គ្លីនិកវះកាត់មាត់ឆែប ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងត្រូវសម្ពោធដាក់ឲ្យដំណើរការនៅព្រឹកស្អែក
រាជធានីភ្នំពេញ៖ គ្លីនិកវះកាត់មាត់ឆែប ដែលមានទីតំាងស្ថិតក្នុងបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ( មន្ទីរពេទ្យរុស្ស៊ី ) នឹងត្រូវសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី៣១ មីនា ២០១៤ ។
តាមគម្រោងពិធីនេះ នឹងប្រព្រឹត្តធ្វើក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង លោកបណ្ឌិត ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ មេបញ្ជាការរងកងទ័ពជើងគោក និង ជាមេបញ្ជាការកងកម្លំាងពិសេសប្រឆាំងភេរវកម្ម ៕
ចែករំលែកព័តមាននេះ