ខេត្តកំពង់ចាម ៖ ជនសង្ស័យជាកំលោះជនបទម្នាក់ ឈ្មោះ យាត ដេត អាយុ ២៣ ឆ្នាំ នៅភូមិក្របីទ្រៀក ឃុំឈូក ស្រុកក្រូចឆ្មារ បានប្រើលិ្បចឌុបក្រមុំជនបទម្នាក់ ដែលស្គាល់គ្នា ចេញពីរោងការមួយកន្លែង ហើយបានបង្ហួសនាំទៅរំលោភសេពសន្ថវៈ នៅក្នុងព្រៃចំការ ។ ហេតុការណ៏នេះបានកើតឡើង នៅវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី ២៨ មីនា ២០១៤ លុះមកដល់វេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី២៩មីនា ជនរូបនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង យោងតាមបណ្តឹងរបស់ម្តាយនារីរងគ្រោះ ។
តាមលោកអនុសេនីយ៍ទោ គង់ សុវណ្ណវុធ នាយប៉ុស្តិ៍រដ្ឋបាល ឃុំឈូក បានប្រាប់ឲ្យដឹងថា នៅពេលល្ងាច ជនសង្ស័យឈ្មោះ ដេត បានទៅចូលរួមមង្គលការរបស់អ្នកភូមិផងរបងជាមួយ ចំណែកក្រមុំរងគ្រោះ ឈ្មោះ« ធ.ស.ថ » អាយុ ២៤ ឆ្នាំ ក៏បានទៅចូលរួមមង្គលការ ដោយមានភាពអធិកអធមព្រោះតែមានភ្ញៀវជិតឆ្ងាយ បានមកចូលរួមច្រើនកុះករ ។
លោក សុវណ្ណ វុធ នាយប៉ុស្តិ៍រដ្ឋបាល ឃុំឈូក បានប្រាប់បន្តថា រហូតដល់ពេលយប់ក៏នារីរងគ្រោះ បានជិះម៉ូតូត្រឡប់មកផ្ទះវិញ ក្នុងពេលនោះជនសង្ស័យមិនមានម៉ូតូជិះ បានសុំអ្នករងគ្រោះជិះមកជាមួយ សុំមកផ្ទះបងស្ថិតនៅជិតនឹងផ្ទះអ្នករងគ្រោះដែរ ។ ស្របពេលជិះម៉ូតូចេញពីរោងការនោះ គឺជនសង្ស័យឈ្មោះ យាត ដេត ជាអ្នកឌុបតែមកដល់ផ្ទះហើយ បែរជាមិនឈប់នោះទេ ដោយបានជិះទៅបង្ហួស រហូតដល់ព្រៃចំការមួយកន្លែងរបស់បងជននេះ ។ ហើយបានល្បួងរំលោភសេពសន្ថវៈ រហូតបានសម្រេច រួចបាននាំគ្នាជិះម៉ូតូត្រឡប់មកផ្ទះ ខណៈមកដល់មុខផ្ទះ ពេលម៉ូតូឈប់ជននេះ បានចាប់អ្នករងគ្រោះ ឱបថើបបន្ថែមទៀតព្រោះតែស្កេញពេក ។ បានធ្វើឲ្យនាងស្រែកហើយជននោះ បានរត់ប្រញាប់ទៅដេកនៅផ្ទះបងបាត់ទៅ រហូតមកដល់ព្រឹកថ្ងៃទី ២៩ មីនា ២០១៤ស្រ្តីជាម្តាយអ្នករងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាល ឃុំឈូក ដើម្បីឲ្យជួយអន្តរាគមន៏តាមចាប់ជនសង្ស័យ ។ ពេលដែលទទួលបានពាក្យបណ្តឹងហើយនោះ រូបលោកបានកោះហៅជនសង្ស័យឈ្មោះ ដេត មកសួរនាំនៅប៉ុស្ត៏ក្រោយពីបានឆ្លើយសារភាពថាពិតជាបានចាប់រំលោភលើ ក្រមុំខាងលើ បានសម្រេចពិតប្រាកដមែនហើយក៏ឃាត់ខ្លួនតែម្តងយោងទៅតាមការឯកភាព ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។
លោកគង់ សុវណ្ណវុធ នាយប៉ុស្តិ៍រដ្ឋបាលឃុំឈូក បានបញ្ជាក់ថា ក្រោយពីបានឃាត់ខ្លួននោះត្រូវបានភាគីខាងជនសង្ស័យសុំចូលស្តីដណ្តឹង ក្រមុំរងគ្រោះរូបនោះមកធ្វើជាប្រពន្ធ តែត្រូវបានភាគីម្តាយអ្នករងគ្រោះ បដិសេធមិនទទួលយក ដោយតំរូវឲ្យសមត្ថកិច្ច ចាត់វិធានការទៅតាមច្បាប់ចុះ ៕
ចែករំលែកព័តមាននេះ