ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពស់ថ្លាន់​យក្ស​ប្រវែង​ជាង​១០​ម៉ែត្រ​បាន​ងាប់​ក្នុង​ភ្លើង​ឆេះ​ព្រៃ

4 ឆ្នាំ មុន

សាកសព​សត្វ​ពស់​ដ៏​ធំ​មួយ​ក្បាល​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី នា​ពេល​កន្លង​មក ។ ភ្លើង​ឆេះ​ព្រៃ​នេះ​បាន​បណ្តាល​ឱ្យ​មនុស្ស​ជា​ច្រើន​ទទួល​រង​នូវ​ផ្សែង​អ័ព្ទ​យ៉ាង​ក្រាស់ ហើយ​សត្វ​ដែល​រស់នៅ​ក្នុង​ព្រៃ​ក៏​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំងក្លា​ផង​ដែរ ។ សត្វ​ពស់​ដែល​ត្រូវ​បាន​គេ​គិត​ថា ជា​ក្រុម​គ្រួសារ​ពស់ថ្លាន់​មួយ​ចំនួន​បាន​ងាប់​ដោយសារ​តែ​ភ្លើងព្រៃ​នេះ​ផង​ដែរ ដោយ​ក្នុង​នោះ​មាន​ពស់ថ្លាន់​យក្ស​ដ៏​កម្រ​មួយ​ក្បាល បាន​ងាប់​នៅ​ក្នុង​ហេតុ​ការ​នេះ​ដែល​វា​មាន​ប្រវែង​រហូត​ដល់​ទៅ​១០,២០​ម៉ែត្រ​ឯណោះ…

សាកសព​សត្វ​ពស់​ដ៏​ធំ​មួយ​ក្បាល​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី នា​ពេល​កន្លង​មក ។ ភ្លើង​ឆេះ​ព្រៃ​នេះ​បាន​បណ្តាល​ឱ្យ​មនុស្ស​ជា​ច្រើន​ទទួល​រង​នូវ​ផ្សែង​អ័ព្ទ​យ៉ាង​ក្រាស់ ហើយ​សត្វ​ដែល​រស់នៅ​ក្នុង​ព្រៃ​ក៏​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំងក្លា​ផង​ដែរ ។

សត្វ​ពស់​ដែល​ត្រូវ​បាន​គេ​គិត​ថា ជា​ក្រុម​គ្រួសារ​ពស់ថ្លាន់​មួយ​ចំនួន​បាន​ងាប់​ដោយសារ​តែ​ភ្លើងព្រៃ​នេះ​ផង​ដែរ ដោយ​ក្នុង​នោះ​មាន​ពស់ថ្លាន់​យក្ស​ដ៏​កម្រ​មួយ​ក្បាល បាន​ងាប់​នៅ​ក្នុង​ហេតុ​ការ​នេះ​ដែល​វា​មាន​ប្រវែង​រហូត​ដល់​ទៅ​១០,២០​ម៉ែត្រ​ឯណោះ ។

ក្រុម​អភិរក្ស CAN Borneo ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បង្ហោះ​វី​ដេ​អូ​ក្នុង​ពេល​ដែល​ប្រជាជន​ក្នុង​តំបន់​នោះ​កំពុង​អូស​សត្វ​ពស់​ដែល​ងាប់​ចេញពី​ព្រៃ​ដែល​ឆេះ​នៅ​ឯ Baamang Tengah ភាគ​កណ្តាល Kalimantan នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​កាលពី​ថ្ងៃ​ទី ១៣ ខែកញ្ញា​មកនេះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា អគ្គិភ័យ​ដ៏​ធំ​នេះ​បាន​លេប​ត្របាក់​ដី​ព្រៃ​ក្នុង​ទំហំ​៨០០.០០០ អា ហើយ​បើ​តាម​ការ​រាយការណ៍ គឺ​កសិករ​បាន​ដុត​បំផ្លាញ​ព្រៃ ដើម្បី​យក​ដី​ថ្មី​សម្រាប់​ដាំ​ដុះ​ដំណាំ ។ ដោយសារ​តែ​វា​ជា​រដូវក្តៅ និង​រាំង​ស្ងួត​នៅ​ឆ្នាំ​នេះ​បាន​ធ្វើ​ឱ្យ​ការ​ឆេះ​កាន់តែ​ធ្ងន់ធ្ងរ ។

ទូរទស្សន៍ CNN បាន​រាយការណ៍​ថា អាជ្ញាធរ​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​១៨៥​នាក់ ដោយ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ផ្តើម​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ ហើយ​ត្រូវ​បាន​ស៊ើបអង្កេត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

ប្រភព ៖nextshark

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ