ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​លិច​ស្រូវ​អស់​ជាង​១​ពាន់​ហិ​កតា រីឯ​ផ្លូវលំ​និង​ទំនប់​ជាច្រើន​ត្រូវ​ទឹក​ហូរ​ដាច់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ទឹកជំនន់​បាន​ជន់​លិច​ស្រូវ​ប្រមាណ​ជាង​១.០០០​ហិ​កតា ចំណែក​ផ្លូវលំ​និង​ទំនប់​ត្រូវ​បាន​ទឹក​ហូរ​ដាច់​ដែល​ប្រឈម​ការ​ប៉ះពាល់​ចំនួន​៤​ភូមិ ស្ថិត​ក្នុង​ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក​។ លោក​មេឃុំ​ស្ពាន​ស្រែង​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ​ថា…

ខេត្តបន្ទាយមានជ័យ ៖ ទឹកជំនន់​បាន​ជន់​លិច​ស្រូវ​ប្រមាណ​ជាង​១.០០០​ហិ​កតា ចំណែក​ផ្លូវលំ​និង​ទំនប់​ត្រូវ​បាន​ទឹក​ហូរ​ដាច់​ដែល​ប្រឈម​ការ​ប៉ះពាល់​ចំនួន​៤​ភូមិ ស្ថិត​ក្នុង​ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក​។

លោក​មេឃុំ​ស្ពាន​ស្រែង​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ​ថា ស្រូវ​ប្រមាណ​ជាង​១.០០០​ហិ​កតា​ត្រូវ​បាន​ទឹក​ជន់​លិច​អស់​រយៈពេល​៣​ទៅ​៤​ថ្ងៃ​មក​ហើយ​ដែល​ប្រឈម​ប៉ះពាល់​ចំនួន​៤​ភូមិ ក្នុង​នោះ​រួម​មាន​ភូមិ​ស្ពាន​, ភូមិ​គោក​ចារ​, ភូមិ​កណ្តាល និង​ភូមិ​ពង្រ ស្ថិត​ក្នុង​ឃុំ​ស្ពាន​ស្រែក ស្រុក​ភ្នំស្រុក ហើយ​ទឹកបាន​ហូរ​ដាច់​ផ្លូវ​និង​ខ្នង​ទំនប់​ផង​ដែរ​។

លោក​មេឃុំ​បាន​បញ្ជាក់​ថា ទឹកជំនន់​ដែល​ជន់​លិច​ស្រូវ​ប្រជា​កសិករ​នេះ​គឺ​ទឹក​ហូរ​ធ្លាក់​ពី​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ បណ្តាល​ឱ្យ​លិច​ស្រូវស្រាល​និង​ស្រូវធ្ងន់​៣​ទៅ​៤​ថ្ងៃ​មក​ហើយ បើសិនជា​ទឹក​មិន​ស្រក​នោះ​ទេ រយៈពេល​៧​ទៅ​១០​ថ្ងៃ​ទៀត ស្រូវ​ដែល​លិច​ទឹក​អាច​រលួយ​ខូច​បាន​។

លោក យឹ​ម សំណាង អភិបាលស្រុក​ភ្នំស្រុក​បាន​បញ្ជាក់​ថា នៅ​ឃុំ​ស្ពាន​ស្រែង​នេះ​គឺ​ប្រឈម​ទឹកជំនន់​ហូរ​ធ្លាក់​ពី​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ហើយ​ជាក់ស្តែង​នៅ​ឃុំ​ស្ពាន​ស្រែង ពេល​នេះ​ទឹក​កំពុង​ជន់​លិច​ស្រូវ​ប្រមាណ​ជាង​១.០០០​ហិ​កតា ។

លោក​បាន​បញ្ជាក់​ថា ស្រុក​ភ្នំស្រុក ឆ្នាំ​នេះ​គឺ​ជួប​គ្រោះ​មហន្តរាយ​នៅ​ដើមឆ្នាំ ប្រជា​កសិករ​ធ្វើស្រែ​ដើមរដូវ​បណ្តាល​ឱ្យ​ជួប​គ្រោះ​រាំង​ស្ងួត​រង​ការ​ខូចខាត​ស្រូវ​អស់​ជា​ច្រើន​ហិ​កតា លុះ​នៅ​រដូវវស្សា​ជួប​គ្រោះ​ទឹកជំនន់ បណ្តាល​ឱ្យ​ជន់​លិច​ស្រូវ​ប្រជា​កសិករ ហើយ​ទឹក​ហូរ​ដាច់​ផ្លូវ​និង​ខ្នង​ទំនប់​ជា​ច្រើន​កន្លែង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ