ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រវល់​ធ្វើ​ម្ហូបការទុស្សេ​ចរន្ត​ភ្លើង​ឆេះ​ផ្ទះ និង​រាល​ឆេះ​២ខ្នង​ទៀត​

11 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​ ​៖ ​ផ្ទះ​ចំនួន​៣​ខ្នង​​​នៅ​ភូមិ​​ក្រូច​ឆ្មារ​​​ ឃុំ​លាច​​ ស្រុ​ក​ភ្នំ​ក្រវាញ ត្រូវ​អគ្គិភ័យ​​លេប​ត្របាក់​​បន្សល់​​ទុក​តែ​ផេះ​ផង់​ ​កាល​ពី​វេលា​ម៉ោង​៣​និង​​៣០​នាទី​រសៀល​​ ថ្ងៃ​ទី២៧​ ​មីនា ​ដែល​ជំហាន​​ដំបូង​​សមត្ថ​កិច្ច​​ធ្វើ​ការ​សន្និដ្ឋាន​​ថា បណ្តាល​មក​ពី​ទុស្សេ​ចរន្ត​​ភ្លើង​ ខណៈ​ពេល​ម្ចាស់​​​ផ្ទះ​​ទី​មួយ​​មិន​នៅ​ រវល់​​ទៅ​ធ្វើម្ហូប​ការ​ឱ្យ​គេ​នៅ​​ឯ​ចុង​ភូមិ​ ។

ខេត្ត​ពោធិ៍​សាត់​ ​៖ ​ផ្ទះ​ចំនួន​៣​ខ្នង​​​នៅ​ភូមិ​​ក្រូច​ឆ្មារ​​​ ឃុំ​លាច​​ ស្រុ​ក​ភ្នំ​ក្រវាញ ត្រូវ​អគ្គិភ័យ​​លេប​ត្របាក់​​បន្សល់​​ទុក​តែ​ផេះ​ផង់​ ​កាល​ពី​វេលា​ម៉ោង​៣​និង​​៣០​នាទី​រសៀល​​ ថ្ងៃ​ទី២៧​ ​មីនា ​ដែល​ជំហាន​​ដំបូង​​សមត្ថ​កិច្ច​​ធ្វើ​ការ​សន្និដ្ឋាន​​ថា បណ្តាល​មក​ពី​ទុស្សេ​ចរន្ត​​ភ្លើង​ ខណៈ​ពេល​ម្ចាស់​​​ផ្ទះ​​ទី​មួយ​​មិន​នៅ​ រវល់​​ទៅ​ធ្វើម្ហូប​ការ​ឱ្យ​គេ​នៅ​​ឯ​ចុង​ភូមិ​ ។

លោក​វរសេនី​យ៍​ត្រី វង​​ សាវេត​ អធិ​ការ​​នគរ​​បាល​​ស្រុ​កភ្នំ​ក្រវាញ​ ឱ្យ​ដឹង​ថា ​ផ្ទះ​ទីមួយ​​​ធ្វើ​​អំពី​ថ្ម​ក្រោម​​​ឈើ​លើ​(នៅ​កណ្តាល​​គេ) ​ក្រាល​ក្តារ​ ជញ្ជាំង​​ក្តារ​ ប្រក់​ក្បឿង​ ម្ចាស់​ផ្ទះ​ឈ្មោះ​ សយ​ ​ហាង​​ ហៅ​គក់​ ជា​​ចុង​ភៅ​​ធ្វើ​ម្ហូប​ការ​ ។ ​ផ្ទះ​ទីពីរ​ ​ថ្ម​ក្រោម​​ឈើ​​លើ​ដូច​គ្នា ​(​នៅ​ខាង​​ត្បូង​)​ ក្រាល​ក្តារ​​ ជញ្ជាំង​ក្តារ​ ប្រក់​ក្បឿង​ ​ម្ចាស់​ផ្ទះ​ឈ្មោះ ព្រំ​ ឆោម​​វិបុល ជា​មន្ត្រី​នគរ​បាល​​ខេត្ត​ពោធិ៍​សាត់​ ​និង​ផ្ទះទី​៣ ​(​នៅ​ខាង​ជើង​)​ ​ធ្វើ​អំពី​ឈើ​ ប្រក់​​ស័ង្ក​សី​ ម្ចាស់​ផ្ទះ​ឈ្មោះ ​យ៉ែម មុន្នី​​ ជា​ប្រជា​ពល​រដ្ឋ​​រស់​នៅ​​ក្នុង​ភូមិ​ក្រូ​ច​ឆ្មារ​​​ ។

បើ​តាម​​ការ​​ស្រាវ​ជ្រាវ​ គឺ​អគ្គិភ័យ​​​បាន​ចាប់​​ផ្តើម​​ឆេះ​​ចេញ​ពី​ផ្ទះ​ឈ្មោះ​សយ​ ​ហាង​​ ហៅ​គក់ ដែល​​នៅ​កណ្តាល​​​មុន​​គេ​ ខណៈ​​ពេល​ម្ចាស់​ផ្ទះ​​មិន​នៅ​រវល់​​ទៅធ្វើ​​ចុង​ភៅ​​ម្ហូប​​ការ​ឱ្យ​គេ​​នៅ​ឯ​ចុង​ភូមិ ។ ​បន្ទាប់​​មក​ទើប​រាល​ដាល​​ទៅ​​ឆេះ​ផ្ទះ​​ពីរ​ខាង​សង​​ទៀត​ ។​ ដំបូង​គេ​ឃើញ​​អណ្តាត​ភ្លើង​​ចេញ​ពី​ក្នុង​ផ្ទះ​​(​​ផ្ទះ​កណ្តាល​)​​មុន​គេ​ ​ពេល​នោះ​អ្នក​ជិត​ខាង​​​​ បាន​នាំ​គ្នា​​ដង​ទឹក​ពាង​​ពន្លត់​​និង​បាន​រាយ​ការណ៍​​មក​សមត្ថ​កិច្ច​ ប៉ុន្តែ​ទំ​រាំ​​រថយន្ត​​ដឹក​ទឹក​​របស់​ស្នង​ការ​ដ្ឋាន​​នគរបាល​​ខេត្ត​​មក​ដល​់​ ​ដែល​មាន​ចម្ងាយ​​៣០​គីទ្បូម៉ែត្រ​​នោះ អគ្គិ​ភ័យ​​បាន​រាល​ដាល​ឆេះ​​ដល់​ផ្ទះ​​ពី​រ​សង​​ខាង​ទៀតអស់​ទាំង​ស្រុង​​តែ​ម្តង​ ។ ​​ក្នុងហេតុ​ការណ៍​​នេះ យើង​​បាន​ប្រើ​​រថយន្ត​​ពន្លត់​អគ្គិភ័យ​​ចំនួន​ពីរ​គ្រឿង​​និង​ទឹក​អស់​​៦ស៊ី​ទែន ​ព្រម​ទាំង​​មាន​រថយន្ត​​ដឹក​ទឹក​​លក​់​ឯក​​ជ​នមួយ​ចំនួន​ទៀត​ ។

បើ​សិន​​បើ​​ពុំ​​មាន​រថយន្ត​​ពន្លត់​​អគ្គិភ័យ​​របស់​ស្នង​ការ​ដ្ឋាន​​នគរ​បាល​ខេត្ត​​​មក​ជួយ​​អន្ត​រាគមន៍​ទេ ម៉្លេះ​​អគ្គិភ័យ​​នឹង​រា​ល​ដាល​ឆេះ​​ផ្ទះ​ប្រជា​ពលរដ្ឋ​​​ដែល​នៅ​​ជាប់​ៗ​គ្នា​​នោះ​​​ មិន​​ដឹង​​ជា​អស់​​ប៉ុន្មាន​​ខ្នង​​ទៀត​ទេ​ ។ ​យើង​មិន​​ទាន់​​ដឹង​ពី​មូល​ហេតុ​​ពិ​ត​ប្រាក​ដ​ទេ​ ប៉ុន្តែ​ជំហាន​​ដំបូង​​ត្រូវ​បាន​សន្និ​​ដា្ឋន​​ថា​ អាច​ប​ណ្តាល​​​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង​ ។ ​ចំណែក​ការ​ខូចខា​ត​វិញ​ ផ្ទះ​​ចុងភៅ​​ការ​ដែល​​ឆេះ​មុន​គេ​​មិនបាន​​យក​​អ្វី​ចេញ​ទ្បើយ​​ គឺ​ឆេះ​​អស់​ទាំង​ទ្រព្យ​សម្បត្តិ​​តែម្តង​ ឯ​ផ្ទះ​ពី​រ​​ទៀត​ជញ្ជូន​​ឥវ៉ាន់​​បាន​​មួយ​ចំនួន​ និង​ពុំ​មាន​គ្រោះ​ថ្នាក់​​ដល់​មនុស្ស​ទេ ។ ​

ពាក់​ព័ន្ធ​​នឹង​គ្រោះអគ្គ​ិ​ភ័យ​​នៅ​ស្រុក​​ភ្ន​ំ​ក្រវាញ​​នេះ មិន​ទាន់​ដឹង​ថា មាន​ដំណោះ​ស្រាយ​​យ៉ាង​ណា​​​​នោះ​ទេ ហើយ​វា​ជា​​រឿង​​អ​ចេតនា​ប៉ុណ្ណោះ​ ។ ​​គួរ​រំលឹក​​ថា ក្នុង​ខែ​មីនា​ ឆ្នាំ​២០១៤​នេះ នៅ​ខេត្ត​ពោធិ៍​សាត់​ មាន​ករណី​​ភ្លើងឆេះ​​ផ្ទះ​ប្រ​មាណ​​៦លើក​មក​ហើយ​ ​ហើយ​លើក​នេះ​​​ធ្ងន់​ធ្ងរ​​ជាង​គេ​​ ដែល​យើង​ទាំង​អស់​ត្រូវ​​​មាន​ការ​ប្រុង​ប្រយ័ត្ន​​ឱ្យ​បាន​ជាប់​​ជា​ប្រចាំ​ ព្រោះ​រដូវ​នេះ​​ជារដូវ​​រាំង​ស្ងួត​ ៕