ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​១​គ្រួសារ​កើតជា​ប្រេត​ទាំងអស់

4 ឆ្នាំ មុន

ហេតុ​អ្វី​បានជា​វិញ្ញាណ​មនុស្ស​មួយ​គ្រួសារ​ធ្លាក់ខ្លួន​ជា​ប្រេត?សូម​សាធុជន​ឈ្វេងយល់​អំពី​និទានកថា​មួយ​ដែល​ដកស្រង់​ចេញពី​គម្ពីរ​ធម្មបទ​ដូច​តទៅៈ កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​គង់នៅ​វត្ត​ជេតពន មាន​ឈ្មួញ​ស្រូវ​ម្នាក់​បាន​យក​សំដីស្រូវ​លាយ​នឹង​ស្រូវ​ហើយ​វាល់​លក់​ឲ្យ​អ្នក​ដទៃ​យក​ទៅ​បរិភោគ​។ ឯ​កូនប្រុស​របស់​គាត់ មើលងាយ​ឪពុក​ម្តាយ តែង​យក​ខ្សែព្រ័ត្រ​ឆ្វាយ​ជា​រង្វេល​ដាក់​លើ​ក្បាល​ម៉ែឪ ឯ​កូនប្រសា​ស្រី លួចលាក់​សាច់​ងៀត​ស៊ី​តែ​ម្នាក់ឯង មិន​ឲ្យ​ប្តី និង​មាតាបិតា​បរិភោគ​ឡើយ…

ហេតុ​អ្វី​បានជា​វិញ្ញាណ​មនុស្ស​មួយ​គ្រួសារ​ធ្លាក់ខ្លួន​ជា​ប្រេត?
សូម​សាធុជន​ឈ្វេងយល់​អំពី​និទានកថា​មួយ​ដែល​ដកស្រង់​ចេញពី​គម្ពីរ​ធម្មបទ​ដូច​តទៅៈ កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​គង់នៅ​វត្ត​ជេតពន មាន​ឈ្មួញ​ស្រូវ​ម្នាក់​បាន​យក​សំដីស្រូវ​លាយ​នឹង​ស្រូវ​ហើយ​វាល់​លក់​ឲ្យ​អ្នក​ដទៃ​យក​ទៅ​បរិភោគ​។ ឯ​កូនប្រុស​របស់​គាត់ មើលងាយ​ឪពុក​ម្តាយ តែង​យក​ខ្សែព្រ័ត្រ​ឆ្វាយ​ជា​រង្វេល​ដាក់​លើ​ក្បាល​ម៉ែឪ ឯ​កូនប្រសា​ស្រី លួចលាក់​សាច់​ងៀត​ស៊ី​តែ​ម្នាក់ឯង មិន​ឲ្យ​ប្តី និង​មាតាបិតា​បរិភោគ​ឡើយ ។

ចំណែក​ប្រពន្ធ​របស់​ឈ្មួញ​នោះ ជា​មនុស្ស​កំណាញ់ សំដី​អាក្រក់ ឃើញ​ពួក​ស្មូម​ទៅ​សុំ​អ្វី​ៗ តែង​តិះដៀល​ជេរ​ស្តីថា​ឲ្យ​ស្មូម​យាចក​ទាំងនោះ​ទៅ​ស៊ី​មូត្រ​លាមក​ទៅ ។ ចំណេរ​កាល​ក្រោយមក ជន​ទាំង​៤​នាក់​នោះ​ស្លាប់​បន្តបន្ទាប់​គ្នា​តាម​វ័យ​របស់​ខ្លួន ហើយ​បាន​ទៅ​កើតជា​ប្រេត នៅ​ចន្លោះ​ភ្នំ​គិ​ជ្ឈ​កូដកម្ម​បណ្តាល​ឱ្យ​រង​ទុក្ខវេទនា​ពេក​ក្រៃ ។

ថ្ងៃមួយ​ព្រះ​មហាមោគ្គល្លាន​និមន្ត​ទៅ​កាន់​ភ្នំ​គិ​ជ្ឈ​កូដ​នោះ​ក៏​បានឃើញ​ប្រេត​ទាំង​៤​កំពុង​រង​ទុក្ខទោស​វេទនា​ឥត​​​​ស្រាកស្រាន្ត ក៏​សួរ​បុព្វកម្ម​របស់​ប្រេត​បានដឹង​សព្វគ្រប់​ហើយ និមន្ត​មក​កាន់​វត្ត​ជេតពន​វិញ ក្រាបទូល​រឿង​ប្រេត​នោះ​ដល់​ព្រះ​មាន​ព្រះ​ភាគ ព្រះ​អង្គប្រជុំ​បរិស័ទ ហើយ​សំដែង​ធម៌​ទេសនា ប្រារព្ធ​យក​រឿង​ប្រេត​នោះ​ជា​ហេតុ លុះ​ទីបំផុត​នៃ​ព្រះធម៌​ទេសនា​បរិស័ទ​ទាំង​មនុស្ស​និង​ទេវតា បាន​សម្រេចមគ្គផល​តាម​ឧបនិស្ស័យ​រៀង​ៗ​ខ្លួន ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ