ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោសហែកគុករត់ចូលព្រៃបាត់ស្រមោលឈឹង

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អ្នកទោស​ម្នាក់​ដែល​ជាប់ពន្ធ​នាគារ​ខេត្ត បាន​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​ស្រមោល កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​១២ ​កញ្ញា ​កន្លង​ទៅ ហើយ​រហូត​មក​ដល់​ពេល​នេះ​ ចាប់ខ្លួន​មិន​ទាន់​បាន​មក​វិញ​នៅឡើយ​ទេ ។…

ខេត្តកំពត ៖ អ្នកទោស​ម្នាក់​ដែល​ជាប់ពន្ធ​នាគារ​ខេត្ត បាន​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​ស្រមោល កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​១២ ​កញ្ញា ​កន្លង​ទៅ ហើយ​រហូត​មក​ដល់​ពេល​នេះ​ ចាប់ខ្លួន​មិន​ទាន់​បាន​មក​វិញ​នៅឡើយ​ទេ ។

អ្នកទោស​ដែល​បាន​រត់​ចេញពី​ពន្ធនាគារ​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​នោះ​ឈ្មោះ ឃឹម ឃ​ន ភេទ​ប្រុស អាយុ​៥០​ឆាំ្ន នៅ​ភូមិ​ដុំ​ផ្ដៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ។ ជន​នេះ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៩ ក្រោយ​ពី​បង្ក​ហិង្សា​លើ​អ្នកកាន់កាប់​អ​ច​ន​វត្ថុ​ដោយ​សុចរិត ហើយ​ត្រូវ​បាន​កំណត់​ទោស​១​ឆាំ្ន​៦​ខែ គិត​ពី​ថ្ងៃ​ចាប់ខ្លួន ។

តាម​ប្រ​ភ​ព័ត៌មាន​ឲ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា អ្នកទោស​មួយ​ក្រុម​ត្រូវ​បាន​ឲ្យ​ចេញ​មក​ធ្វើ​ពលកម្ម​នៅ​មុខ​ពន្ធនាគារ ហើយ​អ្នកយាម​ការពារ​ទទួលខុសត្រូវ​គឺ​លោក លី សាយ មាន​ឋានៈ​ជា​អនុប្រធាន​ពន្ធ​នាគារ ប៉ុន្តែ​មិនដឹង​ថា​ធ្វេសប្រហែស​បែប​ណា ទើប​ទណ្ឌិត​រូប​នេះ​រត់​បាត់​ប្រហែល​មួយ​ម៉ោង​ទើប​មានការ​ភ្ញាក់ផ្អើល ។ ឯ​ប្រភព​មួយ​ផ្សេង​ទៀត​ក្រៅផ្លូវការ​និយាយ​ថា ទណ្ឌិត ឃឹម ឃ​ន បាន​និយាយ​ទូរស័ព្ទ​ដៃ​
ទៅ​កាន់​ក្រុម​សាច់ញាតិ​ហើយ​ចេញ​ទៅ​បាត់​តែ​ម្ដង ។

លោក ឯម បូរ ប្រធាន​ពន្ធនាគារ​ខេត្ត បាន​ប្រាប់​អ្នក​យក​ព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែកញ្ញា​ថា អ្នកទោស​ដែល​រត់គេច​ខ្លួន​ចេញពី​ពន្ធនាគារ​នេះ កំពុង​តាម​ចាប់ខ្លួន​មក​វិញ​ហើយ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ