ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ជូន​កាដូ​មុន​ភ្ជុំ ប្រាក់ខែ​គោល​កម្មករ​​ឡើង​ដល់​190$

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ធ្វើការ​ចរចា​គ្នា​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ជា​ច្រើន​លើក​ មកជា​លទ្ធផល​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករនិយោជិតសម្រាប់​ឆ្នាំ​២០២០ គឺ​១៩០​ដុល្លារ​អា​មេ​រិ​កដោយបូក​ទាំង​ការ​បន្ថែម​៣​ដុល្លារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ផង ។ លោក…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ធ្វើការ​ចរចា​គ្នា​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ជា​ច្រើន​លើក​ មកជា​លទ្ធផល​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករនិយោជិតសម្រាប់​ឆ្នាំ​២០២០ គឺ​១៩០​ដុល្លារ​អា​មេ​រិ​កដោយបូក​ទាំង​ការ​បន្ថែម​៣​ដុល្លារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ផង ។ លោក អុ​ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បាន​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​ថា មុន​នឹង​ឈាន​ដល់​ការ​បោះ​ឆ្នោត​សម្រេច ភាគី​ទាំងអស់​បាន​ជជែក​គ្នា​យ៉ាង​ស្វិតស្វាញ​និង​មាន​ភាព​ចាស់ទុំ​ក្នុង​ការ​ជជែក​គ្នា ។ ជា​ចុង​ក្រោយ ក្រុមប្រឹក្សា​ជាតិ​បាន​សម្រេច​បោះ​ឆ្នោត​កំណត់​យក​តួលេខ​រួម​ចុង​ក្រោយ​មួយ​គឺ​១៨៧​ដុល្លារ ហើយ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែម​៣​ដុល្លារ​ពីលើ​ចំនួន​នេះ​ទៀត​ដែល​សរុប​១៩០​ដុល្លារ ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា «​អុ​ី​ចឹ​ង ប្រាក់​ឈ្នួលអប្បបរមា​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​ឆ្នាំ​២០២០គឺ​១៩០​ដុល្លារ​អា​មេ​រិ​ក រួម​ទាំង​ប្រាក់​អត្ថ​ប្រយោជន៍​ដែល​បងប្អូន​កម្មករ​មាន​ស្រាប់​ដូច​ជា​សា​ហ៊ុយ​ស្នាក់​នៅ ប្រាក់​ធ្វើ​ដំណើរ និង​ប្រាក់​អតីតភាព ដែល​បូក​សរុប​ទៅ​គឺ​លើស​ពី​២០០​ដុល្លារ ។ អី​ុ​ចឹ​ង គឺជា​កាដូ​មូ​ួ​យ​ដែល​បងប្អូន​កម្មករ​ទទួល​បាន​មុន​ថ្ងៃ​ភ្ជុំបិណ្ឌ​» ។ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ថា ក្រៅពី​ប្រាក់​ឈ្នួល​កម្មករ​ឆ្នាំ​២០២០ រាជ​ដ្ឋា​ភិ​បាល​បាន​រៀបចំ​អស់ហើយ​សម្រាប់​បងប្អូន​កម្មករ ដូច​ជា​ការ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ ដោយ​រថយន្ត​ជាង​១០០​គ្រឿង និង​មធ្យោបាយ​ផ្សេង​ទៀត​ដូច​ជា​រថភ្លើង​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ការ​ជជែក​គ្នា​ពីរឿង​ប្រាក់​ឈ្នួល​នេះ​អស់​រយៈពេល​២០​លើក​មកហើយ ដោយ​ភាគី​សហជីព​បាន​សំណូមពរ​ចំនួន​១៣​ចំណុច ដែល​ផ្នែក​ខ្លះ​ពាក់ព័ន្ធ​នឹង​ក្រសួង​ការងារ ដែល​ក្រសួង​នឹង​យក​មក​ពិនិត្យ​ហើយ​ក៏មាន​សំណូមពរ​មួយ​ចំនួន​ទៀត​ពាក់ព័ន្ធ​នឹង​អន្តរក្រសួង ស្ថាប័ន ដែល​នឹង​ប​ញ្ចូ​ន​ទៅ​អន្តរ​ក្រសួង​នោះ​ដោះស្រាយ ។ ឯ​សំណូមពរ​ទៀត​ពាក់ព័ន្ធ​នឹង​និយោជក នឹង​ជជែក​ជាមួយ​គ្នា​ផង​ដែរ ។

ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ថា ភាគី​និយោជក​ក៏​មាន​សំណើ​មួយ​ចំនួន​ដែរ​ដូច​ជា​ការ​សម្រួល​ធ្វើ​ពា​ណិជ្ជ​កម្ម នីតិវិធី​ផ្សេង​ៗ ហើយ​ការ​ស្នើ​សុំ​នេះ​ខាង​ក្រសួង​នឹង​យក​សំណើ​នេះ​មក​ពិនិត្យ​និង​ដោះស្រាយ ។លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា «​ឆ្នាំ​នេះ​ខ្ញុំ​កត់សម្គាល់​ឃើញ​ថា ការ​ជជែក​ពិភាក្សា​ពី​ប្រាក់​ឈ្នួល​តាំងពី​ដំបូង​គឺ​មាន​ភាព​សកម្ម ដោយ​មាន​វិជ្ជាជីវៈ និង​ភាព​ចាស់ទុំ អី​ុ​ចឹ​ង​ទេ​យើង​ទទួល​បាន​លទ្ធផល​ចុង​ក្រោយ​រួម ទោះបី​តួលេខ​ខុស​គ្នា​ក្តី​» ។

លោក ណា​ង សុធី តំណាង​ភាគី​និយោជក​បាន​លើក​ឡើង​ថា ភាគី​និយោជក​ទទួលយក​ចំពោះ​លទ្ធផល​ដែល​សម្រេច​ដោយ​ការ​បោះ​ឆ្នោតលើ​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករនិយោជិត​ឆ្នាំ​២០២០​នេះ ។ លោក​បញ្ជាក់​ថា «​ជា​គោលការណ៍ និយោជក​យើង​ទទួល​ដោយ​រីករាយ ព្រោះ​វា​ជា​ច្បាប់​ដែល​កំណត់​ដោយ​ត្រីភាគី ។ យើង​សង្ឃឹមថា ប្រាក់​ឈ្នួល​នេះ​នឹង​អនុវត្ត​ដូច​ផែនការ ខែ​ទី​១ ឆ្នាំ​២០២០​តទៅ​» ។

ចំពោះ​សំណើ​ទម្លាក់​តម្លៃ​អគ្គិសនី និង​ពន្ធ លោក​ថ្លែង​ថា ភាគី​ក្រសួង​នឹង​យក​ទៅ​ពិ​ភ្សា​ការ​តាម​គោលការណ៍​ដែល​ច្បាប់​បាន​កំណត់ គឺ​នឹង​ពិភាក្សា​ទ្វេភាគី​ជាមួយ​ក្រសួង​ការងារ​តាម​ជំនាញ ។ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​ឲ្យ​ដឹង​ថា ភាគី​និយោជក ការងារ​ដែល​ចង់បាន​ទៀត​គឺ​ផលិតភាពក្នុង​នោះ​ទាក់ទង​នឹង​ថ្ងៃ​ការងារ គឺ​បើ​រាជរ​ដ្ឋា​ភិបាល​កាត់​បន្ថយ​ក​ថ្ងៃ​ឈប់​សម្រាក់​ទៀត​កាន់តែ​ល្អ ដើម្បី​បង្កើន​ការ​វិនិយោគ ។

លោក​បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​នៅ​តែ​ត្រូវការ​ការ​វិនិយោគ ហើយ​ប្រាក់​ឈ្នួល​កម្មករ​វិញ​គឺ​ឡើង​ដល់​កម្រិត​ខ្ពស់​ហើយ ។ នៅ​ប្រទេស​វៀតណាម​ប្រាក់ខែ​តែ​១៩០​ដុល្លារ​ទេ ឥឡូវនេះ​កម្ពុជា​ឡើង​១៩០​ដុល្លារ​ហើយ ។ ចំណែក​លោក ប៉ាវ ស៊ី​ណា ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​ចរចា​ពី​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករនិយោជិត​ឆ្នាំ​២០២០ ទោះបីជា​មិន​ទាន់​ដល់​តួលេខ​មួយ​ដែល​ភាគី​សហជីព​ដាក់ ប៉ុន្តែ​វា​ជា​តូ​លេខ​មួយ​ដែល​ភាគីសហជីព​ខិតខំ​ប្រឹងប្រែង​ក្នុង​រយៈពេល​កន្លង​មកនេះ ។

លោក​បញ្ជាក់​ថា «​អ្វី​ដែល​សំខាន់​នោះ​គឺ​កម្រិតប៉ុណ្ណឹង តែ​យើង​ក៏​បាន​ស្នើ​សុំ​នូវ​លក្ខខណ្ឌ​ចំនួន​១៣​ចំណុច​ផ្សេង​ទៀត ដែល​មាន​ដូច​ជា ការ​ស្នើ​សុំ​អាហារ​ថ្ងៃត្រង់ ការ​ផ្តល់​មធ្យោបាយ​ដឹក​ជញ្ជូន​ប្រកបដោយ​សុវត្ថិ​ភាព និង​ការ​ស្នើ​សុំ​ឲ្យ​ពិនិត្យ​លើ​វិសាលភាព​ចំពោះ​ក្រុមការងារ​ផ្ទៃក្នុង ក្រុមការងារ​ពិភាក្សា​ប្រាក់​ឈ្នួល ក្រៅពី​វិស័យ​កាត់ដេរ និង​ស្បែកជើង និង​ស្នើ​សុំ​ឲ្យ​ពិនិត្យ​ការ​ចុះ​បញ្ជិកា​លើ​ការ​ចុះ​បញ្ជិកា​រោងចក្រ ដោយ​សារ​បច្ចុប្បន្ន​មាន​ភាព​រាំងស្ទះ​និង​ស្នើ​ពិនិត្យ​មើល​ការ​ឡើងថ្លៃ​ផ្ទះ​ជួល​ជាដើម ។​ល​។ »​។

ទោះជា​យ៉ាងណា​ក្តី សម្រាប់​តួលេខ​នេះ លោក ប៉ាវ សុ​ណា អះអាង​ថា មិន​ទាន់​ដល់​តម្រូវការ​សម្រាប់​ការ​ចង់បាន​របស់​កម្មករ​នោះ​ទេ ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់​នៃ​ការ​អនុគ្រោះ​ពន្ធ ។ អី​ុ​ចឹ​ង​ខ្ញុំ​មើលឃើញ​ថា វា​ក៏​ជា​ភាព​អវិជ្ជមាន​មួយ​នៅ​ពេល​យើង​កំពុង​ប្រឈម​នឹង​ការ​អនុគ្រោះ​ពន្ធ ។
លោក ប៉ាវ ស៊ី​ណា បាន​អះអាង​ថា ចំណុច​អវិជ្ជមាន​ជាងគេ​សម្រាប់​កម្មករ​នោះ​គឺ​ការ​ធ្វើ​ដំណើរ​ដែល​កម្មករ​កំពុង​ជួប​ការ​ប្រឈម ។

សូម​ជម្រាប​ថា តួលេខ​ដែល​ដាក់​ក្នុង​ការ​បោះឆ្នោត​កំណត់​យក​តួលេខ​រួម​មានតួ​លេខ​សហ ជីព​១៩៥​ដុល្លារ បាន​គាំទ្រ​៨​សំឡេង​លើ​៥១​សំឡេង ។ តួលេខ​របស់​តំណាង​រាជរដ្ឋាភិបាល​ចំនួន​១៨៧​ដុល្លារ បាន​គាំទ្រ​៤៣​សំឡេង​លើ​៥១​សំឡេង និង​តួលេខ​ភាគី​និយោជក​ចំនួន​១៨៦​ដុល្លារ បាន​គាំទ្រ​សូន្យ​សំឡេង​លើ​៥១​សំឡេង ។ ឈរ​លើ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្ប​បរ​មា​កម្មករនិយោជិត ផ្នែក វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០២០ នឹង​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២០​តទៅ ៕​

អត្ថបទសរសេរ ដោយ