ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញ​ឈើអារ​ធ្វើផ្ទះ7ម3 អភិ​បាលរង​បញ្ជាឱ្យ​ចាប់ អភិបាល​ស្រុក​បញ្ជា​ឱ្យ​លែង

11 ឆ្នាំ មុន

ខេត្ត​​​កំពង់​ឆ្នាំង​ ៖​​​ ឈើ​អារជា​​​គ្រឿ​ង​ផ្ទះ​ចំនួន​៧​ម៉ែត្រ​គូប​​​ ត្រូវ​បាន​​សមត្ថ​កិច្ច​ចម្រុះ​​ចាប់​ឃាត់​ និង​ដក​ហូត​ទាំង​​​ចម្រូង​ចម្រាស ​ព្រោះ​ម្តង​ចាប់​ហើយ​លែង​វិញ​​ក្រោយ​មក​ចាប់​ទៀត ​។​ ការ​ចាប់​ដក​ហូត​ និង​ធ្វើ​កំណត់​ហេតុ​នេះ​ បាន​ធ្វើ​ឡើង​​នៅ​ព្រឹក​ថ្ងៃទី​២៩​​ មីនា​ ​នៅ​ក្នុង​ភូមិ​ជ្រលង​ឃុំ​ដា​ ​ស្រុក​កំពង់​លែង​​ បន្ទាប់​ពី​ឈើ​នេះ​​បាន​ដោះ​​លែង​​​កា​លពី​យប់​ថ្ងៃទី​២៨​ មី​នា​ មួយ​សារ​ហើយ​នោះ​ ។

ខេត្ត​​​កំពង់​ឆ្នាំង​ ៖​​​ ឈើ​អារជា​​​គ្រឿ​ង​ផ្ទះ​ចំនួន​៧​ម៉ែត្រ​គូប​​​ ត្រូវ​បាន​​សមត្ថ​កិច្ច​ចម្រុះ​​ចាប់​ឃាត់​ និង​ដក​ហូត​ទាំង​​​ចម្រូង​ចម្រាស ​ព្រោះ​ម្តង​ចាប់​ហើយ​លែង​វិញ​​ក្រោយ​មក​ចាប់​ទៀត ​។​ ការ​ចាប់​ដក​ហូត​ និង​ធ្វើ​កំណត់​ហេតុ​នេះ​ បាន​ធ្វើ​ឡើង​​នៅ​ព្រឹក​ថ្ងៃទី​២៩​​ មីនា​ ​នៅ​ក្នុង​ភូមិ​ជ្រលង​ឃុំ​ដា​ ​ស្រុក​កំពង់​លែង​​ បន្ទាប់​ពី​ឈើ​នេះ​​បាន​ដោះ​​លែង​​​កា​លពី​យប់​ថ្ងៃទី​២៨​ មី​នា​ មួយ​សារ​ហើយ​នោះ​ ។

លោក​នាយ​រង​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​កំពង់​ឆ្នាំង​​​​ឱ្យ​ដឹង​ថា​ កិច្ច​​ប្រតិ​បត្តិ​ការ​បង្ក្រាប​នេះ​សមត្ថ​កិច្ច​ចម្រុះ​សហ​ការ​គ្នា​រួ​ម​​មាន​​ ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើកំពង់​ឆ្នាំ​ង ​លោក​ប្រធាន​ការិ​យា​ល័យ​ទី២​យោធ​ភូមិ​ភាគ​​ពិសេស​ប្រចាំ​ទិស​កំពង​់​ឆ្នាំង​​ នគរ​បាល​មូល​ដ្ឋាន​​ អាជ្ញា​ធរ​មូល​ដ្ឋាន​ និង​មន្រ្តី​កង​អនុ​សេ​​ធំ​ឯក​រាជ្យ​ខេត្ត ។
​ប្រភព​ដដែល​បាន​រៀប​រាប​់​ពី​ដំណើរ​រឿង​ឈើ​ជាង​៧​ម៉ែត្រ​គូប​នេះថា​​ មុន​ពេល​បង្ក្រាប​នៅ​ម៉ោង​១១​យប់​​ថ្ងៃទ​ី​២៨​ ​មីនា​ លោក​ ផៅ ស្រៀង​ ​អភិ​បាល​រង​ស្រុក​កំពង់​លែង​ បាន​​ឱ្យ​មន្រ្តី​កង​​អនុ​សេនា​ធំ​ឯក​រាជ្យ​ខេត្ត​​ប្រចាំ​ស្រុក​​ឃាត់​រថយន្ត​កែ​​ច្នៃ​១គ្រឿង​ដឹក​ឈើ​អារ​ទាំង​នេះ​ ដែល​ម្ចាស់​​ដេប៉ូ​ឈើ​ឈ្មោះ​ស៊ូ​ ឆិ​ អាយុ​៤២​ឆ្នាំ រស់​នៅភូមិ​ធ្លក​ ​ឃុំ​ច្រណូក ​ដឹក​យក​មក​លក់​​ឱ្យ​ឈ្មោះ​អៀង​ ធី​ អាយុ​៣៨​ឆ្នាំ​ ជា​ប្តី​ និង​ប្រពន្ធ​ឈ្មោះ​ចែវ​ ស​ អាយុ​៣៥​ឆ្នាំ ជាប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ជ្រលង​​ មាន​តម្លៃ​​១៤៥​ម៉ឺន​រៀល​ក្នុង​១​​​ម៉ែត្រ​គូប​សម្រាប់​ធ្វើផ​្ទះ​ ។

 ពេល​​ចាប់​ឃាត់​នោះ​លោក​ កែវ​ អុល​​ មន្រ្តី​កង​អនុ​សេ​នា​ធំ​ឯក​រាជ្យ​ខេត្ត​ប្រចាំ​ស្រុក​ ដែ​លជា​អ្ន​ក​ទទួល​បញ្ជា​ពី​លោក​​​អភិ​បាល​រង​ស្រុក​​បាន​និយាយ​​ឱ្យ​ដឹង​ថា​ ​ក្រោយព​ីបាន​ឃាត់​រថយន្ត​កែ​​ច្នៃដឹក​ឈើ​នេះ ​ស្រាប់​តែ​​លោក​ មាន់​ អ៊ាន​លី​ អភិ​បាល​ស្រុក​បាន​អន្ត​រាគមន៍​បញ្ជា​​​ឱ្យ​​លោក​ដោះ​លែង​វិញ​​អភិ​បាល​ស្រុក​​ប្រាប់​ថា​ ចាប់​គេ​ធ្វើ​អី​ឈើ​នេះ​ប្រជា​ពល​រដ្ឋ​ទិញ​យកម​ក​ធ្វើផ្ទះទេ ។​ ពេល​នោះ​លោក​ក៏​មិន​ហ៊ាន​រឹង​ទទឹង​និង​បញ្ជា​​​​​របស់​​​លោក​​អភិ​បាល​ស្រុក​ដែរ​ ព្រោះ​គាត់​ជា​គណៈ​បញ្ជា​ការ​ឯក​ភាព​ស្រុក​​​​ ហើយ​អ្នក​បើក​រថយន្ត​បាន​ទម្លាក​់​ឈើ​នោះ​​ឱ្យ​អ្នក​​ទិញ​​​បើក​រថយន្ត​គេច​ទៅ​ខេត្ត​កំពង់​ធំ​វិញ​បាត់​ទៅ ។
​ក្រោយ​ពី​ឆ្លង​យោ​បល់​លោក​ព្រះរា​ជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត ​​សមត្ថ​កិច្ច​ចម្រុះ​ក៏​បាន​សហ​ការ​គ្នា​តាម​បញ្ជា​​លោក​នាយ​ខណ្ឌរ​ដ្ឋ​បាល​ព្រៃ​ឈើកំពង់​ឆ្នាំ​ង​ចុះ​ទៅ​ពិនិត្យ​ឈើ​ខាង​លើ​នោះ​ជាក់​ស្តែង​នៅ​ក្នុង​ផ្ទះ​ឈ្មោះ​អៀង​ ធី​ ដែល​ជា​​អ្នក​ទិញ​ឈើ​ពី​ឈ្មោះ​ស៊ូ​ ឆិ​ នៅ​ព្រឹក​ថ្ងៃទ​ី២៩​ មីនា​ ។ នៅ​​ព្រឹក​នោះ​ដែរ​ ម្ចាស់​ដេប៉ូ​ឈើ​ឈ្មោះ​ស៊ូ​​ ឆិ​ មិន​​បាន​សហ​ការ​ជា​មួយ​សមត្ថ​កិច្ច​ចម្រុះ​បង្ហាញ​ឯក​សារ​ដឹក​ជញ្ជូន​ឈើ​ខាង​លើនោះឡើយ ​ពេល​សមត្ថ​​កិច្ច​ចម្រុះ​ហៅ​​គឺ​បាន​គេច​ខ្លួន​ជា​មួយ​ប្រពន្ធ​បាត់ ​​និង​​និយាយ​យ៉ា​ង​ក្រអឺត​ថា​ ចង់​ជួប​គេ​គឺ​ទៅ​ជួប​ជាមួយ​អភិ​បាល​ស្រុក​កំពង់​លែង​ទៅ​  ​ហើយ​ចំពោះ​​ឈើ​នោះ​ចង់​ចាប់​យក​ទៅ​ណា​ក៏​យក​ទៅ​គេ​មិន​ខ្លាច​ទេ ។

​​​ដោយ​​ម្ចាស់​ដេប៉ូ​ឈើ​មិន​សហ​ការ​បែប​នេះ​តាម​បញ្ជា​ថ្នាក់​លើ​សមត្ថ​កិច្ច​ចម្រុះ​បាន​ធ្វើ​កំណត់​ហេតុ​តាម​នី​តិវិធីដក​ហូត​ឈើ​នេះ​​មួយ​រយៈ​ និង​ប្រគល់​​ឱ្យ​ក្រុម​ប្រឹក្សា​ឃុំដា​​ និង​លោក​​នាយ​ប៉ុស្តិ៍​ឃុំ​ដា​ រក្សា​ទុក​ឈើជាវត្ថុ​តាង​នេះ​នៅ​ផ្ទ​ះ​ឈ្មោះ​​អៀង​ ធី​ ​ដដែល ​ដើម្បី​កសាង​សំណុំ​រឿង​តាម​នី​តិវិ​ធី​ចាត់​ការ​ជា​បន្ត​ទៀត​ ព្រោះ​សមត្ថ​កិច្ច​យល់​ថា​ បើ​គេ​មាន​ច្បាប់​ដឹក​ជញ្ជូន​ផល-​អនុ​ផល​ព្រៃ​ឈើ​ត្រឹម​ត្រូវ​ គេ​ពិត​ជា​បង្ហាញ​ហើយ​ មិន​មែន​គេច​​​ខ្លួន​បែ​ប​នេះឡើយ។
​​ជុំវិញ​ករណី​នេះ​លោក​ មាន់​ អ៊ា​នលី​​​ អភិ​បាល​ស្រុក​កំពង់​លែង​ បាន​​ឱ្យ​ដឹង​ថា​ លោក​បាន​ឱ្យ​គេ​លែង​រថយន្ត​ខាង​លើ​ពិត​មែន​ព្រោះ​ថា​ ឈើ​ទាំង​នេះ​ប្រជា​ពល​រដ្ឋ​បាន​ទិញ​ពី​ដេប៉ូ​លក់​ឈើ​ស្រប​ច្បាប់​ដែល​ទទួល​​ស្គាល់​ដោយ​រដ្ឋ​បាល​ព្រៃ​ឈើ​ ហើយ​ឈើ​នេះ​ម្ចាស់​ដេប៉ូ​ក៏​ទិញ​មក​ពីម្ចាស​់​ដេប៉ូ​ស្រប​ច្បាប់​នៅ​ខេត្ត​កំពង់​ធំ​ យក​មក​លក់​​ឱ្យ​ប្រជា​ពល​រដ្ឋ​ធ្វើ​ផ្ទះ​ក្នុង​ស្រុក​ភូមិ​ មិន​មែន​ដឹក​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​​​ឱ្យ​ចិន​ យួន​នោះ​ទេ។ ការ​ចោទ​ប្រកាន់​ថា​​លោក​មាន​ភាគ​ហ៊ុន​ជា​មួយ​ម្ចាស់​ដេប៉ូ​ឈើ​គឺ​ជា​ការ​មួល​បង្កាច់​លោក​ទាំង​ស្រុង​ ។​

ករណី​នេះ​ នៅ​ថ្ងៃ​ចន្ទ​ ទី​​​​៣១​ មីនា លោក​នឹង​ឆ្លង​យោ​បល​់សុំលោក​អភិ​បាល​ខេត្ត​ជួយ​ដោះ​ស្រាយ​ឈើ​នេះ​ជូន​ប្រជា​ពល​​រដ្ឋ​​របស់​លោកវិញ ៕