ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូច​ចិត្ត​​ឈឺ​ចាប់​ប្រពន្ធ​លែង​លះ មន្ត្រី​យោធា​សរសៃ​ប្រសាទ ​ចង​.ក​សម្លា.ប់​ខ្លួន​ក្រោម​ស្ពាន

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​ ​៖ ​អតីត​​មន្ត្រី​យោ​ធា​​​ម្នាក់​នៅ​កង​ពល​តូច​លេខ​៤១ ដែល​​កាល​ពី​​មុន​ឈរ​​ជើង​ប្រចាំ​​ការ​នៅតំបន់​​ទិស​ប្រាសាទ​​តា​មាន់​​ បានចង​​.ក​​សម្លា.ប់​ខ្លួន​នៅ​ក្រោម​​ស្ពាន​​ផ្លូវ​រថ​​ភ្លើង​​បណ្តាល​ឱ្យ​​ស្លា.ប់​បាត់​បង់​​ជីវិត​ ។ ​ស្ត្រី​ម្នាក់​​ដែល​ត្រូវ​​ប្អូន​ស្រី​បង្កើត​ បាន​អះ​អាង​ថា​ ​បង​ប្រុស​​របស់​គាត់​​តូច​ចិត្ត​​ប្រពន្ធ​លែង​លះ​ ​ក៏​​ក្លាយ​​ទៅ​ជា​មនុស្ស​​​ម្នាក់​​មាន​ជំងឺ​​សរសៃ​​ប្រសាទ​ ​ជាង​៦ខែ​កន្លង​មក​ហើយ​ ។ ​​

រាជ​ធានី​ភ្នំពេញ​​​ ​៖ ​អតីត​​មន្ត្រី​យោ​ធា​​​ម្នាក់​នៅ​កង​ពល​តូច​លេខ​៤១ ដែល​​កាល​ពី​​មុន​ឈរ​​ជើង​ប្រចាំ​​ការ​នៅតំបន់​​ទិស​ប្រាសាទ​​តា​មាន់​​ បានចង​​.ក​​សម្លាប់​ខ្លួន​នៅ​ក្រោម​​ស្ពាន​​ផ្លូវ​រថ​​ភ្លើង​​បណ្តាល​ឱ្យ​​ស្លាប់​បាត់​បង់​​ជីវិត​ ។ ​ស្ត្រី​ម្នាក់​​ដែល​ត្រូវ​​ប្អូន​ស្រី​បង្កើត​ បាន​អះ​អាង​ថា​ ​បង​ប្រុស​​របស់​គាត់​​តូច​ចិត្ត​​ប្រពន្ធ​លែង​លះ​ ​ក៏​​ក្លាយ​​ទៅ​ជា​មនុស្ស​​​ម្នាក់​​មាន​ជំងឺ​​សរសៃ​​ប្រសាទ​ ​ជាង​៦ខែ​កន្លង​មក​ហើយ​ ។ ​​

ហេតុ​ការណ៍​ចង​.ក​សម្លាប់​​​ខ្លួន​​នេះ ​បាន​បង្ក​ឱ្យ​មាន​​ការភ្ញាក់​ផ្អើល​​ទ្បើង​​កាល​ពី​វេលា​ម៉ោង​​៦​និង​២៥​នាទី​ព្រឹក​ ថ្ងៃទី​២៨ ​មីនា ​ឆ្នាំ​២០១៤​​ ​នៅ​ត្រង់​ចំណុច​​ក្រោម​ស្ពាន​​ផ្លូវ​​រថ​ភ្លើង​ដែល​គេ​ហៅ​ថា កោះ​គុយ​ ​ស្ថិត​ក្នុង​ភូមិ​​ជ័យ​ជំនះ​​ សង្កាត់​​ឪទ្បោក ​ខណ្ឌ​ពោធិ៍​សែនជ័យ​ ។ ​បុរស​ខាង​លើ​​នោះ​ ឈ្មោះ ធឹម ថា ​អាយុ​៣០​ឆ្នាំ​ ​ជា​អតី​ត​យោធា​ មាន​ទី​​លំ​នៅ​​ក្នុង​ភូមិ​​ទួល​​លៀប ​សង្កាត់​​ស្នោ​ ខណ្ឌ​ពោធិ៍​​សែន​ជ័យ​ ​។ បុរស​​នោះ​មាន​ប្រពន្ធ​​ និង​កូន​ប្រុស​ម្នាក់​ ប៉ុន្តែ​​បាន​លែង​លះ​គ្នា​​ជាង​១​ឆ្នាំ​​កន្លង​មកហើយ​ ​ដែល​ពេល​នេះ​ស្ត្រី​ជា​អតីត​​ប្រពន​្ធ​បាន​មាន​ប្តី​ទៀត​ ​និង​មាន​កូន​​ម្នាក់​ទៀត​ហើយ​ដែរ​ ។ ​

តាម​ប្រភព​ព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា បុរស​នោះ​​បាន​ក្លាយ​​ទៅ​ជា​មនុស្ស​សរសៃ​ប្រសាទ​​រយៈ​​ពេល​ជាង​​៦​​ខែ​កន្លង​មក​ហើយ​ ​ដោយ​សារ​តែ​គាត់​​ពិបាក​ចិត្ត​​និង​តូច​ចិត្ត​​ ព្រោះ​ប្រពន្ធ​​លែង​ ហើយ​បន្ទាប់​មក​គាត់​​ចេះ​តែ​​ដើរ​តែល​តោល ​និង​បាន​​ឈប់​ពី​​​​ការ​ងារ​​​យោ​ធាទៀត​ផង​ ។ ​ប្រភព​ដដែល​​​បន្ត​ថា ​មុន​ពេល​​ប្រទះ​ឃើញ​​​​សព​ គឺ​បុរស​នោះ​បាន​ចេញ​​បាត់​ពី​ផ្ទះ​​នៅ​វេលា​​ម៉ោង​​៨យប់​​ថ្ងៃ​ទី​​២៧ មីនា ​ហើយ​ក្រុម​គ្រួសារ​​បាន​តាម​រក​ដែរ​ ​ប៉ុន្តែ​​ម​ិន​បាន​ប្រទះ​​ឃើញ​​​​ទ្បើយ​ ​រហូត​ដល់វេលា​​ម៉ោង​៦​និង​២៥​នាទី​​ព្រឹក​ថ្ងៃទី​​២៨ មីនា ​​ទើប​ត្រូវ​​បាន​គេ​ប្រទះ​​ឃើញ​​​​ចង​.ក​សម្លាប់​ខ្លួន​​ នៅ​ក្រោម​ស្ពាន​​កោះ​គុយ​នោះ​ស្លាប់​​បាត់​ទៅ​ហើយ​ ។ ​​​​​សព​​ត្រូវ​បាន​ក្រុម​គ្រួសារ​​នាំ​យក​ទៅ​ធ្វើ​បុណ្យ​​តាម​ប្រពៃណី​នៅ​ឯ​ផ្ទះ​ ហើយ​គ្រួសារ​បុរស​នោះ​​មាន​ជីវ​ភាព​ទី​ទ័ល​​ក្រ​​ខ្លាំង​ណាស់​ ៕