ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​កម្ពុជា​ចូល​អាស៊ាន​រំពឹង​លំហូរទេសចរណ៏​កាន់តែ​ច្រើន​ឡើងៗ​ឆ្នាំ២០១៥

11 ឆ្នាំ មុន

រាជធា​នីភ្នំពេ​ញ ៖ វេទិកា​រជជែក​ដេញ​​ដោល​ថ្នាក់តំបន់​ស្តីពី «សិទ្ធកា​រងារ​និងការ​ត្រៀមខ្លួន​ សម្រាប់​សហគម​ន៏អាស៊ាន​ឆ្នាំ ២០១៥ » ​កាលពី​ព្រឹកថ្ងៃទី​ ២៨ មីនា​ ២០១៤ នៅសណ្ឋាគារ​អ៊ឹមផឹរៀល​ហ្គាដិនវីឡា​និងអូតែល​​ដោយមាន​កិច្ចសហ​ការ​ជា​មួយ​CCIM Asia Calling​ ដែលឧបត្ថម្ភ​ដោយ​USAID ។

រាជធា​នីភ្នំពេ​ញ ៖ វេទិកា​រជជែក​ដេញ​​ដោល​ថ្នាក់តំបន់​ស្តីពី «សិទ្ធកា​រងារ​និងការ​ត្រៀមខ្លួន​ សម្រាប់​សហគម​ន៏អាស៊ាន​ឆ្នាំ ២០១៥ » ​កាលពី​ព្រឹកថ្ងៃទី​ ២៨ មីនា​ ២០១៤ នៅសណ្ឋាគារ​អ៊ឹមផឹរៀល​ហ្គាដិនវីឡា​និងអូតែល​​ដោយមាន​កិច្ចសហ​ការ​ជា​មួយ​CCIM Asia Calling​ ដែលឧបត្ថម្ភ​ដោយ​USAID ។

លោកប៉ា ងួន​ទៀង នាយក​ប្រតិបត្តិនៃមជ្ឈ​​មណ្ឌលកម្ពុជា​ ដើម្បីប្រព័ន្ធ​ផ្សពផ្សាយ​ឯករាជ្យ ​( CCIM ) បានគូស​បញ្ជាក់​ឲ្យ​ដឹង​ថា សមាជិក​ប្រជាតិអាស៊ី​អាគ្នេយ៏ហៅ​កាត់ថាអា​ស៊ាន ជាលំនៅ​ឋានរបស់ ​ប្រជាជន ​៦០០ លាន​នាក់ ដែល​កំពុងតែ​រួម​ចំនែ​ក​សំខាន់ ក្នុងការអភិវឌ្ឈន៏​សេដ្ឋកិច្ច ពោល​គឺមិនមែន ត្រឹម​តែថ្នាក់តំបន់​តែរហូតដល់​ថ្នាក់សកល ។ រូបលោក​គិតថា ប្រ​ហែល​ជាយើង​គ្រប់គ្នា មាន​សេចក្តី​រំភើបលើទិ​ដ្ឋភាព ​នៃការអភិវឌ្ឈន៏​សេដ្ឋកិច្ចបែប​ទំនើប ដោយមាន​តឹកតាង​ជាក់ស្តែង​ដូចជាប​ច្ចេកវិ ទ្យាថ្មីៗ សំណង់​អាគារ និងរបស់​ប្លែកៗ ផ្សេងៗ​ទៀត ។

លោកប៉ា​ ងួនទៀង នាយក​ប្រតិបត្តិ​CCIM​ បានបន្តថា​ រូបលោកសូម​ស្វាគមន៏ ចំពោះ​លទ្ធផលនៃ​វេទិការអាស៊ាន​ អំពី​ពលកម្ម ចំណាក​ស្រុក ដែលបាន​ប្រារព្វឡើង នៅខេត្ត​សៀមរាប កាលពីខែតុលា​មុនេះ​ ដែល​លទ្ធផល​បានចេញជា​សេចក្តី​ស្នើ ៥ចំ​នុចរួមាន៖ ១-ការជំរុញឲ្យអនុវត្តន៏នូវសិទ្ធសកលនិងគោលការណ៏សិទ្ធការងារជាមូលដ្ឋាន ២- ការជំរុញឲ្យមានតម្លាភាព គណនេយ្យភាព​និងលទ្ធភាព​៣-ការជំរុញឲ្យ​មានការចែក​រំលែកព័ត៌​មាន និងចំណាប់​អារម្មណ៏សា​ធារណៈ ៤ -ការជ​ម្រុញ​ឲ្យ​មាន​ការត្រួត​ពិនិត្យឲ្យមា​នប្រសិទ្ធភាព និងយន្តការ​ដោះស្រាយពាក្យ​បណ្តឹង ៥- ការជំរុញឲ្យ​មានការចូលរួម​ឲ្យ​បានសកម្ម​ពីសំណាក់​អ្នកពាក់ព័ន្ធ ។

លោក​យ៉ា ណាវុធ នាយក​ប្រតិបត្តិអង្គការ ​CARAM បានគូសប​ញ្ជាក់ថា ក្នុងនាម​ប្រជាពលរដ្ឋកម្ពុជា​​ក៏ដូចជាវិស័​យពាក់​ព័ន្ធ​បានត្រៀ​មខ្លួន ការធ្វើសមារណ​កម្មអាស៊ាន​នេះ ប្រទេសកម្ពុ​ជាជាប្រទេស​កសិកម្ម ក្នុងនោះ​ប្រជាជន​ភាគច្រើន​ជាកសិករ ។ ប្រសិនណា​បើជួយដល់វិស័យ​កសិកម្ម ឲ្យបានច្រើន​ហើយកែច្នៃ​នូវផលិតផល​កសិកម្ម ទៅជាកសិ​ឧស្សាហកម្ម​​នាំចេញ​​ទៅ​កាន់ បណ្តាប្រទេសអាស៊ាន​។ឫទៅកាន់ប្រទេស​ផ្សេងៗទៀត លើកលែង​ការរួចព័ន្ធនិង​របាំងផ្សេងៗទៀត ​ កត្តានេះ​នឹង​​ធ្វើឲ្យ​ប្រទេសកម្ពុជា​ទាញយកសក្តា​នុពល ពីវិស័យ​កសិកម្ម។ ការធ្វើសមារណកម្មអាស៊ាន​នេះ និងមានលំហូរ​ទេសចរណ៏​ផ្សេងៗ មកកាន់​ប្រទេសកម្ពុជា កាន់តែ​ច្រើនឡើងៗ ពិសេស​នៅខេត្តសៀម​រាប និងបណ្តាខេត្ត​ផ្សេងៗទៀត​​យើងនឹងពង្រី​ក​សក្តា​នុពល ទេសចរណ៏ទាញ​យកចំណូល ពីវិស័យទេសចរណ៏​នៅក្នុងអាស៊ាន​និងប្រជាពលរដ្ឋ​ផ្សេងៗ ដែលចង់ដឹ​ង​ពីវប្បធម៌​របស់កម្ពុជា ។

លោកស្រីបណ្ឌិត ​SO Phonnary អនុប្រធាន​ក្រុមប្រតិបត្តិការធនាគារ​អេស៊ីលីដា មានប្រសាសន៏​ឲ្យដឹងដែរថា ​អាស៊ាននេះ ត្រូវបានកើតឡើងតាំង​​ពីឆ្នាំ ១៩៦៧ ក្នុងពេលនោះ​មានតែ៥ប្រទេស​ប៉ុណ្ណោះដោយ​បានធ្វើការរួម​គ្នាតែមួយ​ ។ ហើយ​ក្រោយ​មកនៅឆ្នាំ ១៩៩៩​ ប្រទេសកម្ពុជា​យើងបានចូលជា​សមាជិក​អាស៊ាន ដោយ​យល់ថាជាផ្លូវ​មួយល្អ​ ត្រូវតែចូល​រៀន​ពីគ្នា​ដូច​ជា​យើង ត្រូវតែរៀន​សូត្រជា​មុន ។

លោកស្រីបណ្ឌិត​ SO Phonnary​ អនុប្រធានក្រុម​ប្រតិបត្តិការធានាគារ​អេស៊ីលីដា បានរំលឹកថា​​នៅក្រោយចប់​​សង្រ្គាម​លោក​លើកទី២ មកប្រទេស​ជប៉ុន កូនចៅគេទៅ​រៀននៅសាលា​ជួនហូបមើម​ដំឡូងដើម្បីចំអែត​ក្រពះ មិនបាច់​ចាយលុយ​នោះទេ ។ ឪកាសក្នុង​អាស៊ាននេះ តាមការប្រមើល​មើលឃើញថា​ជាផ្លូវល្អ ជាមួយនោះ​យើងត្រូវរៀនសូត្រ​ពីប្រទេសជឿន​លឿន ដែល​មានតាំងពីឆ្នាំ ១៩៦៧យកមកចែករំលែក​បទពិសោធន៏ ។ ដើម្បីឲ្យប្រទេសជាតិ​មានការអភិវឌ្ឈន៏​នោះ ត្រូវទៅរៀន​នៅប្រទេ​សសាំង​ហ្គាពួរ ម៉ាឡេស៊ី ​ យកចំណេះដឹង​ទាំងផ្នែកជំនួញ​ មកអនុវត្តន៏​ក្នុងប្រទេស លោកស្រីបណ្ឌិត​​បានលើកឡើង​ថា​រាល់ថ្ងៃ​នេះ ប្រទេសថៃ​និងវៀតណាមដើរជឿន​លឿន ជាងកម្ពុជា​យើង ។