង​ថា​ នាង​លេប​ថ្នាំ​កណ្ដុរ​ប៉ង​សម្លាប់​ខ្លួន​ដោយ​សារ​វិបត្ដិ​អ្វី​ទេ​ តែ​គាត់សង្ស័យ​ថា​ មក​ពី​តូច​ចិត្ដ​នឹង​ប្ដី​ជា​បុរស​ពោះ​ម៉ាយ​ប្រពន្ធ​២ ។​ ទោះ​ជា​យ៉ាង​ណា​ គាត់​គ្រាន់​តែ​សង្ស័យទេ​ ឯ​រឿង​ពិត​យ៉ាង​ណា​នោះ​ គាត់មិន​ដឹង​ច្បាស់​ឡើយ​ ព្រោះ​គាត់​បាន​មក​ឆ្ងាយ​មិន​ទាន់​ត្រឡប់​ទៅវិញ​ ។​ ផ្ទុយ​គ្នា​ពី​ប្រភព​ខាង​លើ​ លោក​ យ៉ុម​ សមាជិក​ភូមិ​អូរទទឹង​បាន​ប្រាប់​ថា នាង​ខឹង​បង​ស្រី​ស្ដី​បន្ទោស​ ។​ មុន​ពេល​កើត​ហេតុ​ បង​ស្រី​ឈ្មោះ​ វង់​ សុជា​ អាយុ​ ៤០​ឆ្នាំ​ បាន​ទៅ​ក្រុង​កំពង់​ឆ្នាំង​ ដើម្បី​ផឹក​ស៊ីជប់លៀង​ ចំណែក​នាង​ វង់​ សុជាតិ​ ក៏​មិន​បាន​នៅ​ផ្ទះ​ដែរ​ គឺ​ទៅ​ផឹក​ស៊ី​នៅ​ផ្ទះគេ​ ដោយ​គ្មាន​អ្នក​ណា​មើល​គោ​ ។​

លុះ​ពេល​ត្រឡប់​ចូល​ផ្ទះ​វិញ​ បង​ស្រី​បន្ទោស​ថា​ បើអញ​មិន​នៅ​ផ្ទះ​ហើយ​ ឯង​ក៏​មិន​នៅ​ផ្ទះ​ដែរ​!​ ហើយ​ប្រកែក​គ្នា​ ទើប​មាន​រឿង​លេប​ថ្នាំ​នេះ​កើត​ឡើង។ ទោះ​បី​ជា​បែប​ណា​  នេះ​គ្រាន់តែ​ជា​ការ​បក​ស្រាយ​ខុស​ៗ​គ្នា​ ឯ​រឿង​ពិត​មាន​តែ​សាមី​ខ្លួន​ទេ​ទើប​ដឹង​ច្បាស់​ពី​ការ​ប៉ង​សម្លាប់​ខ្លួន​នេះ​ ៕​