ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​! កំពុង​តែ​លង់លក់ ស្រាប់តែ​អ្នក​ភូមិ​នាំ​គ្នា​រត់​ព្រាត​ទាំង​កណ្តាលអធ្រាត្រ(មានវីដេអូ)

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​ប្រមាណ​២​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ កញ្ញា​នេះ ស្ថិត​នៅ​ភូមិ​ដារ​ផ្សារ ឃុំ​ដារ ស្រុក​មេមត់ ដោយ​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស ។…

ខេត្ត​ត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​ប្រមាណ​២​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ កញ្ញា​នេះ ស្ថិត​នៅ​ភូមិ​ដារ​ផ្សារ ឃុំ​ដារ ស្រុក​មេមត់ ដោយ​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស ។ បណ្តាល​ឲ្យ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​១១​ខ្នង​បាន​រង​ការ​ឆាបឆេះ និង​ខូចខាត ។

សេចក្តីរាយការណ៍​បាន​បន្ត លោក​វរសេនីយ ឯក ហុង គឹ​ម​ហឿ​ន អធិការ​នគរបាល​ស្រុក​មេមត់​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង ខណៈ​ពេល​ប្រជាពលរដ្ឋ​កំពុង​តែ​ដេក​លក់​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​បាន​នាំ​គ្នា​ប្រើប្រាស់​ម៉ូ​ទ័​រត​ទុ​យ​យោរ​ទឹក ដើម្បី​បាញ់​បណ្តោះអាសន្ន​ក្នុង​ជំហាន​ដំបូង រួម និង​ការ​ដងទឹក​ជះ​ពន្លត់​តែ​ភ្លើង​មិន​បាន​ថមថយ​នោះ​ទេ ។ ហើយ​កម្លាំង​មូលដ្ឋាន​បាន​រាយការណ៍​មក​បន្ទាប់​រថយន្ត​ប្រចាំការ​ក៏​ប្រញាប់​ចេញ​ទៅ​អន្តរាគមន៍​បាញ់​ទឹកជា​បន្ទាន់ ។

អធិការ​នគរបាល​ស្រុក​មេមត់​បន្ត​ថា ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​បន្ត​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​រហូត​ដល់​ទៅ​១១​ផ្ទះ ក្នុង​នោះ​មាន​១-​ផ្ទះ​ឈ្មោះ​ជា ច​ន្ធូ ភេទ​ប្រុស សង់​ពី​ថ្ម​ឆេះ​ខ្លះ ២-​ផ្ទះ​ឈ្មោះ ហ៊ួ​ត អេ​ង ភេទ​ប្រុស សង់​ពី​ឈើ​ឆេះ​ម៉ដ្ឋ ៣-​ផ្ទះ​ឈ្មោះ តុល ស៊ា​ង​ហ៊ួ​ត ភេទ​ប្រុស​ឆេះ​ម៉ដ្ឋ ៤-​ផ្ទះ​ឈ្មោះ ឆាយ ស៊ីវ​ហួយ ភេទ​ស្រី សង់​ពី​ឈើ​ឆេះ​ម៉ដ្ឋ ៥-​ផ្ទះ​ឈ្មោះ អ៊ឹ​ង ឆាយ ភេទ​ប្រុស សង់​ពី​ឈើ​ឆេះ​ម៉ដ្ឋ ៦-​ផ្ទះ​ឈ្មោះ លាង សុង ភេទ​ប្រុស សង់​ពី​ឈើ​ង​ឆេះ​ម៉ដ្ឋ ៧ -​ផ្ទះ​ឈ្មោះ ម៉ូ​វ ស៊ី​ណា ភេទ​ស្រី សង់​ពី​ឈើ ឆេះ​ម៉ដ្ឋ ៨-​ផ្ទះ​ឈ្មោះ ម៉ូ​វ ស៊ី​ថា ភេទ​ស្រី សង់​ពី​ឈើ​ឆេះ​ម៉ដ្ឋ ៩-​ផ្ទះ​ឈ្មោះ គ្រួ​ច សំ​ភេ​ន ភេទ​ប្រុស សង់​ពី​ថ្ម​ឆេះ​ខាង​មុខ ១០-​ផ្ទះ​ឈ្មោះ ឈិ​ន ឈឿ​ង ភេទ​ប្រុស សង់​ពី​ថ្ម​ឆេះ​ខាង​មុខ ១១-​ផ្ទះ​ឈ្មោះ ហ៊ូវេ ភេទ​ប្រុស សង់​ពី​ឈើ​ឆេះ​ខាង​មុខ​និង​ខាងក្រោយ​ខ្លះ ។

អធិការ​នគរបាល​ស្រុក​មេមត់​បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​ចុះ​ជួយ​បាញ់​ទឹក​នេះ​ក៏​មាន​រថយន្ត​របស់​ខេត្ត​ចំនួន​២​គ្រឿង​បាន​ចូលរួម​មក​បាញ់​ទឹក ក្រោម​បញ្ជា និង​មានការ​ចុះ​ដោយ​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ទោ​បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត រហូត​មក​ដល់​វេលា​ម៉ោង​៤​និង​៣០​នាទី​យប់​ទាប​ភ្លឺ​ដោយ​បាន​គ្រប់គ្រង​ស្ថាន​ការ​បាន​សឹង​១០០​ភាគរយ មិន​បាន​ឲ្យ​ភ្លើង​ឆេះ​រាល​បន្ត​ទៅ​ផ្ទះ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ទេ ។ដោយ​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​៣៥​រថយន្ត ជាមួយ​នោះ​ក៏​បាន​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​នៅ​ប្រចាំការ​បាញ់​ទឹក​បន្ត​រហូត​ដល់​ភ្លឺ​ច្បាស់ ក្នុង​ហេតុ ការណ៍​នេះ​មិន​មាន​អ្នក​រង​របួស​ឡើយ ។

មូលហេតុ ដែល​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​ត្រូវ​បាន​សន្និដ្ឋាន​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ចំពោះករណីនេះគឺកើតមានច្រើនណាស់ ចឹងហើយសូមបងប្អូនមានការប្រយ័ត្នជាខ្លាំង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ