ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​ងាយស្រួល​ពលរដ្ឋ​ធ្វើស្រែ​ដូរ​ពី​សាប​ដក​ស្ទូង បង្វែរ​មក​ធ្វើស្រែ​ពង្រោះ​វិញ​ម្តង

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​ព្រៃ​នប់​ការ​ធ្វើស្រែ​វស្សា បច្ចុប្បន្ន​នេះ​បាន​ប្តូរ​ពី​ការ​ធ្វើស្រែ​ដោយ​សាប​ជា​សំណាប ទើប​ដក​យក​មក​ស្ទូង​នោះ​បង្វែរ​ទៅ​ជា​ធ្វើស្រែ​ពង្រោះ​វិញ​។ នេះ​បើ​តាម​ពលរដ្ឋ​អះអាង​ថា កម្លាំង​ពលកម្ម​ក្មេង​ៗ យុវជន យុវនារី…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​ព្រៃ​នប់​ការ​ធ្វើស្រែ​វស្សា បច្ចុប្បន្ន​នេះ​បាន​ប្តូរ​ពី​ការ​ធ្វើស្រែ​ដោយ​សាប​ជា​សំណាប ទើប​ដក​យក​មក​ស្ទូង​នោះ​បង្វែរ​ទៅ​ជា​ធ្វើស្រែ​ពង្រោះ​វិញ​។

នេះ​បើ​តាម​ពលរដ្ឋ​អះអាង​ថា កម្លាំង​ពលកម្ម​ក្មេង​ៗ យុវជន យុវនារី តាម​គ្រួសារ​កសិករ​ភាគច្រើន​ចូល​ទៅ​ធ្វើការ​តាម​រោងចក្រ ខ្លះ​ទៀត​បម្រើ​ការងារ​តាម​អង្គភាព​រដ្ឋ និង​ឯកជន​ផ្សេង​ទៀត​ធ្វើ​អោយ​ខ្វះ​កម្លាំង​សម្រាប់​ការ​ធ្វើស្រែ​ដោយ​ដក​ស្ទូង ទើប​កសិករ​ភាគច្រើន​ប្តូរ​មក​ធ្វើស្រែ​ពង្រោះ​វិញ ព្រោះ​ងាយស្រួល​ជាង និង​មិនបាច់​ប្រើ​កម្លាំង​ពលកម្ម​ច្រើន ហើយ​កូនចៅ​ដែល​ទៅ​ធ្វើការ​តាម​រោងចក្រ ឬ​អង្គភាព​រដ្ឋ និង​ឯកជន​ផ្សេង​ទៀត​ក៏​ជួយ​រក​ចំណូល​មក​ផ្គត់ផ្គង់​គ្រួ​សារបាន​គួរសម​ដែរ ។

ទោះជា​យ៉ាងនេះ​ក្តី​មន្ត្រី​ជំនាញ​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះ​សីហ​នុ​ថ្លែង​ថា ផល​ស្រូវ​ដែល​ទទួល​បាន​ពី​ការ​ធ្វើស្រែ​ដោយ​ដក​ស្ទូង ឬ​ធ្វើស្រែ​ពង្រោះ​មិន​ខុស​គ្នា​ទេ​ក្នុង​នោះ​មន្ត្រី​ជំនាញ​ក៏​បាន​ចុះ​ប្រឹក្សា និង​ផ្តល់​បច្ចេកទេស​បន្ថែម​ដល់​កសិករ​ជា​បន្តបន្ទាប់​ដែរ ដើម្បី​អោយ​ទទួលផល​ស្រូវ​បាន​ច្រើន ។

អភិបាលខេត្ត​ព្រះ​សីហ​នុ លោក​គួ​ច ចំរើន បាន​លើកទឹកចិត្ត​ដល់​កសិករ​អោយ​ខិតខំ​បង្កបង្កើន​ផល​ធ្វើស្រែ ដាំ​ដំណាំ​កសិកម្ម​ផ្សេង​ៗ​រួម និង​ការ​ចិញ្ចឹមសត្វ ការ​ចិញ្ចឹម​បែប​វារីវប្បកម្ម ដើម្បី​បំពេញតម្រូវការ​ម្ហូបអាហារ​ក្នុង​ទីផ្សារ​ដែល​បច្ចុប្បន្ន​កំពុង​មាន​តម្រូវការ​ខ្ពស់ ។

ជាមួយ​គ្នា​នេះ​លោក​អភិបាលខេត្ត​ក៏​បាន​ណែនាំ​អោយ​មន្ត្រី​ជំនាញ​កសិកម្ម​ខេត្ត​ចុះ​ជាប់​ជាមួយ​ពលរដ្ឋ ផ្តល់​ការ​ប្រឹក្សា និង​ផ្តល់​បច្ចេកទេស​បន្ថែម​ផង​ដែរ ដើម្បី​ជួយ​ពលរដ្ឋ​លើ​ការងារ​កសិកម្ម​នេះ ។

សូម​បញ្ជាក់​ថា កាលពី​ជាង​១០​ឆ្នាំ​មុន បើ​តាម​របាយការណ៍​ពី​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះ​សីហ​នុ​អះអាង​ថា ផ្ទៃដី​ធ្វើស្រែ​របស់​កសិករ​ក្នុង​ខេត្ត​នេះ​មាន​ប្រមាណ​១៥០០០​ហិ​កតា ប៉ុន្តែ​នៅ​ឆ្នាំ​២០១៩​នេះ​ចំនួន​ផ្ទៃដី​ស្រែ​ដែល​អាច​បង្កបង្កើន​ផល​បាន គឺ​ថយ​ចុះ​ខ្លះ ដោយសារ​តែ​កសិករ​មួយ​ចំនួន​បាន​លក់​ដីស្រែ​ទៅ​អោយ​វិ​ស​យ័​ឯកជន កសាង​ជា​រោងចក្រ​សហគ្រាស ឫ​សាងសង់​សំណង់ផ្ទះ​ល្វែង​ជាដើម​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ