ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំរី​5កំពុង​ទប់់​ម​ហិ​ទិ្ធ​ឫទ្ធិ​តោ​2​នៅ​ក្រុងព្រះ​សីហនុ…

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ច្រើន​ទសវត្សរ៍​កន្លង​មក​ហើយ ពុំ​មាន​នរណា​ម្នាក់​ហ៊ាន​ទិញ​ដី​ដើម្បី​សាងសង់​សំណង់ ឬ​បើកហាង​លក់ដូរ​នៅ​លើ​ដី​ច្រមុះជ្រូក​ដ៏​ធំ​មួយ ដែល​នៅ​ទល់មុខ​រូបសំណាក​តោ​ពីរ​(​ញី​-​ឈ្មោល​) ដែល​បាន​សាងសង់​ជានិមិត្តរូប​នៃ​ខេត្ត​មាត់សមុទ្រ​ខ្មែរ ដែល​នៅ​កណ្តាល​ក្រុងព្រះសីហនុ​ឡើយ ។ ការ​ខ្លាចរអា​នេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ ច្រើន​ទសវត្សរ៍​កន្លង​មក​ហើយ ពុំ​មាន​នរណា​ម្នាក់​ហ៊ាន​ទិញ​ដី​ដើម្បី​សាងសង់​សំណង់ ឬ​បើកហាង​លក់ដូរ​នៅ​លើ​ដី​ច្រមុះជ្រូក​ដ៏​ធំ​មួយ ដែល​នៅ​ទល់មុខ​រូបសំណាក​តោ​ពីរ​(​ញី​-​ឈ្មោល​) ដែល​បាន​សាងសង់​ជានិមិត្តរូប​នៃ​ខេត្ត​មាត់សមុទ្រ​ខ្មែរ ដែល​នៅ​កណ្តាល​ក្រុងព្រះសីហនុ​ឡើយ ។

ការ​ខ្លាចរអា​នេះ ព្រោះតែ​គ្រប់​គ្នា​មាន​ជំនឿ​ថា ការ​សាងសង់​សំណង់​ស្នាក់​នៅ​ចំ​ពីមុខ​តោ​ពីរ​មិន​បាន​សុខ ហើយ​បើ​ធ្វើ​ជា​ហាង​លក់ដូរ មុខ​ជំនួញ​របស់​គេ​អាច​នឹង​ត្រូវ​វិនាស​ឬ​ខាត​ឡុងចុង ព្រោះ​ស្តេច​តោ​ទាំង​ពីរ​សម្លឹង​ចំ​ពីមុខ ធ្វើ​ឱ្យ​ហុងស៊ុយ​ធ្លាក់​ចុះ ។ ដោយសារ​តែ​ជំនឿ​ត​ៗ​គ្នា​រហូត​មក​នោះ​ទើប​ធ្វើ​ឱ្យ​ដី​នៅ​ទល់មុខ​ស្តេច​តោ​ទាំង​២​ច្រើន​ឆ្នាំ​មក​ហើយ មិន​ហ៊ាន​នរណា​ប្រថុយ​ទិញ​យក​ទៅ​ធ្វើ​ជា​អ្វី​ឡើយ ។

ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​បន្ទាប់​ពី​មាន​លំហូរ​អ្នក​វិនិយោគ​ចិន​យ៉ាង​គំហុក ចូល​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើ​ឲ្យ​ដី​នៅ​ក្រុងព្រះសីហនុ​តំបន់​ណា​ក៏​ឡើងថ្លៃ​ហួស​ពី​ការ​ស្មាន ដែល​បាន​ធ្វើ​ឱ្យ​អ្នកមាន​ដី​ចំ​កន្លែង​ត្រូវប៉ាន់​នានា ក្លាយជា​អ្នកមាន​មួយ​ប៉​ព្រិច​ភ្នែក និង​ពិបាក​រក​ដី​កន្លែង​ល្អ​ៗ ។

ដី​ទំនេរ​ចំ​មុខ​តោ​ពីរ​ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ទិញ​កសាង​អគារ​ដ៏​ធំ​មួយ​មាន​កម្ពស់​ជា​ច្រើន​ជាន់ ហើយ​ក៏​បាន​សាងសង់​រូបសំណាក​ដំរី​មាន​ញី ឈ្មោល​ធំ​ៗ​មាន​ភ្លុក​វែង​ដ៏​មាន​អំណាច​ចំនួន​៥​រួម​ជាមួយ​កូន​អម​ផង ដើម្បី​ទប់ទល់​មហិទ្ធិឫទ្ធិ​ដ៏​ខ្លាំងក្លា​របស់​ស្តេច​តោ​ទាំង​ពីរ​ដែល​ជា​ស្តេចសត្វ​ម្រឹ​ក ។ យោង​តាម​ឯកសារ ដំរី​គឺជា​គុ​ជ​សារ​ដែល​អាច​ប្រឆាំង​តោ​បាន គេ​មាន​ជំនឿ​ថា ដំរី​មួយ​អាច​ទប់ទល់​ជាមួយ​តោ​ញី​ចំនួន​៧ ឬ​តោ​ឈ្មោល​ពីរ​ទើប​អាច​សំលាប់​ដំរី​មួយ​បាន។

មានការ​ដំណាល​ត​ៗ​គ្នា​ជុំវិញ​យក​គ្រាប់​គជ់​ដាក់​ក្នុង​មាត់​តោ​ឈ្មោល​បែប​អ​បី​យ​ជំនឿ​ពាក់ព័ន្ធ​ស្តី​ពី​តំណែង​អភិបាលខេត្ត​ព្រះ​សីហ​នុ ដោយសារ​ខ្លាច​ចាញ់​មហិទ្ធិឫទ្ធិ​តោ​ញី​ឈ្មោល​ស៊ី ឱ្យ​ធ្លាក់​ពី​តំណែង បាន​អញ្ជើញ​គ្រូទាយ​មក​ពី​ហុងកុង ដើម្បី​រក​វិធី​ទប់ទល់​ក្នុង​បំណង​រក្សា​តំណែង​ឲ្យ​បាន​យូរ ព្រោះ​មាន​អភិបាលខេត្ត​ច្រើន​រូប​ហើយ​ឆាប់​ធ្លាក់​ពី​ដំណែង​ពេក ។

ក្រោយ​ពី​«​មុ​ិ​»​ទើប​គ្រូ​ហុងស៊ុយ​នោះ​បាន​ផ្តល់​ឱវាទ​ឱ្យ​លោក​អភិបាល​ត្រូវ​តែ​យក​គ្រាប់​គជ់ ឬ​អ្នកខ្លះ​ហៅ​ថា​គ្រាប់ឃ្លី ដាក់​ចូល​ក្នុង​មាត់​តោ​ដើម្បី​កុំឱ្យ​ខាំ​បាន ទើប​រឿងរ៉ាវ​នេះ​បាន​ធ្វើ​ឡើង នៅ​ឆ្នាំ​១៩៩៣ គឺ​ក្រោយ​ការ​បោះ​ឆ្នោត​ដែល​ពេល​នោះ​លោក ថាំ ប៊ុ​ន​ស្រុ​ន កូតា​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច បាន​តំណែង​ជា​អភិបាលក្រុង​នា​ពេល​នោះ ព្រោះ​មិន​ទាន់​ក្លាយជា​ខេត្ត​ទេ ហើយ​រូបសំណាក​តោ​ញី​ឈ្មោល​នេះ​ក៏​បាន​ធ្វើ​ឡើង​នៅ​ដើម​ទស​វត្ស​ទី​៩០​នេះឯង ដោយ​ដាក់​គ្រាប់​គជ់ ។

កាល​ដើម​ឡើយ​រូបសំណាក​តោ​ហាមាត់​ពុំ​មាន​គ្រាប់​គជ់​នៅ​ខាងក្នុង​មាត់​ទេ ហើយ​រូបសំណាក​តោ​ចាស់​ពី​ដើម​នោះ មិនដឹង​ថា​យក​ទៅ​តម្កល់​នៅ​ទីណា​នោះ​ទេ ។ យ៉ាងណា​ក៏​ដោយ នេះ​គ្រាន់តែ​ជា​អ​បី​ជំនឿ​តែ​ប៉ុណ្ណោះ​។ រីឯ​ជំនឿ​ជា​រឿង​របស់​បុគ្គល មិន​គួរ​ជឿ​លើ​អរូបី​យ​ណា​ដែល​គ្មាន​ហេតុផល​ច្បាស់លាស់​នោះ​ទេ ។ បុគ្គលិក​សំណង់​ក្រុមហ៊ុន​ចិន​បាន​បង្ហើប​ឲ្យ​ដឹង​ថា ថៅកែ​បាន​ដាក់​តាំង​រូបសំណាក​ដំរី​ប្រាំ គឺ​ដើម្បី​ទប់ទល់​ជាមួយ​រូបសំណាក​តោ​ពីរ​ដែល​នៅ​ពីមុខ​និង​ឲ្យ​មាន​ហុងស៊ុយ​ក្នុង​ការ​ប្រកប​របរ​រកស៊ី ។

តាម​ប្រវត្តិ​រូប​សំណាក​ស្តេច​តោ​ញី ឈ្មោល​ជា​និមិត្តរូប​ខេត្ត​នេះ ដោយសារ​ក្រោយ​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​សម្តេចឪ​(​នរោត្តម សីហ​នុ​) បាន​កសាង​កំពង់​ផែ​សមុទ្រ​មួយ​ហើយ​បាន​ដាក់​ព្រះ​នាម​របស់​ព្រះ​អង្គ​គឺ​ក្រុងព្រះសីហនុ ។ ដោយសារ​ព្រះ​កិត្តិនាម​របស់​ព្រះ​អង្គ​ទើប​យកឈ្មោះ​ស្តេចម្រឹក​ដ៏​មាន​អំណាច​នោះ​(​រាជសីហ ឬ​សឹ​ង្ហ​) មក​ធ្វើ​ជា​រូបសំណាក​តោ​តែ​ម្តង ។

លោក ដេ​ត ណូ ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​តាម​ឯកសារ​ចងក្រង​អំពី​ប្រវត្តិ​នៃ​ការ​កកើត​ខេត្ត​ព្រះ​សីហ​នុ​ថា ដំបូង​ឡើយ​បាន​យកឈ្មោះ​ឆក​កំពង់សោម មក​ដាក់​ឈ្មោះ​ខេត្ត​នៅ​ក្នុង​ឆ្នាំ​១៩៦២ ឆ្នាំ​១៩៧០ ឆ្នាំ​១៩៧៥ ។ ឆ្នាំ​១៩៧៩ មានឈ្មោះ​ថា «​ក្រុង​កំពង់សោម​» លុះដល់​ឆ្នាំ​២០០៨​បាន​ដូរ​ឈ្មោះ​ទៅ​ជា​ក្រុងព្រះសីហនុ ។

លុះដល់​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០០៨​បាន​ប្តូរ​ឈ្មោះ​ពី​ក្រុង​ព្រះ​សីហនុ ទៅ​ជា​ខេត្ត​ព្រះ​សីហ​នុ​វិញ និង​មាន​
អនុ​ក្រឹត្យ​កាត់​ដែនដី​ស្រុក​កំពង់​សិលា​មក​ពី​ខេត្តកោះកុង​ដាក់​បញ្ចូល​មក​ខេត្ត​ព្រះ​សីហ​នុ​ជា​អ្នកគ្រប់គ្រង​រដ្ឋបាល​វិញ ។ ការ​ប្តូរ​ឈ្មោះ​ទៅ​ជា​ខេត្ត​ព្រះ​សីហ​នុ​វិញ​ដោយ​យក​ព្រះ​នាម​សម្តេចព្រះ​នរោត្តម សីហ​នុ
មក​ដាក់ ដោយ​សារ​តែ​ការ​ខិតខំ​ប្រឹងប្រែង​ស្ថាបនា​កសាង​របស់​សម្តេចព្រះ​នរោត្តម សីហ​នុ បាន​បន្សល់​
ទុក​សមិទ្ធផ​ល​ជា​ច្រើន​ដែល​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

នៅ​ក្នុង​ឆ្នាំ​១៩៦២ សម្តេចព្រះ​នរោត្តម សីហ​នុ បាន​កសាង​រូបសំណាក​សត្វ​តោ​ញី ឈ្មោល ដែល​ជា​ប្រភេទ​ស្តេចសត្វ​ម្រឹគី ម្រឹ​គា មួយគូ​កំពុង​តែ​ឈរ​បង្អួតខ្លួន​ដោយ​អំណាច ជា​តំណាង​ឲ្យ​ខេត្ត​ព្រះ​សីហ​នុស​ក្តិ​សម​ទៅ​នឹង​ព្រះ​កិត្តិនាម​ដែល ព្រះ​បរម​រតន​កោដ្ឋ បាន​កសាង​ទុក​ឲ្យ​កូនចៅ​ចៅទួត​របស់​ព្រះ​អង្គ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ទស្សនា និង​ផ្តិត​យក​រូបភាព​ដែល​ជា​សមិទ្ធផល​ក្រោម​ស្នា​ព្រ​ហស្ត​របស់​ព្រះ​អង្គ​ក្នុង​ការ​បង្កើត​ខេត្ត​ព្រះ​សីហ​នុ ។ ផ្ទុយ​ពី​ជំនឿ​ខាងលើ គ្រាប់​គជ់​នៅ​ក្នុង​មាត់​ស្តេចសត្វ​តោ ជា​តំណាង​ឲ្យ​សក្តានុពល​ដ៏​សំបូរ​បែប​នៃ​សម្បត្តិ​ធម្មជាតិ​របស់​ខេត្ត ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច ។

កំពង់​ផែ​ស្វយ័ត​តំបន់​សេដ្ឋកិច្ច​ពិសេស​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង និង​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត ជា​ប៉ូ​ល​សេដ្ឋកិច្ច​មួយ ក្នុង​ចំណោម​ប៉ូ​ល​សេដ្ឋកិច្ច​ទាំង​បី​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ តំណាក់កាល​ទី​បី​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវ​បាន​កំណត់​គោលដៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង នៅ​ក្នុង​គោល​នយោ​បាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ។ ដោយសារ​តែ​ខេត្ត​មាន​សក្តានុពល លើ​វិស័យ​ទេស​ចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម​បាន​ជំរុញ​ឲ្យ​វិស័យ​អចលនទ្រព្យ​ដីធ្លី​មាន​ហាងឆេង​ងើបឡើង​ខ្ពស់​ជា​បណ្តើរ​ៗ ៕ ​

អត្ថបទសរសេរ ដោយ