ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​​​​​​​ដែល​​គេ​​​ប្រទះ​​ឃើ​ញ​ក​ណ្ដាល​​ព្រៃ​​នៅ​​ក្រុងប៉ោ​យ​ប៉ែត​ ​ស្គាល់​​អត្ត​ស​ញ្ញាណ​ហើ​យ​​​

11 ឆ្នាំ មុន

ខេត្ត​​បន្ទាយ​មាន​ជ័យ​ ៖​ សព​ដែល​អ្នក​ស្រុក​ដើរ​​​បេះ​ស្លឹក​ព្រិច​​ ប្រទះ​ឃើញ​កណ្ដាល​ព្រៃ​ក្នុង​ភូមិ​សូរិយា​​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែត​ កាល​ពីវេលា​​រសៀល​ថ្ងៃទី២៧ មីនា​កន្លងមក ដែល​​មានលក្ខណៈ​​ហើយម​​​​ស្អុយ​រលួយ​នោះ ​​ពេ​ល​នេះ​ត្រូវ​បាន​ស្គាល់​អត្តស​ញ្ញាណ​ហើយ។​​

សពរ​ង​គ្រោះ​​ឈ្មោះ​​​​​ ហ៊ុត​ ហុក​ ភេទប្រុស អាយុ​​​​២៩ឆ្នាំ​​ មាន​ទីលំ​នៅភូមិ​​តាងួន​ ​ឃុំរវា​ងឬស្សី​ ស្រុក​ជីក្រែង​​ ខេត្ត​សៀម​រាប ​​ជា​កម្មករ​ស៊ី​ឈ្នួល​កាប់​និង​ចិញ្រ្ចាំ​ដំឡូង​ឲ្យគេនៅ​ក្នុងភូ​មិសង្កាត់​កើត​ហេតុខាង​លើ​​។​ ម្ដាយ​រប​ស់​ជន​រង​គ្រោះ​​ និង​សាច់​​ញាតិបា​​​នធ្វើការ​​​​បូជា​សព​ ​​កាល​ពីវេលាម៉ោង​៣រសៀលថ្ងៃទី២៨ មីនា ​​ដើម្បី​យ​កឆ្អឹង​ទៅធ្វើបុ​ណ្យតាម​ប្រពៃណី​​​នៅ​ឯស្រុកកំ​ណើ​ត។​​​

តាម​ឈ្មោះ​ខៃ ខាក់ ភេទ​ប្រុស​​ អាយុ​៤១​ឆ្នាំ ​​ត្រូវ​ជាបង​​ថ្លៃសព​​​​មាន​ទីលំ​នៅ​ក្នុង​ភូមិ​កើត​ហេតុ​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ជ​ន​រង​គ្រោះ​​បាន​បាត់​ខ្លួន​​នៅព្រលប់​​ថ្ងៃទី២២ មីនា ដោយ​មុន​បាត់​ខ្លួន​​នោះ​​​​​ ជន​រង​គ្រោះ​ហាក់​​​ដូច​ជា​​​​​កំរោល​ចូល​​ និយាយ​​​ប៉ប៉ាច់​​ប៉ប៉ោច​ម្នាក់​ឯង​​ ​​​។​​ ​បន្ទាប់​មកជន​រងគ្រោះនិ​យាយ​ប្រាប់​គេឯង​ថាសុំ​ទៅស្លាប់​ហើយ​ដើម្បីឲ្យបា​នគ្រ​ប់២​ជា​តិ។​ ដោយ​គ្មាន​​នរណា​​ជឿ​​ក៏​នាំគ្នា​និយាយ​តថា​​ (ស្លាប់​ស្អី​បើឯង​នៅ​ក្មេង​យ៉ាង​ហ្នឹង​នោះ​) ​​ដោយ​មិនបា​នចាប់​អារម្មណ៍​ ​មួយ​សន្ទុះ​ក្រោយ​មក ពេល​ត្រូវហៅ​ហូប​បាយ​ជុំគ្នា​​​ក៍បាត់ស្រមោលជន​​រងគ្រោះ​​តែម្ដង​។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយជូន​នៅ​លើ​ទំ​ព័រ​កាសែត​​កោះសន្តិភាព​​